ព័ត៌មានជាតិ
តើសិស្សទើបប្រឡងបាក់ឌុប គួរជ្រើសរើសជំនាញអ្វី និងរៀបចំផែនការជីវិតបែបណានៅថ្នាក់មហាវិទ្យាល័យ?
នៅព្រឹកថ្ងៃសុក្រ ស្អែកនេះ សារព័ត៌មានកម្ពុជាថ្មី នឹងរៀបចំវេទិកាជជែកពិភាក្សាពិសេសស្តីពី តើសិស្សគួររៀនជំនាញអ្វី និងរៀបចំផែនការជីវិតបែបណានៅថ្នាក់មហាវិទ្យាល័យ? ដើម្បីជាការចូលរួមផ្តល់ជាពុទ្ធិត្រួសត្រាយផ្លូវ និងជាការតម្រង់ទិសដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបបញ្ចប់ថ្នាក់វិទ្យាល័យ។ វេទិកាជជែកពិភាក្សាពិសេសនេះ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ចាប់ពីម៉ោង ៩៖០០ នាទីព្រឹក ដល់ ម៉ោង ១១៖០០នាទីព្រឹក។

ការរៀបចំនូវវេទិកាជជែកពិភាក្សាពិសេសនេះឡើង គឺបន្ទាប់ពីអង្គភាពសារព័ត៌មានកម្ពុជាថ្មី បានកត់សម្គាល់ឃើញថា បញ្ហាធំរបស់សិស្សដែលទើបប្រឡងបាក់ឌុប គឺមិនដឹងថា ខ្លួនគួរចាប់មុខជំនាញអ្វីនៅសកលវិទ្យាល័យ ដើម្បីឱ្យត្រូវនឹងទីផ្សារការងារបច្ចុប្បន្ន ហើយគួរចូលរៀននៅសកលវិទ្យាល័យណា ទើបល្អ ទើបត្រូវមុខជំនាញដែលខ្លួនចាប់យកនោះ។ ម្យ៉ាងវិញទៀត បញ្ហាធំជាទូទៅមួយដែលសិស្ស និស្សិតតែងតែជួបប្រទះដែរ គឺមិនដឹងច្បាស់ថា ខ្លួនមានទេពកោសល្យ និងស្រឡាញ់ជំនាញអ្វីឱ្យពិតប្រាកដ និងមិនដឹងថា ត្រូវរៀបចំខ្លួនយ៉ាងណានៅថ្នាក់មហាវិទ្យាល័យ ដើម្បីឈានទៅសម្រេចឱ្យដល់គោលដៅដែលខ្លួនបានដៅទុក។

ដើម្បីស្រាយបញ្ហាទាំងនេះរបស់សិស្សានុសិស្ស សារព័ត៌មានកម្ពុជាថ្មី បានអញ្ជើញវាគ្មិនជំនាញចំនួន៣រូប ដើម្បីជជែកពិភាក្សា និងចែករំលែក គឺ១.ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២.ឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងទី៣. លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ Ikey។ វាគ្មិនទាំង៣រូប នឹងចែករំលែកពីបទពិសោធការសិក្សា និងការងារ បង្ហាញពីទីផ្សារការងារបច្ចុប្បន្នផ្តល់ការលើកទឹកចិត្ត និងការពិចារណាមុនចាប់យកជំនាញណាមួយ ចង្អុលបង្ហាញពីវិធីសាស្រ្តរៀបចំខ្លួនពេលចូលរៀននៅសកលវិទ្យាល័យ ដើម្បីទទួលជោគជ័យលើវិថីការងារក្រោយពេលបញ្ចប់។

ប្រជាពលរដ្ឋ ឪពុក ម្តាយ អាណាព្យាបាល សិស្ស និស្សិត យុវជន អាចចូលរួមទស្សនា ស្តាប់ ដោយសេរី ហើយអាចលើកពីចម្ងល់ និងសំណួរសួរទៅវាគ្មិនពិសេសទាំង៣រូប។ ប៉ុន្តែ បើសិនមិនបានចូលរួមដោយផ្ទាល់ទេ ក៏អាចតាមដានទស្សនាបានដែរតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក Kampuchea Thmey Daily, Kampuchea Thmey Media និង Channel YouTube Kampuchea Thmey TV៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


