ព័ត៌មានអន្ដរជាតិ
UN ថ្កោលទោសរុស្ស៊ី ដែលជ្រៀតជ្រែកប្រព័ន្ធផ្កាយរណបនៅអឺរ៉ុប
សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិ បានថ្កោលទោស និងប្រាប់ឲ្យប្រទេសរុស្ស៊ីបញ្ឈប់នូវរាល់សកម្មភាពជ្រៀតជ្រែកជាបន្តបន្ទាប់នៅក្នុងប្រព័ន្ធផ្កាយរណបរបស់បណ្ដាប្រទេសអឺរ៉ុបមួយចំនួន។

ការថ្កោលទោសកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ធ្វើឡើងបន្ទាប់ពីអង្គការសហប្រជាជាតិ បានទទួល និងពិនិត្យទៅលើបណ្ដឹងរបស់ប្រទេសអ៊ុយក្រែន និងប្រទេសអឺរ៉ុបចំនួន៤ មានដូចជា បារាំង ហូឡង់ ស៊ុយអែត និងលុចសំបួ អំពីការជ្រែតជ្រៀកផ្កាយរណបក្នុងរយៈពេលប៉ុន្មានខែថ្មីៗកន្លងទៅ។
ប្រទេសដែលដាក់បណ្ដឹង បានរៀបរាប់ថា រុស្ស៊ីបានធ្វើឲ្យរាំងស្ទះដល់សញ្ញា GPS, បង្កបញ្ហាចំពោះការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងរំខានដល់ប៉ុស្តិទូរទស្សន៍កុមារដើម្បីបង្ហាញពីរូបភាពដ៏ឃោរឃៅនៃសង្គ្រាមនៅអ៊ុយក្រែន។
ITU បាននិយាយថា ការរំខានដល់ផ្កាយរណបរបស់បារាំង និងស៊ុយអែត ទំនងជាមានប្រភពចេញពីស្ថានីយរុស្ស៊ីក្នុងតំបន់ Kaliningrad និងតំបន់ Pavlovka។ ITU បានហៅការរំខាននេះថា ជារឿងគួរឲ្យព្រួយបារម្ភខ្លាំងជាទីបំផុត និងមិនអាចទទួលយកបាននោះទេ។
ទន្ទឹមនោះ ITU បានស្នើឲ្យរដ្ឋាភិបាលក្រុងមូស្គូបញ្ឈប់ជាបន្ទាន់នូវសកម្មភាពជ្រែតជ្រែករបស់ខ្លួន ដើម្បីឲ្យ ITU អាចស៊ើបអង្កេតអំពីករណីឧប្បត្តិហេតុទាំងនេះ។ មួយវិញទៀត ITU ក៏បានស្នើឲ្យមានកិច្ចប្រជុំរវាងប្រទេសដែលរងផលប៉ះពាល់ និងប្រទេសរុស្ស៊ី អំពីដំណោះស្រាយ និងបង្ការបញ្ហារំខានផ្កាយរណបកុំឲ្យកើតមានឡើងជាថ្មីម្ដងទៀត។ យ៉ាងណាមិញ ទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ មិនបានឆ្លើយតបភ្លាមៗអំពីសំណើសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹងការជ្រែតជ្រែកផ្កាយរណបនេះឡើយ។
សូមបញ្ជាក់ថា ITU ត្រូវបានបង្កើតឡើងដោយរដ្ឋជាសមាជិកចំនួន ១៩៣ប្រទេស និងមានមូលដ្ឋាននៅទីក្រុងហ្សឺណីវ។ ស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះ មានតួនាទីគ្រប់គ្រង និងសម្របសម្រួលប្រព័ន្ធផ្កាយរណបពិភពលោក ដើម្បីលុបបំបាត់ការជ្រែតជ្រែកដែលបង្កគ្រោះថ្នាក់ដោយប្រការណាមួយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


