Connect with us

ព័ត៌មានអន្ដរជាតិ

ទី​ភ្នាក់​ងារ​អវកាស​ឥណ្ឌាបាញ់​បង្ហោះ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​​​

បានផុស

នៅ

ទី​ភ្នាក់​ងារ​អវកាស​ឥណ្ឌា​បាន​ចាប់​ផ្តើម​បង្ហោះ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​ធ្ងន់​បំផុត​មិន​ធ្លាប់​មាន​កាល​ពី​ថ្ងៃ​ពុធ ដោយ​នាយក​​រដ្ឋមន្ត្រី​​ឥណ្ឌា លោក​ Narendra Modi បាន​ហៅ​ការ​បាញ់​បង្ហោះ​នេះ​ថា​ជា​ «ជំហានដ៏សំខាន់» សម្រាប់​វិស័យ​អវកាស។ រ៉ឺក្កែត​ LVM៣-M៦ បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​​ទំនាក់ទំនង​ AST SpaceMobile ដែល​ផលិត​ដោយ​សហរដ្ឋ​​អាមេរិក ទៅ​កាន់​គន្ល​ង​តារា​វិថី​របស់​ខ្លួន​​។ បើតាម​សារព័ត៌មាន AFP។​

ផ្កាយរណបដ៏ធំរបស់​ឥណ្ឌា។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​ការ​ស្រាវ​ជ្រាវ​​អវកាសឥណ្ឌា​ (ISRO) បាន​និយាយ​​ថា៖«វាផ្ទុក​ទម្ងន់​ធ្ងន់​បំផុត​ដែល​ត្រូវបាន​​បាញ់​បង្ហោះ​ចេញ​ពី​ទឹក​ដីឥណ្ឌា»។

ការ​បាញ់​បង្ហោះ​នេះ​គឺ​ជា​ការ​ជំរុញ​​សម្រាប់​កម្ម​វិធី​អវកាស​នៅ​ផ្ទាល់​ដី​ដ៏មាន​មហិច្ឆតា​របស់​ប្រទេស​ឥណ្ឌា ជា​មួយ​នឹង​ផែន​ការ​សម្រាប់​​បេសក​កម្ម​ស្រាវជ្រាវ​​ក្នុងលំហរ​អាកាស​​​ដែល​មិន​ធ្លាប់​បាន​បង្ហោះ ​និង​ការ​ហោះ​ហើរ​លើ​អវកាស​របស់មនុស្ស​នៅ​​ក្នុង​​ប៉ុន្មាន​​​ឆ្នាំ​ខាង​​មុខ​​នេះ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ផ្កាយ​រណប​នេះ​មាន​ទម្ងន់៦,១០០គីឡូក្រាម ត្រូវបាន​បាញ់​បង្ហោះ​នៅ​លើ​កំណែ​​ទម្រង់​​នៃ​គ្រាប់​រ៉ឺក្កែត ដែល​ឥណ្ឌា​គ្រោង​នឹង​ប្រើ​ប្រាស់​សម្រាប់​បេស​ក​កម្ម​អវកាស​នា​ពេល​អនាគត​របស់​ខ្លួន​។

លើស​ពី​នេះ​ប្រទេស​ឥណ្ឌា​កំពុង​ប្រជែង​គ្នា​​ផ្នែក​ធំ​នៃ​អាជីវ​កម្មផ្កាយ​រណបពាណិជ្ជកម្ម​ដែល​កំពុង​រីក​ចម្រើន ខណៈ​ដែល​ទូរស័ព្ទ អ៊ីន​​ធឺណិត​ និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ស្វែង​រក​ការ​ពង្រីកទំនាក់​ទំនង​កម្រិត​ខ្ពស់​បន្ថែម​ទៀត​។

លោក Modi បាន​និយាយ​ថា​៖ «ការ​បាញ់​បង្ហោះ​នេះ​គឺ​ជាព្រឹត្តិ​ការណ៍​ដ៏មាន​មោទន​ភាព​មួយ​ក្នុង​​ធ្វើ​ដំណើរ​នៅ​លើ​លំហ​​របស់ឥណ្ឌា» ។

លោក​បាន​បន្ថែម​ថា៖ «វាជា​ការ​ពង្រឹង​សមត្ថភាព​នៃ​ការ​បាញ់​​បង្ហោះធុន​ធ្ងន់​របស់​ប្រទេស​ឥណ្ឌា និង​ពង្រឹង​តួនាទី​របស់​យើង​នៅ​ក្នុង​​ទីផ្សារ​ពាណិជ្ជកម្ម​ពិភពលោក» ។

ឥណ្ឌាបាន​ឱ្យ​ដឹង​ទៀត​ថា​ ខ្លួន​គ្រោង​នឹង​ចាប់​ផ្តើម​បេសកកម្ម​គន្លង​គោ​ចរ​មួយ តែ​​មិន​ទាន់​បានកំណត់​ជាក់​លាក់​នៅ​ឡើយ​ មុន​ពេល​ការហោះ​ហើររបស់​មនុស្សទៅ​​អវកាស​របស់​ជា​លើក​ដំបូង​នៅ​ឆ្នាំ២០២៧។

លោក Modi ក៏​​បាន​​ប្រកាស​​ពី​​គម្រោង​​បញ្ជូន​​អវកាសយានិក​​ទៅ​​ឋាន​​ព្រះចន្ទ​​នៅ​​ឆ្នាំ២០៤០ផង​ដែរ៕​

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម