ប្រុសៗ Archives - Kampuchea Thmey Daily

សញ្ញាព្រមានទាំង ៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន
អតុល្យភាព​អ័រម៉ូន​មិន​មែន​កើត​តែ​លើ​ស្ត្រី​នោះ​ទេ សូម្បី​តែ​ប្រុស​ៗ​យើង​ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​នេះ​ដែរ។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អតុល្យភាព​អ័រម៉ូន​លើ​បុរស​កំពុង​តែ​កើន​ឡើង​ជា​លំដាប់។ ដូច្នេះ​ហើយ យើង​គួរ​តែ​យល់​ដឹង​ពី​សញ្ញា​ព្រមាន​មួយ​ចំនួន​ និង​វិធីសាស្ត្រ​ដោះស្រាយ​​ឲ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ។

សញ្ញា​ និង​រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​លើ​បុរស

១. ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ

អ័រម៉ូន​Testosterone ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ចំណង់​ផ្លូវ​ភេទ​បុរស។ ប្រសិនបើ​កម្រិត​អ័រម៉ូន​មួយ​នេះ​ធ្លាក់​ចុះ គ្នា​យើង​ក៏​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ​ដូច​គ្នា។ ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​ផ្លូវ​ភេទ ឬ​​លិង្គ​មិន​ឡើង​រឹង នោះ​អាច​បណ្តាល​មក​ពី​កម្រិត​អ័រម៉ូនTestosterone​ទាប។

២. អស់​កម្លាំង និង​កម្រិត​ថាមពល​ថយ​ចុះ

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ដែល​មាន​កម្រិត​អ័រម៉ូនTestosterone​ទាប ក៏​អាច​មាន​អាការៈ​ហត់នឿយ និង​អស់​កម្លាំង​ដូច​គ្នា​​ ពិសេស​ទោះ​ក្រោយ​ពេល​ដែល​យើង​បាន​សម្រាក​គ្រប់គ្រាន់​ហើយ​ក៏​ដោយ។

៣. បាត់បង់​ម៉ាស​សាច់ដុំ និង​កម្លាំង​ថយ​ចុះ

អ័រម៉ូនTestosterone មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កសាង និង​រក្សា​ម៉ាស​សាច់ដុំ។ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូនTestosterone អាច​បណ្តាល​ឲ្យ​យើង​បាត់បង់​ម៉ាស​សាច់ដុំ និង​កម្លាំង​ថយ​ចុះ។

៤. ប្រែប្រួល​អារម្មណ៍

​​​​អតុល្យភាព​អ័រម៉ូន​ក៏​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​សុខភាព​ផ្លូវ​ចិត្ត​ដែរ។ ប្រុស​ៗ​ដែល​មាន​អ័រម៉ូនTestosterone​ទាប ច្រើន​តែ​ប្រឈម​នឹង​ការ​ប្រែប្រួល​អារម្មណ៍ ឆាប់​ខឹង​មួម៉ៅ ឬ​បាក់​ទឹកចិត្ត។

៥. ខ្លាញ់​រាងកាយ​កើន​ឡើង

អ័រម៉ូនTestosterone​ជួយ​គ្រប់គ្រង​ការ​ចែកចាយ​ជាតិ​ខ្លាញ់​​ក្នុង​រាងកាយ ប៉ុន្តែ​បើ​អ័រម៉ូន​មួយ​នេះ មាន​កម្រិត​ទាប នោះ​នឹង​អាច​បណ្តាល​ឲ្យ​កើន​ឡើង​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ជា​ពិសេស​នៅ​តំបន់​ពោះ។

គន្លឹះ​ព្យាបាល​អតុល្យភាព​អ័រម៉ូន​ចំពោះ​បុរស

ជាក់ស្តែង មាន​គន្លឹះ​ជា​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​នេះ។ ដូច្នេះ​ហើយ​ ប្រុស​ៗ​​ដែល​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​ គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន និង​ជ្រើសរើស​វិធី​ព្យាបាល​ដែល​ស័ក្តិសម​ជាមួយ​នឹង​ខ្លួន​ឯង។គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​មាន​ដូចជា៖​

១. ផ្លាស់ប្ដូរ​បែបបទ​រស់នៅ

ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ ដូចជា​ការ​ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់ ញ៉ាំ​អាហារ​សុខភាព គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ និង​គេង​ឲ្យ​គ្រប់គ្រាន់ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​កម្រិត​អ័រម៉ូនTestosterone​​ឲ្យ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។

២. ការ​ប្រើប្រាស់​ថ្នាំ

ក្នុង​ករណី​ខ្លះ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជាឲ្យ​ប្រើ​ប្រាស់​ថ្នាំ ដើម្បី​បង្កើន​ការ​ផលិត​អ័រម៉ូនTestosterone​ ឬ​រារាំង​ការ​បំប្លែង​អ័រម៉ូន​Testosterone​​ទៅ​ជា​អ័រម៉ូនEstrogen។

៣. អាហារ​បំប៉ន​

អាហារ​បំប៉ន​ជាក់លាក់​ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រ៉ែ និង​វីតាមីន​ ដូចជា​ម៉ាញេស្យូម សេលេញ៉ូម វីតាមីន​D អាច​បង្ហាញ​ភស្តុតាង​វិទ្យាសាស្ត្រ​ក្នុង​ការ​បង្កើន​កម្រិត​អ័រម៉ូនTestosterone​នៅ​ក្នុង​រាងកាយ​យើង​បាន។ ដូច្នេះ​ហើយ ប្រុស​ៗ​យើង​គួរ​ញ៉ាំ​អាហារ​បំប៉ន​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់​ យ៉ាង​ហោច​ណាស់​ពី​៣ ទៅ​៤​ខែ​ទើប​ជា​ការ​ប្រសើរ។ គួរ​ប្រឹក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​ការ​ប្រើ​ប្រាស់​អាហារបំប៉ន​ទាំង​នេះ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖អត្ថប្រយោជន៍ទទួលបាន បន្ទាប់ពីញ៉ាំសូកូឡាជារៀងរាល់ព្រឹក

The post សញ្ញាព្រមានទាំង ៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន appeared first on Kampuchea Thmey Daily.

ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ
ប្រុសៗ​ខ្លះ​មាន​ទម្លាប់​មិនល្អមួយចំនួន ធ្វើឲ្យស្រីៗ​អត់​ចង់​នៅ​ក្បែរ។ “Hello គ្រូពេទ្យ” ប្រាប់ចិត្តសាស្ត្រ និង​មូលហេតុ​ខ្លះ​ឲ្យ​ដឹង ព្រោះ​ប្រុសៗ​អាច​មើល​រំលងចំណុចទាំងនោះ។

១- មិន​ប្រើ​ក្រែម​លាប​មុខឲ្យ​មាន​សំណើម

ប្រុសៗ​ភាគ​ច្រើន​គិត​ថា ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាប​ទេ តែ​ទោះ​រវល់​យ៉ាងណា ត្រូវ​ចាំ​ថា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ ​ស្បែក​ធ្លាក់​យារ ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់ទាញ​ពី​ស្រីៗ​បាន។ ហេតុនេះ សាកសួរ​ដៃ​គូ ឬ​មិត្តភក្ដិ តើ​មាន​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង។

២- ទុក​ពុក​ចង្កា​វែងៗ

ទុក​ពុក​ចង្កា​វែងៗ​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត។ អាច​ទៅ​ហាង​កាត់​សក់​ណា​យើង​ចូល​ចិត្ត ដើម្បី​តុបតែង​ពុក​មាត់ ពុកចង្កា​តាម​បំណង​ប្រាថ្នា។ ត្រូវ​ចាំ​ថា គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅ​លើ​ពុកចង្កា​ ផ្ទៃមុខ​ និង​សក់​ផង។

៣- ប្រើ​ទឹក​អប់​ហួស​ប្រមាណ

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ ឬ​ណាត់​ជួប និង​ចូល​រួម​ព្រឹត្តិការណ៍​អ្វីមួយ ប្រុសៗ​មិន​គួរ​បាញ់​ទឹកអប់​ច្រើន​ពេក រហូត​ជះ​ក្លិន​ខ្លាំង​ឆួល​ដល់​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ស្រីៗ​ភាគ​ច្រើន មិន​ចូល​ចិត្ត​ក្លិនឆួល​របស់​ទឹក​អប់​ទេ។ បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹង​ក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ នឹង​អប់​ក្លិន​ឲ្យ​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន។

៤- មិន​កាត់​ក្រចក​ឲ្យ​បាន​ស្អាត

រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​មើល​រំលង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រចក។ បើ​ដៃ​យើង​ស្អាត​ហើយ តែ​ក្រចក​ដៃ​មិន​ស្អាត បណ្តាល​ឲ្យ​ស្រី​ៗមាន​អារម្មណ៍​មិនល្អ​ ពេល​នៅ​ក្បែរ​យើង។ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិច ទៅ​រក​ជាង​ធ្វើ​ក្រចក ឬ​កាត់​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។

៥- រោម​ច្រមុះវែងៗ​ពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។ ទុករោមច្រមុះវែងៗ មើលទៅប្រៀបដូចយើងអត់​អនាម័យ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

The post ប្រុសៗមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗអត់ចូលចិត្តទេ appeared first on Kampuchea Thmey Daily.

តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥ កន្លែង គូស្នេហ៍គួរស្វែងយល់
ពិត​ណាស់​ការ​ស្វែង​យល់ និង​ដឹង​ពី​តំបន់​ធ្វើ​ឲ្យ​ស្រី​ៗ​​មាន​ភាព​ស្រើប​ស្រាល​នៅ​អំឡុង​ពេល​រួម​ភេទ​ គឺ​ជា​រឿង​សំខាន់​មួយ សម្រាប់​​ជីវិត​ផ្លូវ​ភេទ​របស់​ភរិយា និង​ស្វាមី​។

ហេតុ​ផល​មួយ​ដែល​ស្រី​ៗ​ពេល​ខ្លះ​មិន​បាន​ទទួល​អារម្មណ៍ល្អ​ពី​ការ​រួម​ភេទ ឬ​មិន​មាន​អារម្មណ៍​​សុខ​ស្រួល​ទាល់​តែ​សោះ​នោះ ក៏​ព្រោះ​តែ​បុរស​ជា​ដៃ​គូ​​មិន​បាន​ដឹង​ពី​វិធី​ជួយ​ភ្ញោច​អារម្មណ៍​ដល់​ស្រី​ៗ ជា​ហេតុ​នាំ​ឲ្យ​សកម្មភាព​លើ​គ្រែ​បែរជា​សោះកក្រោះ​ទៅ​វិញ​។

​អ៊ីចឹង​បើ​ស្វាមី​ចង់​ឲ្យ​សកម្មភាព​លើ​គ្រែ​របស់​ខ្លួន​ដំណើរ​ការ​ទៅ​ដោយ​រលូន មាន​ភាព​រីក​រាយ និង​ពេញ​ចិត្ត​ទាំង​អស់​គ្នា គួរ​ស្វែង​យល់​ពី​តំបន់​ស្រើប​ស្រាល​លើ​ដង​ខ្លួន​ស្រី​ៗ​ទាំង​នេះ​។

១. មុខ

មុខ​ជា​តំបន់​មាន​រំញោច​ខ្លាំង​មួយ​លើ​ដង​ខ្លួន​ស្រី​ៗ ដូច​នេះ​បុរស​​ត្រូវ​បង្ហា​ឲ្យ​ដៃ​គូ​ដឹង​ថា​ខ្លួន​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​នាង ដោយ​អាច​ឱប​ កាន់​ដៃ និង​ថើប​ថ្ងាស​​ថ្នមៗ។ ការ​ធ្វើ​ដូច​នេះ អាច​ធ្វើ​ឲ្យ​​ភាគី​ខាង​ស្រី​មាន​អារម្មណ៍​កក់​ក្ដៅ និង​ក៏​​ចាប់​ផ្ដើម​មាន​រំញោច​ដល់​អារម្មណ៍​ផ្លូវ​ភេទ​ដែរ​។

២. ត្រចៀក​

បើ​តាម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ភេទ អារម្មណ៍​ស្រើប​ស្រាល​អាច​កើត​ចេញ​ពី​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​។ ដូច​គ្នា​ដែរ ត្រចៀក ក៏​ជា​ច្រក​មួយ​ជួយ​បើក​ផ្លូវ​ឲ្យ​នារី​ជា​ដៃគូ​មាន​អារម្មណ៍​នេះ​ដែរ​។ បើ​សិន​ជា​ប្រុសៗ​យើង​ចង់​ឲ្យ​ដៃ​គូ​របស់​ខ្លួន​មាន​អារម្មណ៍​ល្អ​ក្នុង​ពេល​រួម​ភេទ​នោះ គួរ​សាក​ល្បង​យក​មេដៃ ឬ​ម្រាម​ដៃ​អង្អែល​បរិវេណ​ត្រចៀក​ដៃ​គូ​ថ្នមៗ។ ដូច​គ្នា​ដែរ ពេល​ឃើញ​ថា​ដៃ​គូ​ខ្លួន​មាន​អារម្មណ៍​ស្រើប​ស្រាល​បន្តិច​ហើយ​នោះ ភាគី​ខាង​ប្រុស​អាច​ប៉ះ​ចុង​ច្រមុះ​នាង និង​ខាំ​តិចៗ ដើម្បី​ជួយ​ភ្ញោច​អារម្មណ៍​បន្ថែម​ទៀត​ក៏​បាន​។ មួយ​វិញ​ទៀត ប្រុសៗ​យើង​ក៏​អាច​ខ្សឹប​ដាក់​ត្រចៀក​ដៃគូ​ខ្លួន​នូវ​ពាក្យ​ផ្អែម​ល្ហែម​មួយ​ចំនួន និង​សរសើរ​ពី​សម្រស់​ ឬ​ក្លិន​របស់​ដៃ​គូ​ខ្លួន​ថែម​ទៀត​កាន់​តែ​ប្រសើរ​។

៣. ក

ទី​តាំង​ដែល​មាន​រំញោច​ខ្លាំង​របស់​ស្រី​ៗ​មួយ​ទៀត​គឺ​នៅ​ត្រង់​ក។ ក ​ជា​កន្លែង​ដែល​ងាយ​មាន​រំញោច​មួយ​នៅ​លើ​រាង​កាយ​ស្រី​ៗ​​ ដោយ​សារ​ថា​ស្បែក​នៅ​ទី​នោះ​មាន​សភាព​ស្ដើង​​ជាង​កន្លែង​ផ្សេង​ ដូច​នេះ​សរសៃ​ឈាម​ក៏​នៅ​កៀក​​ទៅ​នឹង​ផ្ទៃ​ស្បែក​ដែរ។ ការណ៍​នេះ​ធ្វើ​ស្រី​ៗ​ឆាប់​មាន​អារម្មណ៍​នៅ​ពេល​មាន​ការ​ប៉ះ ​ឬ​ស្ទាប​។

៤. បបូរ​មាត់​

ការ​ថើប​ដៃ​គូ​របស់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ មិន​ប្រញាប់​ប្រញាល់​ នឹង​ជួយ​បង្កើន​អារម្មណ៍​ដៃ​គូ​ទាំង​ពីរ​​អាច​បន្ត​សកម្ម​ភាព​លើ​គ្រែ​បាន​យូរ​។ ថើប​បបូរ​មាត់​ថ្នមៗ ជា​វិធី​មួយ​ជួយ​រំញោច​អារម្មណ៍​ផ្លូវ​ភេទ​របស់​ស្រី​ៗ ដែល​ដៃគូ​ជា​បុរស​គួរ​ធ្វើ និង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​។

៥. ម្រាម​ដៃ

ពេល​កំពុង​ថើប​ដៃ​គូ​របស់​ខ្លួន ប្រុសៗ​យើង​ក៏​គួរ​ចាប់​ម្រាម​ដៃ​ខាង​ស្រី​ថ្នមៗ​ដូច​គ្នា។ ការ​ថើប​ បបោស​អង្អែល និង​ការ​ចាប់​ម្រាម​ដៃ​ថ្នម​ៗ នឹង​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​ដៃគូ​កាន់​តែ​ខ្លាំង និង​ធ្វើ​ឲ្យ​រាង​កាយ​ទាំង​មូល​មាន​រំញោច​ថែម​ទៀត​ផង​។

អ្វី​គួរ​ដឹង ពិសេស​ប្រុសៗ គឺ​ថា​នារី​នៅ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ច្រើន​មាន​ការ​អៀន​ខ្មាស​ពេល​និយាយ​ដល់​រឿង​លើ​គ្រែ ដែល​នេះ​ជា​ហេតុ​មួយ​ភាគី​ខាង​ប្រុស​គួរ​ស្វែងយល់​ពី​ចំណុច​សំខាន់​ដែល​ភាគី​ខាង​ស្រី​ត្រូវ​ការ និង​កន្លែង​សំខាន់​ៗ អាច​ជួយ​ភ្ញោច​អារម្មណ៍​របស់​ដៃ​គូ​ខ្លួន​បាន​។ មួយ​វិញ​ទៀត ត្រូវ​ចាំ​ថា ការ​រួម​ភេទ​ដោយ​គ្មាន​ការ​ព្រមព្រៀង ឬ​យល់​ចិត្ត​ គឺ​នឹង​មិន​ធ្វើ​ឲ្យ​សកម្មភាព​មួយ​នេះ​មាន​ក្ដី​សុខ​នោះ​ទេ។ ចូរ​ស្វែង​យល់​ពី​ដៃគូ​របស់​យើង ដើម្បី​ឲ្យ​ជីវិត​គូ​ធ្វើ​ដំណើរ​ទៅ​​មុខ​ប្រកប​​ដោយ​ភាព​រីក​រាយ៕

អត្ថបទផ្ដល់ដោយ៖ HelloKrupet

ចុចអាន៖នោមក្រោយរួមភេទរួច អាចបញ្ចៀសការមានផ្ទៃពោះបានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ

The post តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥ កន្លែង គូស្នេហ៍គួរស្វែងយល់ appeared first on Kampuchea Thmey Daily.

កុំច្រឡំ! ប្រុសៗវ័យកណ្ដាល ក៏ពុកឆ្អឹងមិនចាញ់ ស្រីៗដែរ
ធម្មតា ស្រីៗភាគច្រើនប្រឈម​នឹង​ការ​ពុកឆ្អឹង ជាពិសេស​ឆ្អឹង​ត្រគាកដែល​បណ្ដាល​ឲ្យ​ស្រីៗជួប​ការ​ឈឺឆ្អឹង​ខ្នង។ រឿង​ពុកឆ្អឹង​នេះ ប្រុសៗក៏មិន​ចាញ់​ស្រីៗ​ដែរ ហើយ​ប្រសិនបើ​ជួប​ការ​ឈឺ​ឆ្អឹង​ខ្នង គួរចាំបាច់​ទៅ​ជួប​ពេទ្យ ដើម្បី​ពិនិត្យ​កំហាប់ឆ្អឹង។

អ្នកស្រាវជ្រាវធ្វើការ​សិក្សា​លើ​មនុស្ស​ពេញវ័យ ១៧៣​ នាក់ អាយុ​ពី ៣៥-៥០​ឆ្នាំ រកឃើញ​ថា ប្រុស និង​ស្រី មាន​កំហាប់​ឆ្អឹង​ទាប សឹង​ប្រហាក់ប្រហែល​គ្នា ដោយ​ប្រុសមាន ២៨% ចំណែក​ស្រីមាន ២៦%។

អ្នកស្រាវជ្រាវបញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​សិក្សាមាន​ញ៉ាំ​ប្រៃ ដោយ​ករណី​ខ្លះ វា​វិវត្ត​ទៅ​ជា​ឈឺ​ខ្នង ឈឺ​ចង្កេះ និង​ជំងឺ​ឆ្អឺង Brittle ធ្វើ​ឲ្យ​ខូច​ឆ្អឺង​តែម្ដង។ ការសិក្សា​នេះចេញផ្សាយ​លើកាសែត​វេជ្ជសាស្ត្រ​ដ៏ល្បី Webmd។

ការរកឃើញថា បញ្ហា​ពុកឆ្អឺង​លើ​ប្រុសៗ សឹង​ប្រហាក់ប្រហែល​គ្នា​នឹង​ស្រីៗ ជា​រឿងគួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដោយសារ​ការពុក​ឆ្អឺង ជាបញ្ហា​រួមរបស់​ស្រីៗ។ នេះ​លោកស្រី Allison Ford សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​សាកលវិទ្យាល័យ Mississippi របស់​អាមេរិក។

លោកស្រី Allison Ford ណែនាំ​ថា ប្រុសៗ គួរ​អនុវត្ដ​ទម្លាប់​មួយ​ចំនួន ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ ដូចជា ញ៉ាំ​របប​អាហារ​មាន​តុល្យភាព​ល្អ រួមាន ​កាល់ស្យូម និង​វីតាមីន D ឲ្យ​បាន​គ្រប់គ្រាន់ និង​ហាត់ប្រាណ ដើម្បី​ឲ្យ​រាងកាយ​មាន​តុល្យភាព៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន​៖ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

The post កុំច្រឡំ! ប្រុសៗវ័យកណ្ដាល ក៏ពុកឆ្អឹងមិនចាញ់ ស្រីៗដែរ appeared first on Kampuchea Thmey Daily.

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ
រឿងថែសម្រស់ ប្រុសៗ​មិន​ឈ្នះ​ស្រីៗ​ក៏ពិតមែន ប៉ុន្តែ​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​គេ​ហៅ “ខ្លួនក្មេង​ មុខ​ចាស់” ដែរ។ សម័យនេះ ប្រុសៗបើ​មិន​ចេះថែ​ខ្លួន ប្រយ័ត្ន​អត់​លិឍ​ ប្រពន្ធ​លែង​ឲ្យ​នៅ​ជិត​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កំហុសធំៗទាំង ៥ ប្រុសៗ​តែ​មើល​រំលង នាំ​ឲ្យ​មុខ​កាន់​តែ​ចាស់។

១- មិនប្រើក្រែមលាបផ្តល់​សំណើមមុខ

ប្រុសៗ​ជាច្រើន​គិត​ថា​ ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាបទេ។ តែ​ទោះ​រវល់​យ៉ាងណា​ គ្នា​យើង​​ត្រូវ​ចាំ ​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ ស្បែក​ធ្លាក់​យារ​ គ្មាន​ភាព​ទាក់ទាញ​ចំពោះ​ស្រីៗ​ឡើយ។ អាច​សួរ​ប្រពន្ធ ឬមិត្តស្រី​ ​មិត្តភក្ដិ​ ថា​តើ​មាន​ក្រែម​រក្សា​សំណើម​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង​។

២- ទុកពុកចង្កាវែងៗ

ទុក​ពុក​ចង្កា​វែងៗ រឹតតែ​ធ្វើ​ឲ្យ​ប្រុសៗ​គ្នា​យើង​បាត់បង់​ភាព​ទាក់ទាញមួយ​កម្រិត​ទៀត។ សូម​ទៅ​ហាងកាត់សក់​ណា​យើង​​ពេញចិត្ត ឬ​មាន​ម៉ូយ​ដឹង​ចិត្ត​នៅ​ទី​នោះ ​ដើម្បី​តុបតែងស្តាយ​​ពុកមាត់ ​ពុកចង្កាឲ្យ​មើល​ទៅ​សម សង្ហា មិន​ដូច​តាអាយុ ៦០​ ឆ្នាំឲ្យសោះ។ ចាំ​ថា​ គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅលើ​ពុកចង្កា​ និង​សក់​រផង​ ពេល​កាត់​​រួចរាល់។

៣- កុំ​ប្រើ​ទឹក​អប់​មាន​ក្លិន​ខ្លាំង​ពេក

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ​ ណាត់​ជួប​ ឬចូល​រួម​​ព្រឹត្តិការណ៍​អ្វីមួយ​ ​បើ​​បាញ់​ទឹកអប់​ច្រើន​ពេក ​រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​​ក្បែរ​ខ្លួន ​ក៏​ជា​រឿង​មិនល្អ​ដែរ។ អាច​បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹងក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ​អប់​ក្លិន​ក្រអូប​ជាប់​ខ្លួន យើង​​បាន​ពេញ​ ១ ថ្ងៃឯណោះ។

៤- មិនកាត់ក្រចកឲ្យស្អាត

ប្រុសៗ​ច្រើន​គួរសម ​មិន​សូវ​យក​ចិត្ត​ទុកដាក់​សម្អាត​ក្រចកដៃ ក្រចកជើងទេ។ បើ​ដៃ​យើង​ស្អាត តែក្រចកដៃ​មិន​ស្អាត​ ​បង្កឲ្យ​អ្នក​ជុំ​វិញ​ខ្លួន មាន​ចំណាប់​អារម្មណ៍​មិនល្អចំពោះ​យើង ពិសេស​មិត្ត​ស្រី​យើង​តែ​ម្តង។​ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិចបន្តួច ​ទៅ​រក​ជាង​ធ្វើ​ក្រចក​ ឬ​អាច​ស្នើ​មិត្តភក្ដិ​ បងប្អូន​ និង​មិត្តស្រី ឬប្រពន្ធ ឲ្យ​កាត់តម្រឹម​ឲ្យ​ក៏​បាន។

៥- រោមច្រមុះ រោមចញ្ចើមវែងៗពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ​ យ៉ាងហោចណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ​ក្រៅ​ពី​នេះ​លាប​ក្រមួន​លើ​រោមចិញ្ចើម​ពេល​​ទៅ​កាត់សក់​។ រោមចិញ្ចើម​ក្រាស់​ធ្វើឲ្យ​​​មាន​អារម្មណ៍​ថា​ពិសេស​ខ្លាំង​ បើ​វា​ដុះ​លើ​ត្របកភ្នែក​ទាំងមូល​ ​នឹង​ធ្វើយើង​មើល​ទៅ​ ដូច​ជា ​រញ៉ាំរញ៉ូវ​គ្រប់​ពេល​វេលា៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ហើមមុខពេលព្រឹកព្រលឹម អាចមកពីមូលហេតុទាំង ៤ ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

The post ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ appeared first on Kampuchea Thmey Daily.

ជឿ​អត់​ថា​មនុស្ស​ស្រី មាន​ចរិត​ចាស់​ទុំ​ជាង​ប្រុសៗ?
គ្នា​យើង​ប្រាកដ​ជា​ធ្លាប់​ឃើញ ម៉េច​បាន​ពេល​ខ្លះ ប្រុស​ៗ ទោះ​មាន​គ្រួសារ​ហើយ ក៏​នៅ​តែ​លេង​សើច​ដូច​កូន​ក្មេង ថែម​ពី​លើ​សនោះ​ទៀត ពេល​ខ្លះ​អាច​ឃើញ ពួក​នៅ​លេង​សើច​ដូច​កាល​ពី​នៅ​វ័យ​ជំទង់​ទៀត​ផង​បើ​ជួប​ជុំ​ជើង​គ្នា ពេល​នេះ​ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​ស្រាយ​ចម្ងល់​មួយ​ចំនួន​អំពី​បញ្ហា​នេះ។

ក្រុម​អ្នក​​វិទ្យាសាស្រ្ត​ មក​ពី​សាកលវិទ្យាល័យ​ Oxford ចក្រភព​អង់គ្លេស បាន​សិក្សា​ បញ្ហា​ខាង​លើ ដោយ​ផ្តោត​លើ​ការ ពិនិត្យ​តាម​ដាន​លើ​កា​រ​វិវឌ្ឍ​ខួរ​ក្បាល រវាង​មនុស្ស​ប្រុស និង​ស្រី ប្រមាណ​១២១​នាក់ ក្នុង​អាយុ​ចាប់​ពី ៤​ដល់​៤០​ឆ្នាំ។ តាម​រយៈ​ម៉ាស៊ីន​តាម​ដាន ពួក​គេ​អាច​មើល​តាម​រូប​ថត​ពិសេស អំពី​ការ​ប្រែ​ប្រួល​ខួរ​ក្បាល ភេទ​ប្រុស និង​ស្រី លទ្ធផល​ឃើញ​ថា មនុស្ស​ប្រុស​មាន​លក្ខណៈ​វិវឌ្ឍ​ចំពោះ​ ផ្នែក​​មុខងារ​មួយ​ចំនួន​នៃ​ខួរ​ក្បាល ហើយ​ផ្ទុយ​ទៅ​វិញ ខួរ​ក្បាល​មនុស្ស​បែរ​ជា​វិវឌ្ឍ​មុខងារ​អត្តចរិក​​នៃ​ភាព​ចាស់​ទុំ (Maturity) លឿន​ជាង​មនុស្ស​ប្រុស​ទៅ​វិញ។

ករណី​សិក្សា​មួយ​ផ្សេង​ទៀត ធ្វើ​ឡើង​ដោយ​​លោក​ សាស្រ្តាចារ្យ Eduardo Calixto ជា​អ្នក​សិក្សា​សរីរវិទ្យា​ និង​ផ្នែក​ឱសថ​សាស្រ្ត​ នៃ​សាកលវិទ្យាល័យ Windhoek អាហ្វ្រិក​ខាង​ត្បូង បាន​រក​ឃើញ ដោយ​ការ​វិភាគ​លើ​សំណុំ​ស្មុគ​ស្មាញ​នៃ​ខួរ​ក្បាល មនុស្ស​ប្រុស និង​មនុស្ស​ស្រី ឃើញ​មនុស្ស​ស្រី​ មាន​សំណុំ​ខួរ​ក្បាល​ ដ៏​ស្មុគស្មាញ​ល្អិត​ច្រើន​ជាង​មនុស្ស​ប្រុស ជា​ឧទាហរណ៍​សាមញ្ញ​គឺ ​មាន​ប្រព័ន្ធ​ស៊ាំញ៉ាំ ទាក់​ទង​គ្នា​ប្រទាក់​ក្រឡា​​ច្រើន​ជាង​ខួរ​ក្បាល​មនុស្ស​ប្រុស ទាំង​ពណ៌​ និង​អ័រម៉ូន​បញ្ចេញ​ដោយ​ខួរ​ក្បាល​ ក៏​ត្រូវ​បាន​រក​ឃើញ​ថា​ខុស​គ្នា​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គិត​របស់​ ស្រ្តី​ឆាប់​មាន​ភាព​ចាស់​ទុំ​​ជាង​បុរស​ៗ៕ ​​

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖តែ​ក្រូចឆ្មារ​ជា​ឱសថ​ទិព្វ​ការពារ​ទាំង​រាងកាយ​ពី​រោគរាតត្បាត​​​​ ​និង​ជា​ភេសជ្ជៈ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​ល្អ​

ចុចអាន៖ប្រុង​ប្រយ័ត្ន! អាហារ​ពេល​ល្ងាច​មាន​សាច់​ខ្លាញ់​ច្រើន​រាល់​ថ្ងៃ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង​មិន​ដឹង​ខ្លួន​

The post ជឿ​អត់​ថា​មនុស្ស​ស្រី មាន​ចរិត​ចាស់​ទុំ​ជាង​ប្រុសៗ? appeared first on Kampuchea Thmey Daily.