ព័ត៌មានអន្ដរជាតិ
យោធាកូរ៉េខាងត្បូងបាញ់បង្ហោះផ្កាយរណប បង្កើនសមត្ថភាពឃ្លាំមើលកូរ៉េខាងជើង
យោធាកូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបរ៉ាដា (SAR) ទីពីររបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធឈ្លបយកការណ៍ដ៏ទូលំទូលាយមួយ ដោយប្រតិបត្តិការផ្កាយរណបជាច្រើននៅក្នុងក្រុមសម្របសម្រួលតែមួយ។

ក្រសួងការពារជាតិកូរ៉េខាងខាងត្បូង បានឲ្យដឹងថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅលើគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX ពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៅម៉ោង 8:34 នាទីយប់ ម៉ោងនៅប្រទេសកូរ៉េ។
ទោះបីមានការបាញ់បង្ហោះបែបនេះក៏ដោយ ប៉ុន្តែភាពជោគជ័យនៃការបាញ់បង្ហោះនេះនឹងត្រូវបានកំណត់នៅពេលដែលផ្កាយរណបដែលបានបាញ់បង្ហោះទៅនោះ បង្កើតទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមូលដ្ឋានទិន្នន័យនៅលើផ្ទៃដី។
ក្រសួងបានបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានគេរំពឹងថានឹងពង្រឹងសមត្ថភាពច្រវ៉ាក់សម្លាប់ «Kill Chain» របស់យោធា ដែលពាក់ព័ន្ធនឹងការវាយលុកគោលដៅជាមុនដោយការរកឃើញសញ្ញានៃសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល។
យោធាមានគោលបំណងធ្វើប្រតិបត្តិការផ្កាយរណបចំនួនប្រាំនៅឆ្នាំ ២០២៥ ដែលជាផ្កាយរណបអេឡិចត្រូអុបទិក/អ៊ីនហ្វ្រារ៉េដ (EO/IR) និងផ្កាយរណប SAR ចំនួនបួន ដែលរួមគ្នានឹងអនុញ្ញាតឱ្យមានសកម្មភាពត្រួតពិនិត្យនៅក្នុងប្រទេសកូរ៉េខាងជើងរៀងរាល់ពីរម៉ោងម្តង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


