KPT+
ស្រីៗពិបាកមានកូន អាចមកពីមូលហេតុទាំង ៥នេះ
ស្របពេលដែលគូស្នេហ៍មួយចំនួន អាចមានកូនយ៉ាងឆាប់រហ័សក្រោយព្យាយាមត្រឹមតែ ២ ឬ ៣ខែ ក៏មានគូស្នេហ៍ខ្លះទៀត ព្យាយាមរាប់ឆ្នាំហើយ នៅតែមិនទាន់មានកូនដូចក្ដីប្រាថ្នា។ ពិតណាស់ ការរង់ចាំជារឿងដ៏ពិបាកមួយសម្រាប់គ្នាយើង ដែលអាចបង្កជាបញ្ហាស្រ្តេស ឬបាក់ទឹកចិត្តជាដើម។

ហេតុនេះហើយ យើងគួរបង្កើនឱកាសនៃការមានផ្ទៃពោះ ដោយការផ្លាស់ប្ដូរទម្លាប់មួយចំនួន ដូចជាបែបបទរស់នៅ របបអាហារ និងសកម្មភាពដទៃទៀត។ យ៉ាងណាមិញ ខាងក្រោមនេះជាកត្តាទាំង៥ ដែលនាំឲ្យយើងពិបាកមានកូន ក៏ដូចជាតិចនិកដោះស្រាយ។
១. ស្រ្តេស
បញ្ហាស្រ្តេសរ៉ាំរ៉ៃ អាចបង្កផលប៉ះពាល់ជាច្រើនដល់សុខភាព រួមទាំងលទ្ធភាពនៃការមានកូនរបស់យើង។ នៅពេលដែលយើងទទួលផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាពរាងកាយ និងផ្លូវចិត្ត វាអាចកាត់បន្ថយឱកាសនៃការពពោះដូចគ្នា។ ចំណែកឯបញ្ហាស្រ្តេសធ្ងន់ធ្ងរអំឡុងពេលមានផ្ទៃពោះ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ទាំងសុខភាពម្ដាយ និងទារក។
២. គេងមិនគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងស្កប់ស្កល់ និងគ្រប់គ្រាន់ពេញមួយយប់ មិនត្រឹមតែមានអត្ថប្រយោជន៍ច្រើនដល់ស្បែក និងបំពេញថាមពលដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចកាត់បន្ថយស្រ្តេស និងជួយបង្កើនឱកាសនៃការពពោះ។ ផ្ទុយមកវិញ បើយើងគេងមិនគ្រប់គ្រាន់ យើងអាចប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ បង្កើនឱកាសឆ្លងមេរោគផ្សេងៗ ចំនួនមេជីវិតឈ្មោលថយចុះសម្រាប់បុរស និងបញ្ហាបាត់រដូវសម្រាប់ស្ត្រី។
៣. លើសទម្ងន់
ចំពោះស្ត្រីដែលលើសទម្ងន់ ឬធាត់ជ្រុល ក៏អាចជួបបញ្ហាពិបាកក្នុងការមានផ្ទៃពោះខ្លាំងជាងស្ត្រីដែលមានទម្ងន់ខ្លួនសមល្មម ពីព្រោះខ្លាញ់ដែលលើសនៅក្នុងរាងកាយ អាចបណ្ដាលឲ្យរដូវមិនទៀងទាត់ ឬការបញ្ចេញពងអូវុលមិនត្រឹមត្រូវ។ កត្តាទាំងពីរនេះ សុទ្ធតែអាចកាត់បន្ថយលទ្ធភាពនៃការមានកូន ដែលនាំឲ្យពិបាកមានផ្ទៃពោះ។ មួយវិញទៀត សូម្បីតែទម្ងន់រាងកាយស្គមជ្រុល ក៏អាចបង្កជាបញ្ហាដល់អ្នកដែលព្យាយាមយកកូនដែរ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារល្អៗ និងធ្វើលំហាត់ប្រាណជាទៀងទាត់ ដើម្បីជួយឲ្យរាងកាយមានភាពសមសួន ទើបជាការប្រសើរ។
៤. វដ្ដរដូវមិនទៀងទាត់
ជាក់ស្ដែង មានមូលហេតុជាច្រើនដែលធ្វើឲ្យស្ត្រីយើងមានរដូវមិនទៀងទាត់ ដូចជាបញ្ហាអ័រម៉ូន លើសទម្ងន់ ឬស្រ្តេសជាដើម។ បញ្ហានេះ អាចបង្កជាការពិបាកក្នុងការគណនាពេលវេលាបញ្ចេញពងអូវុល ដូច្នេះហើយទោះបីជាយើងព្យាយាមយូរប៉ុន្មាន ក៏ឱកាសក្នុងការមានផ្ទៃពោះមានកម្រិតតិចតួចដែរ។

៥. បញ្ហាសុខភាព
ក្នុងករណីដែលគ្នាយើងព្យាយាមយកកូនជាយូរមកហើយ ប៉ុន្តែមិនបានសម្រេច គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងយល់ពីបញ្ហាដែលរារាំងដល់ការមានផ្ទៃពោះ។ លើសពីនេះ យើងក៏អាចព្យាបាលបញ្ហាសុខភាពនេះ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះយ៉ាងមានប្រសិទ្ធភាពផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


