ព័ត៌មានអន្ដរជាតិ
ចិន បាញ់បង្ហោះផ្កាយរណប អាចតាមដានដឹងពីភាពប្រៃនៃសមុទ្រ
ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណបនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីតាមដានភាពប្រៃនៃមហាសមុទ្រ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi។

ផ្កាយរណបនេះ បានបង្ហោះនៅម៉ោង ៦និង៤២នាទីព្រឹក ម៉ោងនៅទីក្រុងប៉េកាំង ដោយបំពាក់នៅលើគ្រាប់រ៉ុកកែត Long March-4B Y53 ហើយបានទៅដល់គន្លងដែលបានគ្រោងទុក។ នេះបើយោងតាមរដ្ឋបាលអវកាសជាតិចិន (CNSA)។
CNSA បាននិយាយថា ផ្កាយរណបនេះ នឹងជួយបង្កើនសមត្ថភាពចិន ក្នុងការត្រួតពិនិត្យកម្រិតជាតិប្រៃនៃមហាសមុទ្រពិភពលោកជាមួយនឹងភាពជាក់លាក់ខ្ពស់ បង្កើនទិន្នន័យស្តីពីចលនានៃមហាសមុទ្រ និងលក្ខខណ្ឌបរិស្ថាន ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការព្យាករសមុទ្រ។
វានឹងគាំទ្រដល់ការព្យាករសមុទ្រ និងអេកូឡូស៊ី តាមដានវដ្តទឹក រួមចំណែកដល់ការព្យាករអាកាសធាតុរយៈពេលខ្លី និងជំនួយដល់ការស្រាវជ្រាវអាកាសធាតុសកល។
ទិន្នន័យដែលប្រមូលបាន ក៏នឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យកសិកម្ម ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការព្យាករអាកាសធាតុផងដែរ។
សូមបញ្ជាក់ថា ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៥៤៥ នៃគ្រាប់រ៉ុកកែតស៊េរី Long March របស់ចិន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


