សុខភាព
ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ
រឿងថែសម្រស់ ប្រុសៗមិនឈ្នះស្រីៗក៏ពិតមែន ប៉ុន្តែក៏មិនគួរបណ្តោយខ្លួនឲ្យគេហៅ “ខ្លួនក្មេង មុខចាស់” ដែរ។ សម័យនេះ ប្រុសៗបើមិនចេះថែខ្លួន ប្រយ័ត្នអត់លិឍ ប្រពន្ធលែងឲ្យនៅជិតទៅ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីកំហុសធំៗទាំង ៥ ប្រុសៗតែមើលរំលង នាំឲ្យមុខកាន់តែចាស់។

១- មិនប្រើក្រែមលាបផ្តល់សំណើមមុខ
ប្រុសៗជាច្រើនគិតថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់ដើរទិញក្រែមមកលាបទេ។ តែទោះរវល់យ៉ាងណា គ្នាយើងត្រូវចាំ ភាពចាស់នៅលើផ្ទៃមុខ ស្បែកធ្លាក់យារ គ្មានភាពទាក់ទាញចំពោះស្រីៗឡើយ។ អាចសួរប្រពន្ធ ឬមិត្តស្រី មិត្តភក្ដិ ថាតើមានក្រែមរក្សាសំណើមផ្ទៃមុខបែបណាសក្ដិសមសម្រាប់យើង។
២- ទុកពុកចង្កាវែងៗ
ទុកពុកចង្កាវែងៗ រឹតតែធ្វើឲ្យប្រុសៗគ្នាយើងបាត់បង់ភាពទាក់ទាញមួយកម្រិតទៀត។ សូមទៅហាងកាត់សក់ណាយើងពេញចិត្ត ឬមានម៉ូយដឹងចិត្តនៅទីនោះ ដើម្បីតុបតែងស្តាយពុកមាត់ ពុកចង្កាឲ្យមើលទៅសម សង្ហា មិនដូចតាអាយុ ៦០ ឆ្នាំឲ្យសោះ។ ចាំថា គួរប្រើសាប៊ូ ឬប្រេងលាបទៅលើពុកចង្កា និងសក់រផង ពេលកាត់រួចរាល់។
៣- កុំប្រើទឹកអប់មានក្លិនខ្លាំងពេក
រាល់ពេលស្លៀកពាក់ចេញទៅក្រៅធ្វើការ ណាត់ជួប ឬចូលរួមព្រឹត្តិការណ៍អ្វីមួយ បើបាញ់ទឹកអប់ច្រើនពេក រហូតជះក្លិនខ្លាំងឈួលដល់ក្បែរខ្លួន ក៏ជារឿងមិនល្អដែរ។ អាចបាញ់ទឹកអប់បន្តិចបន្តួចនៅលើកដៃ ផ្នែកខាងក្រោយកញ្ចឹងក ឬស្លឹកត្រចៀកបានហើយ ពេលនោះកម្ដៅរាងកាយអប់ក្លិនក្រអូបជាប់ខ្លួន យើងបានពេញ ១ ថ្ងៃឯណោះ។
៤- មិនកាត់ក្រចកឲ្យស្អាត
ប្រុសៗច្រើនគួរសម មិនសូវយកចិត្តទុកដាក់សម្អាតក្រចកដៃ ក្រចកជើងទេ។ បើដៃយើងស្អាត តែក្រចកដៃមិនស្អាត បង្កឲ្យអ្នកជុំវិញខ្លួន មានចំណាប់អារម្មណ៍មិនល្អចំពោះយើង ពិសេសមិត្តស្រីយើងតែម្តង។ ហេតុនេះ គួរចំណាយពេលបន្តិចបន្តួច ទៅរកជាងធ្វើក្រចក ឬអាចស្នើមិត្តភក្ដិ បងប្អូន និងមិត្តស្រី ឬប្រពន្ធ ឲ្យកាត់តម្រឹមឲ្យក៏បាន។
៥- រោមច្រមុះ រោមចញ្ចើមវែងៗពេក
គួរកាត់រោមច្រមុះចេញ យ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ ក្រៅពីនេះលាបក្រមួនលើរោមចិញ្ចើមពេលទៅកាត់សក់។ រោមចិញ្ចើមក្រាស់ធ្វើឲ្យមានអារម្មណ៍ថាពិសេសខ្លាំង បើវាដុះលើត្របកភ្នែកទាំងមូល នឹងធ្វើយើងមើលទៅ ដូចជា រញ៉ាំរញ៉ូវគ្រប់ពេលវេលា៕
ចុចអាន៖ហើមមុខពេលព្រឹកព្រលឹម អាចមកពីមូលហេតុទាំង ៤ នេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


