សុខភាព
ប្រុងប្រយ័ត្ន! អាហារពេលល្ងាចមានសាច់ខ្លាញ់ច្រើនរាល់ថ្ងៃ ប្រឈមហានិភ័យខ្ពស់នៃជំងឺបេះដូងមិនដឹងខ្លួន
យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដីគ្លីនិកព្យាបាលរោគ endocrinology និងការរំលាយអាហារ Endocrine បាននិយាយថា អ្នកដែលទទួលទានសាច់ខ្លាញ់និងជាតិខ្លាញ់នៅអាហារពេលល្ងាច គឺមានហានិភ័យខ្ពស់នៃជំងឺបេះដូងជាងអ្នកដែលមានរបបអាហារស្រដៀងគ្នាសម្រាប់អាហារពេលព្រឹក។
មនុស្សប្រហែល ១៧.៩ លាននាក់ជារៀងរាល់ឆ្នាំ ធ្លាក់ខ្លួនឈឺដោយសារជំងឺសរសៃឈាមបេះដូង ដូចជាការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលឬជំងឺខ្សោយបេះដូង។

ការញ៉ាំខ្លាញ់ឆ្អែត អាហារជាតិស្ករ និងសាច់កែច្នៃក្នុងបរិមាណខ្ពស់ អាចបង្កើនកូលេស្តេរ៉ុលនិងជំងឺបេះដូង។ ចំណែកឯការញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អជាមួយនឹងជាតិកាបូអ៊ីដ្រាតទាំងមូលដូចជាបន្លែនិងធញ្ញជាតិ ខ្លាញ់រុក្ខជាតិអាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវបានពិនិត្យទិន្នន័យពីការស្ទង់មតិពិនិត្យសុខភាព និងអាហាររូបត្ថម្ភជាតិ (NHANES) លើមនុស្សពេញវ័យអាមេរិកចំនួន ២៧,៩១១ នាក់និងបានវាយតម្លៃលើព័ត៌មានអំពីរបបអាហារដែលត្រូវបានប្រមូលអំឡុងពេលសម្ភាសន៍ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា។

ការសិក្សាបានរកឃើញថា អ្នកដែលបរិភោគអាហារពេលល្ងាចដោយដែលផ្អែកលើមានជាតិខ្លាញ់រុក្ខជាតិនិងខ្លាញ់មិនឆ្អែត បានកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ១០ ភាគរយ។
លោកស្រី Ying Li មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Harbin ក្នុងទីក្រុង Harbin ប្រទេសចិនបានមានប្រសាសន៍ថា ” វាតែងតែត្រូវបានគេណែនាំឲ្យញ៉ាំអាហារដែលផ្ដល់នូវសុខភាព ជាពិសេសសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃជំងឺបេះដូង ប៉ុន្តែយើងបានរកឃើញថា ការញ៉ាំសាច់និងការ៉ុតដែលមានជាតិចម្រាញ់សម្រាប់អាហារពេលព្រឹក ជំនួសអាហារពេលល្ងាច ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


