ព័ត៌មានជាតិ
អ៊ីរ៉ង់ចង់បង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយកម្ដុជា
រដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈឯកអគ្គរដ្ឋទូតរបស់ខ្លួនបានលើកឡើងថាការចង់បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណបជាមួយកម្ពុជា។ នេះបើតាមលទ្ធផលនៃជំនួបរវាងរដ្ឋមន្ត្រីធនធានទឹក ថោ ជេដ្ឋា និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Ali Akbar Nazari នៅទីស្ដីការក្រសួងធនធានទឹកព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

ឯកអគ្គរដ្ឋទូត Nazari បានលើកឡើងពីជំហររបស់អ៊ីរ៉ង់ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចង់ឱ្យមានការសិក្សារៀបចំអនុស្សារណៈនៃការយោគយល់គ្នាលើគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមដែលរួមមាន ការកសាងទំនប់ទឹកខ្នាតធំ កិច្ចសហការវិស័យរ៉ាដាសម្រាប់អាកាសធាតុ និងផ្កាយរណប រួមទាំងការផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតកម្ពុជាទៅសិក្សានៅអ៊ីរ៉ង់ផងដែរ។
មិនទាន់មានការឆ្លើយតបយ៉ាងណាចំពោះការលើកឡើងនេះទេ ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី ថោង ជេដ្ឋា បានបង្ហាញនូវក្ដីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អ៊ីរ៉ង់ឱ្យកាន់តែប្រសើរថែមទៀត។

ប្រទេសអ៊ីរ៉ង់ជាប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿនទាក់ទងនឹងការបង្ហោះផ្កាយរណបទៅកាន់ទីអវកាស។ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ប្រទេសនេះបានបាញ់បង្ហោះផ្កាយរណប Chamran-1 ទៅកាន់លំហក្នុងគោលដៅស្រាវជ្រាវ ទោះជាយ៉ាងសម្រាប់លោកខាងលិចរួមទាំងអាមេរិកាំងផងនោះបានបង្ហាញក្ដីបារម្ភដែលថាបច្ចេកវិទ្យាសម្រាប់បង្ហោះផ្កាយរណបនេះអាចទាក់ទងនឹងការបង្កើតមីស៊ីលផ្លោងដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ អ៊ីរ៉ង់បានច្រានចោលការលើកឡើងនេះដោយថាការបាញ់បង្ហោះរ៉ុកែតផ្កាយរណបរបស់ខ្លួនក្នុងគោលបំណងស៊ីវិលប៉ុណ្ណោះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


