ព័ត៌មានអន្ដរជាតិ
ជប៉ុន បង្ហោះផ្កាយរណបអង្កេតការណ៍បានសម្រេច ក្រោយបរាជ័យ២លើក
ភ្នាក់ងាររុករកអវកាសជប៉ុន បានបាញ់បង្ហោះរ៉ុក្កែត H3 ថ្មីមួយ ដែលមានភ្ជាប់ជាមួយផ្កាយរណប ទៅកាន់លំហអវកាសបានដោយជោគជ័យ បន្ទាប់ពីការបរាជ័យចំនួន២លើកមកហើយក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅនេះ។

លោក Hiroshi Yamakawa ប្រធានភ្នាក់ងារអវកាសជប៉ុន JAXA បានឲ្យដឹងថា ផ្កាយរណបថ្មី ដែលទើបបង្ហោះកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ មានឈ្មោះថា Daichi-4 ដែលត្រូវបានបង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅតំបន់ Kagoshima នៃភាគខាងត្បូងប្រទេសជប៉ុន។ ផ្កាយរណប Daichi-4 បានបំបែកខ្លួនចេញពីរ៉ុក្កែត H3 ប្រមាណ១៦នាទី ក្រោយការបាញ់បង្ហោះទៅគន្លងតារាវិថីនៅរយៈកម្ពស់ ៦១៣គីឡូម៉ែត្រពីផែនដី។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ផ្កាយរណបថ្មីនេះ នឹងអាចជួយតាមដានពីសកម្មភាពនាវាចរណ៍នៅលើផ្ទៃសមុទ្រ ព្រមទាំងអង្កេតការណ៍ពីផលប៉ះពាល់នៃគ្រោះថ្នាក់ធម្មជាតិ ដូចជា ការធ្លាក់ភ្លៀង ការរញ្ជួយដី បំផ្ទុះភ្នំភ្លើង និងការបាក់ដី ជាដើម។
សូមបញ្ជាក់ថា ជាង១ឆ្នាំកន្លងទៅ ជប៉ុនបានបាញ់បង្ហោះរ៉ុក្កែត H3 ចំនួន៣លើករួចមកហើយ ដោយក្នុងនោះទទួលបរាជ័យចំនួន២លើក និងទទួលជោគជ័យ១លើក។ ក្នុងការបាញ់សាកល្បងទាំង៣លើកនេះ ជប៉ុនបានភ្ជាប់នូវជាមួយផ្កាយរណបសិប្បនិម្មិតប៉ុណ្ណោះ ពោលគឺទាល់តែបាញ់សាកល្បងទទួលជោគជ័យកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ទើបជប៉ុនហ៊ានភ្ជាប់ជាមួយផ្កាយរណបពិតប្រាកដទៅកាន់លំហ។
H3 គឺជារ៉ុក្កែតជំនាន់ថ្មី ប្រើក្នុងបេសកកម្មលំហអវកាសជប៉ុន បន្តវេនពីរ៉ុក្កែត H2A។ រ៉ុក្កែត H3 នឹងត្រូវចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីដឹកអវកាសយានិកនៃប្រទេសទាំង២ឲ្យជាន់ដីភពព្រះចន្ទ នាពេលឆាប់ៗខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


