ផ្កាយរណប Archives - Kampuchea Thmey Daily

ទី​ភ្នាក់​ងារ​អវកាស​ឥណ្ឌាបាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​​​
ទី​ភ្នាក់​ងារ​អវកាស​ឥណ្ឌា​បាន​ចាប់​ផ្តើម​បង្ហោះ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​ថ្ងៃ​ពុធ ដោយ​នាយក​​រដ្ឋមន្ត្រី​​ឥណ្ឌា លោក​ Narendra Modi បាន​ហៅ​ការ​បាញ់​បង្ហោះ​នេះ​ថា​ជា​ «ជំហានដ៏សំខាន់» សម្រាប់​វិស័យ​អវកាស។ រ៉ឺក្កែត​ LVM៣-M៦ បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​​ទំនាក់ទំនង​ AST SpaceMobile ដែល​ផលិត​ដោយ​សហរដ្ឋ​​អាមេរិក ទៅ​កាន់​គន្ល​ង​តារា​វិថី​របស់​ខ្លួន​​។ បើតាម​សារព័ត៌មាន AFP។​

ផ្កាយរណបដ៏ធំរបស់​ឥណ្ឌា។ Reuters

អង្គ​ការ​ស្រាវ​ជ្រាវ​​អវកាសឥណ្ឌា​ (ISRO) បាន​និយាយ​​ថា៖«វាផ្ទុក​ទម្ងន់​ធ្ងន់​បំផុត​ដែល​ត្រូវបាន​​បាញ់​បង្ហោះ​ចេញ​ពី​ទឹក​ដីឥណ្ឌា»។

ការ​បាញ់​បង្ហោះ​នេះ​គឺ​ជា​ការ​ជំរុញ​​សម្រាប់​កម្ម​វិធី​អវកាស​នៅ​ផ្ទាល់​ដី​ដ៏មាន​មហិច្ឆតា​របស់​ប្រទេស​ឥណ្ឌា ជា​មួយ​នឹង​ផែន​ការ​សម្រាប់​​បេសក​កម្ម​ស្រាវជ្រាវ​​ក្នុងលំហរ​អាកាស​​​ដែល​មិន​ធ្លាប់​បាន​បង្ហោះ ​និង​ការ​ហោះ​ហើរ​លើ​អវកាស​របស់មនុស្ស​នៅ​​ក្នុង​​ប៉ុន្មាន​​​ឆ្នាំ​ខាង​​មុខ​​នេះ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ផ្កាយ​រណប​នេះ​មាន​ទម្ងន់៦,១០០គីឡូក្រាម ត្រូវបាន​បាញ់​បង្ហោះ​នៅ​លើ​កំណែ​​ទម្រង់​​នៃ​គ្រាប់​រ៉ឺក្កែត ដែល​ឥណ្ឌា​គ្រោង​នឹង​ប្រើ​ប្រាស់​សម្រាប់​បេស​ក​កម្ម​អវកាស​នា​ពេល​អនាគត​របស់​ខ្លួន​។

លើស​ពី​នេះ​ប្រទេស​ឥណ្ឌា​កំពុង​ប្រជែង​គ្នា​​ផ្នែក​ធំ​នៃ​អាជីវ​កម្មផ្កាយ​រណបពាណិជ្ជកម្ម​ដែល​កំពុង​រីក​ចម្រើន ខណៈ​ដែល​ទូរស័ព្ទ អ៊ីន​​ធឺណិត​ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ស្វែង​រក​ការ​ពង្រីកទំនាក់​ទំនង​កម្រិត​ខ្ពស់​បន្ថែម​ទៀត​។

លោក Modi បាន​និយាយ​ថា​៖ «ការ​បាញ់​បង្ហោះ​នេះ​គឺ​ជាព្រឹត្តិ​ការណ៍​ដ៏មាន​មោទន​ភាព​មួយ​ក្នុង​​ធ្វើ​ដំណើរ​នៅ​លើ​លំហ​​របស់ឥណ្ឌា» ។

លោក​បាន​បន្ថែម​ថា៖ «វាជា​ការ​ពង្រឹង​សមត្ថភាព​នៃ​ការ​បាញ់​​បង្ហោះធុន​ធ្ងន់​របស់​ប្រទេស​ឥណ្ឌា និង​ពង្រឹង​តួនាទី​របស់​យើង​នៅ​ក្នុង​​ទីផ្សារ​ពាណិជ្ជកម្ម​ពិភពលោក» ។

ឥណ្ឌាបាន​ឱ្យ​ដឹង​ទៀត​ថា​ ខ្លួន​គ្រោង​នឹង​ចាប់​ផ្តើម​បេសកកម្ម​គន្លង​គោ​ចរ​មួយ តែ​​មិន​ទាន់​បានកំណត់​ជាក់​លាក់​នៅ​ឡើយ​ មុន​ពេល​ការហោះ​ហើររបស់​មនុស្សទៅ​​អវកាស​របស់​ជា​លើក​ដំបូង​នៅ​ឆ្នាំ២០២៧។

លោក Modi ក៏​​បាន​​ប្រកាស​​ពី​​គម្រោង​​បញ្ជូន​​អវកាសយានិក​​ទៅ​​ឋាន​​ព្រះចន្ទ​​នៅ​​ឆ្នាំ២០៤០ផង​ដែរ៕​

ប្រែសម្រួល៖ ណឺ មិនា​

The post ទី​ភ្នាក់​ងារ​អវកាស​ឥណ្ឌាបាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​​​ appeared first on Kampuchea Thmey Daily.

សិង្ហបុរីបង្កើនការចំណាយសម្រាប់វិស័យអវកាស
ការិយាល័យសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មអវកាសរបស់សិង្ហបុរី (OSTIn) កាលពីថ្ងៃពុធបានប្រកាសថា សិង្ហបុរី​បន្ថែម​កញ្ចប់ទឹកប្រាក់​​​ប្រមាណ ៦០ លាន​ដុល្លារសិង្ហបុរី (៤៤,៨ លាន​ដុល្លារ)  ​សម្រាប់ការអភិវឌ្ឍ​បច្ចេកវិទ្យាផ្កាយរណប ក្នុងចំណោម​គម្រោង​អវកាសផ្សេងទៀត​ រួមទាំងគម្រោងផ្កាយរណប​រូប​ភាព​ក្នុងតំបន់ផងដែរ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ CNA។

កញ្ចប់​មូលនិធិ​នេះ នឹងត្រូវវិនិយោគ​ក្នុងកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស (STDP) ដែល​មាន​ស្រាប់ ចន្លោះឆ្នាំ ២០២៥-២០២៧ ​ហើយ​ក៏នឹង​ត្រូវ​ប្រើផងដែរ ដើម្បីបង្កើនសមត្ថភាពនៃស្ថាប័នស្រាវជ្រាវ និងសិក្សារបស់​សិង្ហបុរី និងជំរុញការធ្វើពាណិជ្ជកម្មការស្រាវជ្រាវរបស់ពួកគេ​។

នាយកប្រតិបត្តិ OSTIn លោក Jonathan Hung  បាននិយាយថា  ទោះបីជា​ឧស្សាហកម្មអវកាសរបស់សិង្ហបុរីនៅតែកំពុងអភិវឌ្ឍក៏ដោយ​​ និន្នាការពិភពលោកបង្ហាញពីឱកាសថ្មីៗ ដែលបណ្តាប្រទេសដូចជាសិង្ហបុរីអាចចាប់យក។ លោក​​បន្ត​ថា ​សិង្ហបុរីប្រាថ្នាចង់ក្លាយជា​ប្រទេស​រួមចំណែកយ៉ាងសកម្មមួយ ដល់ប្រព័ន្ធអេកូឡូស៊ីអវកាសពិភពលោក។

គួរគូស​បញ្ជាក់ថា ការបញ្ចេញកញ្ចប់ចុង​ក្រោយ​របស់​សិង្ហបុរី នឹង​ធ្វើឱ្យការចំណាយលើ STDP របស់រដ្ឋាភិបាល​​​កើនដល់ជាង​ ២០០ លាន​ដុល្លារសិង្ហបុរី ដោយ​នេះ​រាប់ទាំងកញ្ចប់ ១៥០ លាន​ដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ ២០២១-២០២៥។  ​

​មែនទែនទៅ STDP ត្រូវបានចាប់ផ្តើមដើម្បីជួយអភិវឌ្ឍសមត្ថភាពទាក់ទងនឹងលំហអាកាស ​ដែល​គាំទ្រដល់វិស័យអាកាសចរណ៍ ដែនសមុទ្រ និងនិរន្តរភាព ក៏ដូចជាបច្ចេកវិទ្យាដើម្បីជួយដល់ការប្រកួតប្រជែងរបស់សិង្ហបុរីនៅក្នុងតំបន់។

កញ្ចប់​មូលនិធិបន្ថែម​ ៦០ លានដុល្លារសិង្ហបុរី ប្រកាសឡើង ​ចំពេលដែលសេដ្ឋកិច្ចអវកាសពិភពលោកកំពុងរីកចម្រើន ដែល​រំពឹងថានឹងកើនឡើង ៣ ដង និងឈានដល់ ១,៨ ទ្រីលាន​ដុល្លារអាមេរិក​ នៅឆ្នាំ ២០៣៥។ ​នេះបើយោងតាមទិន្នន័យរបស់វេទិកាសេដ្ឋកិច្ចពិភពលោក៕

The post សិង្ហបុរីបង្កើនការចំណាយសម្រាប់វិស័យអវកាស appeared first on Kampuchea Thmey Daily.

អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា
រដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួន​បានលើកឡើងថាការចង់បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណបជាមួយកម្ពុជា។ នេះបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ali Akbar Nazari នៅទីស្ដីការក្រសួងធនធានទឹកព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

ឯកអគ្គរដ្ឋទូត Nazari បានលើកឡើងពីជំហររបស់អ៊ីរ៉ង់ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចង់ឱ្យមានការសិក្សារៀបចំអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមដែលរួមមាន ការកសាងទំនប់ទឹកខ្នាតធំ កិច្ចសហការវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណប រួមទាំងការផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅអ៊ីរ៉ង់ផងដែរ។

មិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះការលើកឡើងនេះទេ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី ថោង ជេដ្ឋា បានបង្ហាញនូវក្ដីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីរ៉ង់ឱ្យកាន់តែប្រសើរថែមទៀត។

ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿនទាក់ទងនឹងការបង្ហោះផ្កាយរណបទៅកាន់ទីអវកាស។ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណប Chamran-1 ទៅកាន់លំហក្នុងគោលដៅស្រាវជ្រាវ ទោះជាយ៉ាងសម្រាប់លោកខាងលិចរួមទាំងអាមេរិកាំងផងនោះបានបង្ហាញក្ដីបារម្ភដែលថាបច្ចេកវិទ្យាសម្រាប់បង្ហោះផ្កាយរណបនេះអាចទាក់ទងនឹងការបង្កើតមីស៊ីលផ្លោងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ អ៊ីរ៉ង់បានច្រានចោលការលើកឡើងនេះដោយថាការបាញ់បង្ហោះរ៉ុកែតផ្កាយរណបរបស់ខ្លួនក្នុងគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា appeared first on Kampuchea Thmey Daily.

យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​
យោធាកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបរ៉ាដា (SAR) ទីពីររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធឈ្លបយកការណ៍ដ៏ទូលំទូលាយមួយ ដោយប្រតិបត្តិការផ្កាយរណបជាច្រើននៅក្នុងក្រុមសម្របសម្រួល​តែមួយ​។

​ក្រសួងការពារជាតិ​កូរ៉េខាងខាងត្បូង បាន​ឲ្យ​ដឹង​ថា ផ្កាយរណបនេះត្រូវ​បានបាញ់បង្ហោះនៅលើគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅម៉ោង 8:34 នាទីយប់ ម៉ោង​នៅ​ប្រទេសកូរ៉េ។

​ទោះបី​មាន​ការ​បាញ់បង្ហោះ​​បែប​នេះ​ក៏ដោយ ប៉ុន្តែ​ភាពជោគជ័យនៃការបាញ់បង្ហោះ​នេះ​​នឹងត្រូវបានកំណត់នៅពេលដែលផ្កាយរណប​ដែលបាន​បាញ់​បង្ហោះ​ទៅ​នោះ​ បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមូលដ្ឋាន​ទិន្នន័យ​នៅ​លើ​ផ្ទៃ​​ដី។

ក្រសួងបានបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពច្រវ៉ាក់​សម្លាប់ «Kill Chain» របស់យោធា ដែលពាក់ព័ន្ធនឹងការវាយលុកគោលដៅជាមុនដោយការរកឃើញសញ្ញានៃសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។

យោធាមានគោលបំណងធ្វើប្រតិបត្តិការផ្កាយរណបចំនួនប្រាំនៅឆ្នាំ ២០២៥ ដែលជាផ្កាយរណបអេឡិចត្រូអុបទិក/អ៊ីនហ្វ្រារ៉េដ (EO/IR) និងផ្កាយរណប SAR ចំនួនបួន ដែលរួមគ្នានឹងអនុញ្ញាតឱ្យមានសកម្មភាពត្រួតពិនិត្យនៅក្នុងប្រទេសកូរ៉េខាងជើងរៀងរាល់ពីរម៉ោងម្តង៕​

The post យោធា​កូរ៉េខាងត្បូង​បាញ់​បង្ហោះ​ផ្កាយរណប​ បង្កើន​សមត្ថភាព​ឃ្លាំមើល​កូរ៉េខាងជើង​ appeared first on Kampuchea Thmey Daily.

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ
ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ ដើម្បីតាមដានភាពប្រៃនៃមហាសមុទ្រ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi។

ផ្កាយរណបនេះ បានបង្ហោះនៅម៉ោង ៦​និង​៤២​នាទី​ព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ដោយ​បំពាក់​នៅ​លើ​គ្រាប់​រ៉ុកកែត Long March-4B Y53 ហើយបានទៅដល់គន្លងដែលបានគ្រោងទុក។ នេះបើយោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA)។

CNSA បាននិយាយថា ផ្កាយរណបនេះ នឹងជួយ​បង្កើន​សមត្ថភាព​ចិន ក្នុងការត្រួតពិនិត្យកម្រិតជាតិប្រៃនៃមហាសមុទ្រពិភពលោកជាមួយនឹងភាពជាក់លាក់ខ្ពស់ បង្កើនទិន្នន័យស្តីពីចលនានៃមហាសមុទ្រ និងលក្ខខណ្ឌបរិស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រសើរឡើងនូវភាពត្រឹមត្រូវនៃការព្យាករសមុទ្រ។

វានឹងគាំទ្រដល់ការព្យាករសមុទ្រ និងអេកូឡូស៊ី តាមដានវដ្តទឹក រួមចំណែកដល់ការព្យាករអាកាសធាតុរយៈពេលខ្លី និងជំនួយដល់ការស្រាវជ្រាវអាកាសធាតុសកល។

ទិន្នន័យដែលប្រមូលបាន ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្ម ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការព្យាករអាកាសធាតុផងដែរ។

សូម​បញ្ជាក់​ថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី​៥៤៥​ នៃ​គ្រាប់​រ៉ុកកែត​ស៊េរី Long March របស់​ចិន៕

ដោយ៖ ឈាង

The post ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ appeared first on Kampuchea Thmey Daily.

​រុស្ស៊ី​តំឡើង​រ៉ុក្កែត​​​​ត្រៀម​បាញ់បង្ហោះ​ផ្កាយរណប​និង​យាន​អវកាស​ ចំថ្ងៃអាមេរិក​បោះឆ្នោត​
រុស្ស៊ី​បាន​​​​តំឡើងរ៉ុក្កែត​​​​​​នាំផ្លូវ​​​​ដោយ​មាន​ផ្ទុក​យាន​​អវកាស​​និង​​​ផ្កាយ​​រណប​​​តូចៗ​ចំនួន​​៥៣ នៅឯកន្លែងបង្ហោះយាន​អវកាស Vostochny នៅតំបន់​ចុង​បូព៌ា (Far East) របស់ប្រទេសរុស្ស៊ី​ ខណៈដែលអ៊ីរ៉ង់​ក៏បាន​បញ្ជូន​ផ្កាយរណប​២គ្រឿង​សម្រាប់​ការបាញ់បង្ហោះ​​នៅថ្ងៃទី​៥ខែ​​វិច្ឆិកា​នេះ។

យោង​តាមកា​រផ្សាយ​របស់​ទីភ្នាក់ងារ​រុស្ស៊ី TASS កាលពីថ្ងៃសៅរ៍ សាជីវកម្មអវកាសរដ្ឋ Roscosmos បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បាន​​​ឱ្យ​ដឹងថា​ រ៉ុក្កែត​នាំ​ផ្លូវ​ Soyuz-2.1b ​ផ្ទុក​យានអវកាស​២គ្រឿង​​ ប្រភេទ​​ Ionosfera-M និងផ្កាយរណបតូចៗចំនួន៥៣​។

សេចក្តីថ្លែងការ​ណ៍​នោះ លើក​ឡើង​ថា៖​«ថ្ងៃនេះ រ៉ុក្កែតអវកាសប្រភេទ​​ Soyuz-2.1b ជាមួយយានអវកាស​ Ionosfera-M លេខ 1 និង​ Ionosfera-M លេខ 2 ដែល​​​ជា​ប្រភេទ​យានអវកាសរុករក​ស្រាវ​ជ្រាវ​ភព​ផែនដី​និង​ទីអាវកាស (heliogeophysical) និងផ្កាយរណបតូចៗចំនួន​៥៣​ របស់រុស្ស៊ី និងបរទេស ត្រូវបានដឹកជញ្ជូនដើម្បីបាញ់បង្ហោះ pad 1S ​ស្ថានីយ​អវកាស​ Vostochny នៃ​សាជីវកម្ម Roscosmos»។

រ៉ុក្កែត​ដឹក​ជញ្ជូន Soyuz-2.1b ជាមួយ​ផ្កាយរណប គ្រោង​នឹង​បាញ់​បង្ហោះ​នៅ​ម៉ោង ២:១៨ នាទី​ព្រឹក ម៉ោង​នៅ​ទីក្រុង​មូស្គូ ថ្ងៃទី៥ខែវិច្ឆិកា។ យោងការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី។ ​

​នៅថ្ងៃទី​៥ខែ​វិច្ឆិកា ជាថ្ងៃ​បោះឆ្នោតប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដែល​មាន​បេក្ខជន​២​រូប​គឺ​ ​អនុប្រធានាធីបតី​ លោកស្រី កាម៉ាឡា ហារីស និង អតីត​ប្រធានាធិបតី​​ លោក ដូណាល់ ត្រាំ ​​ប្រណាំងប្រជែង​យក​កៅអីសេតវិមាន​សម្រាប់​ការ​ដឹកនាំ​រយៈពេល​៤ឆ្នាំ​។

ផ្កាយរណប Ionosfera-M ចំនួនបួន និងផ្កាយរណប Zond-M មួយនឹងបង្កើតជាផ្នែកនៃក្រុមតារានិករ Ionozond ដែលរុស្ស៊ីកំពុងបង្កើត ដើម្បីតាមដានដំណើរការភូមិសាស្ត្រ (អាកាសធាតុក្នុងលំហ) និងដោះស្រាយកិច្ចការជាច្រើន ហើយជាពិសេសគឺដើម្បីសង្កេតមើលអ៊ីយ៉ុង និងព្រះអាទិត្យ។

ជាមួយ​គ្នា​នេះ អ៊ីរ៉ង់​ដែល​ជា​បច្ចាមិត្តរបស់សហរដ្ឋ​អាមេរិកក៏បាន​បញ្ជូន​ផ្កាយរណប​២​គ្រឿង​​ទៅកាន់​ទីអាវកាស​រុស្ស៊ី​សម្រាប់​ការបាញ់បង្ហោះ​លើក​នេះ​ផងដែរ៕

ដោយ រ៉ាន់ រើយ

The post ​រុស្ស៊ី​តំឡើង​រ៉ុក្កែត​​​​ត្រៀម​បាញ់បង្ហោះ​ផ្កាយរណប​និង​យាន​អវកាស​ ចំថ្ងៃអាមេរិក​បោះឆ្នោត​ appeared first on Kampuchea Thmey Daily.

ជប៉ុន ​បង្ហោះ​ផ្កាយរណប​អង្កេតការណ៍​បាន​សម្រេច ក្រោយ​បរាជ័យ​២​លើក
​ភ្នាក់ងារ​រុករក​​អវកាស​ជប៉ុន បាន​បាញ់​បង្ហោះ​​រ៉ុក្កែត​ H3 ថ្មី​មួយ ដែល​មាន​ភ្ជាប់​ជាមួយ​ផ្កាយរណប ទៅ​កាន់​លំហ​​​អវកាស​បាន​ដោយ​ជោគជ័យ​ បន្ទាប់​ពី​ការ​បរាជ័យ​ចំនួន​២​លើក​មក​ហើយ​​​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ។

(រូបភាព៖ AFP)

លោក Hiroshi Yamakawa ប្រធាន​ភ្នាក់ងារ​​អវកាស​ជប៉ុន JAXA បាន​​ឲ្យ​ដឹង​ថា ផ្កាយរណប​​ថ្មី ដែល​ទើប​​បង្ហោះ​កាល​ពី​ថ្ងៃ​​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ មាន​ឈ្មោះ​ថា Daichi-4 ដែល​ត្រូវ​បាន​បង្ហោះ​ចេញ​ពី​មជ្ឈមណ្ឌល​អវកាស Tanegashima នៅ​តំបន់ Kagoshima នៃ​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន។ ផ្កាយរណប Daichi-4 បាន​បំបែក​ខ្លួន​ចេញ​​ពី​រ៉ុក្កែត H3 ប្រមាណ​១៦​នាទី​ ក្រោយ​​ការ​បាញ់​បង្ហោះ​ទៅ​គន្លង​តារា​វិថី​នៅ​រយៈ​កម្ពស់ ៦១៣​គីឡូម៉ែត្រ​ពី​ផែនដី។

លោក Fumio Kishida នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ប្រកាស​ថា ផ្កាយរណប​ថ្មី​នេះ នឹង​​អាច​ជួយ​តាម​ដាន​ពី​សកម្មភាព​​នាវាចរណ៍​នៅ​លើ​ផ្ទៃ​សមុទ្រ ព្រម​ទាំង​​អង្កេតការណ៍​ពី​ផល​ប៉ះពាល់​​នៃ​គ្រោះថ្នាក់​ធម្មជាតិ ដូចជា ការ​ធ្លាក់​ភ្លៀង​ ការ​រញ្ជួយ​ដី បំផ្ទុះ​ភ្នំភ្លើង និង​ការ​បាក់​ដី ជា​ដើម។

សូម​បញ្ជាក់​ថា ជាង​១​ឆ្នាំ​កន្លង​ទៅ ជប៉ុន​បាន​បាញ់​បង្ហោះ​​រ៉ុក្កែត H3 ចំនួន​៣​លើក​រួច​មក​ហើយ ដោយ​ក្នុង​នោះ​​ទទួល​បរាជ័យ​ចំនួន​២​លើក និង​ទទួល​​ជោគជ័យ​១​លើក។ ក្នុង​ការ​បាញ់​សាកល្បង​​ទាំង​​៣​លើកនេះ ជប៉ុន​បាន​ភ្ជាប់​នូវ​ជាមួយ​ផ្កាយរណប​​​​សិប្បនិម្មិត​ប៉ុណ្ណោះ ពោល​គឺ​ទាល់​តែ​បាញ់​សាកល្បង​ទទួល​ជោគជ័យ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ ទើប​ជប៉ុន​ហ៊ាន​​​ភ្ជាប់​ជាមួយ​ផ្កាយរណប​ពិត​ប្រាក​ដ​ទៅ​កាន់​លំហ។

H3 គឺ​ជា​រ៉ុក្កែត​ជំនាន់​ថ្មី ប្រើ​ក្នុង​បេសកកម្ម​លំហ​អវកាស​​ជប៉ុន បន្ត​វេន​ពី​រ៉ុក្កែត H2A។ រ៉ុក្កែត​ H3 នឹង​ត្រូវ​ចូលរួម​ជាមួយ​​សហរដ្ឋ​អាមេរិក ដើម្បី​ដឹក​អវកាសយានិក​​​នៃ​ប្រទេស​ទាំង​២​ឲ្យ​​​ជាន់​ដី​ភព​ព្រះ​ចន្ទ នា​ពេល​ឆាប់ៗ​ខាង​មុខ៕

ដោយ៖ ឈាង

The post ជប៉ុន ​បង្ហោះ​ផ្កាយរណប​អង្កេតការណ៍​បាន​សម្រេច ក្រោយ​បរាជ័យ​២​លើក appeared first on Kampuchea Thmey Daily.

UN ថ្កោលទោស​​រុស្ស៊ី ដែល​ជ្រៀតជ្រែក​ប្រព័ន្ធ​ផ្កាយរណប​នៅ​អឺរ៉ុប
សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) របស់​​អង្គការ​សហ​​ប្រជាជាតិ​ បាន​ថ្កោល​ទោស និង​ប្រាប់​​ឲ្យ​​​​ប្រទេស​រុស្ស៊ី​បញ្ឈប់​នូវ​រាល់​សកម្មភាព​​​ជ្រៀតជ្រែក​​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​​ប្រព័ន្ធ​ផ្កាយរណប​​របស់​បណ្ដា​ប្រទេស​​អឺរ៉ុប​មួយ​ចំនួន។

(រូបភាព៖ MPIfR)

ការ​ថ្កោល​ទោស​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២៤ ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​អង្គការ​សហ​ប្រជាជាតិ បាន​ទទួល​ និង​ពិនិត្យ​​ទៅ​លើ​បណ្ដឹង​​របស់​ប្រទេស​​អ៊ុយក្រែន និង​ប្រទេស​អឺរ៉ុប​ចំនួន​៤ មាន​ដូចជា បារាំង ហូឡង់ ស៊ុយអែត និង​​លុចសំបួ អំពី​ការ​ជ្រែតជ្រៀក​​ផ្កាយរណប​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​កន្លង​ទៅ។

ប្រទេស​ដែល​ដាក់​បណ្ដឹង បាន​រៀបរាប់​ថា រុស្ស៊ី​បាន​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សញ្ញា​ GPS, បង្ក​បញ្ហា​ចំពោះ​ការ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវ​អាកាស និង​​រំខាន​ដល់​​ប៉ុស្តិ​ទូរទស្សន៍​កុមារ​ដើម្បី​បង្ហាញ​ពី​រូបភាព​ដ៏​ឃោរឃៅ​នៃ​​សង្គ្រាម​​នៅ​អ៊ុយក្រែន។

ITU បាន​និយាយ​ថា ការ​រំខាន​ដល់​​​ផ្កាយ​រណប​របស់​បារាំង និង​ស៊ុយអែត ទំនង​ជា​មាន​ប្រភព​ចេញ​ពី​ស្ថានីយ​​​រុស្ស៊ី​ក្នុង​តំបន់​ Kaliningrad និង​តំបន់ Pavlovka។ ITU បាន​ហៅ​ការ​រំខាន​​នេះ​ថា ជា​រឿង​គួរ​ឲ្យ​​ព្រួយ​បារម្ភ​ខ្លាំង​ជា​ទី​បំផុត និង​​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

ទន្ទឹម​នោះ ITU បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ជ្រែតជ្រែក​របស់​ខ្លួន ដើម្បី​ឲ្យ ITU អាច​ស៊ើប​អង្កេត​​អំពី​ករណី​ឧប្បត្តិហេតុ​ទាំង​នេះ។ មួយ​វិញ​ទៀត ITU ក៏​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​​រវាង​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ និង​ប្រទេស​រុស្ស៊ី អំពី​ដំណោះស្រាយ និង​បង្ការ​បញ្ហា​រំខាន​​ផ្កាយរណប​កុំ​ឲ្យ​កើត​មាន​ឡើង​ជា​ថ្មី​ម្ដង​ទៀត។ យ៉ាង​ណា​មិញ ទូត​រុស្ស៊ី​ប្រចាំ​​នៅ​អង្គការ​សហប្រជាជាតិ​ មិន​បាន​ឆ្លើយ​តប​​ភ្លាមៗ​អំពី​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ជ្រែតជ្រែក​ផ្កាយរណប​នេះ​ឡើយ។

សូម​បញ្ជាក់​ថា ITU ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋ​ជា​សមាជិក​ចំនួន ១៩៣​ប្រទេស និង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណីវ។ ស្ថាប័ន​​របស់​អង្គការ​សហ​ប្រជាជាតិ​មួយ​នេះ មាន​តួនាទី​​គ្រប់គ្រង និង​សម្របសម្រួល​ប្រព័ន្ធ​ផ្កាយរណប​ពិភពលោក ដើម្បី​លុប​បំបាត់​ការ​ជ្រែតជ្រែក​​ដែល​បង្ក​​គ្រោះថ្នាក់​ដោយ​ប្រការ​ណា​មួយ៕

ដោយ៖ ឈាង

The post UN ថ្កោលទោស​​រុស្ស៊ី ដែល​ជ្រៀតជ្រែក​ប្រព័ន្ធ​ផ្កាយរណប​នៅ​អឺរ៉ុប appeared first on Kampuchea Thmey Daily.