សុខភាព
កុំច្រឡំ! ប្រុសៗវ័យកណ្ដាល ក៏ពុកឆ្អឹងមិនចាញ់ ស្រីៗដែរ
ធម្មតា ស្រីៗភាគច្រើនប្រឈមនឹងការពុកឆ្អឹង ជាពិសេសឆ្អឹងត្រគាកដែលបណ្ដាលឲ្យស្រីៗជួបការឈឺឆ្អឹងខ្នង។ រឿងពុកឆ្អឹងនេះ ប្រុសៗក៏មិនចាញ់ស្រីៗដែរ ហើយប្រសិនបើជួបការឈឺឆ្អឹងខ្នង គួរចាំបាច់ទៅជួបពេទ្យ ដើម្បីពិនិត្យកំហាប់ឆ្អឹង។

អ្នកស្រាវជ្រាវធ្វើការសិក្សាលើមនុស្សពេញវ័យ ១៧៣ នាក់ អាយុពី ៣៥-៥០ឆ្នាំ រកឃើញថា ប្រុស និងស្រី មានកំហាប់ឆ្អឹងទាប សឹងប្រហាក់ប្រហែលគ្នា ដោយប្រុសមាន ២៨% ចំណែកស្រីមាន ២៦%។
អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកចូលរួមក្នុងសិក្សាមានញ៉ាំប្រៃ ដោយករណីខ្លះ វាវិវត្តទៅជាឈឺខ្នង ឈឺចង្កេះ និងជំងឺឆ្អឺង Brittle ធ្វើឲ្យខូចឆ្អឺងតែម្ដង។ ការសិក្សានេះចេញផ្សាយលើកាសែតវេជ្ជសាស្ត្រដ៏ល្បី Webmd។
ការរកឃើញថា បញ្ហាពុកឆ្អឺងលើប្រុសៗ សឹងប្រហាក់ប្រហែលគ្នានឹងស្រីៗ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារការពុកឆ្អឺង ជាបញ្ហារួមរបស់ស្រីៗ។ នេះលោកស្រី Allison Ford សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៅសាកលវិទ្យាល័យ Mississippi របស់អាមេរិក។

លោកស្រី Allison Ford ណែនាំថា ប្រុសៗ គួរអនុវត្ដទម្លាប់មួយចំនួន ដើម្បីឲ្យឆ្អឹងរឹងមាំល្អ ដូចជា ញ៉ាំរបបអាហារមានតុល្យភាពល្អ រួមាន កាល់ស្យូម និងវីតាមីន D ឲ្យបានគ្រប់គ្រាន់ និងហាត់ប្រាណ ដើម្បីឲ្យរាងកាយមានតុល្យភាព៕
ចុចអាន៖ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


