ផ្ទាំងទឹកកក Archives - Kampuchea Thmey Daily

ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់
ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភទាក់ទិននឹងការរលាយទឹកកកនៅតំបន់អាក់ទិក ដោយបង្ហាញថា ក្នុងរយៈពេលត្រឹមជាង២សប្តាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៣ខែកញ្ញា ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ មានទឹក ជាង ៣ ទ្រីលានលីត្រ ហៀរចេញពីបឹង ​Catalina ក្នុងតំបន់ Greenland ខាងកើត​​ បង្កជាគ្រោះទឹកជំនន់ នៅតំបន់ខ្លះនៃពិភពលោក។

(រូបថត៖ ADWO)

នេះជាលើកដំបូងហើយ ដែលបឹងទឹកកកធំបំផុតមួយលើពិភពលោក មានទឹកហូរហៀចេញបែបនេះ ហើយក្រុមអ្នកវិទ្យាសាស្រ្តក៏ចាប់ផ្តើមតាមដាន រឿងនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។

ព្រឹត្តិការណ៍នេះត្រូវបានគេឲ្យឈ្មោះថា ទឹកជំនន់ផ្ទុះចេញពីបឹងទឹកកក (GLOF) ដែលអាចបណ្តាលមកពីកត្តាធម្មជាតិដូចជាការប្រមូលផ្តុំទឹក សំណឹក ព្រិលធ្លាក់ខ្លាំង ឬភ្លៀង ការរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ GLOF ក៏អាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុផងដែរ ព្រោះថា ផ្ទាំងទឹកកកនឹងត្រូវរលាយនៅពេលសីតុណ្ហភាពកើនឡើង។

របាយការណ៍ខាងលើគឺបញ្ចេញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Niels Bohr នៃសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក។ លោក Aslak Grinsted អ្នកស្រាវជ្រាវអាកាសធាតុនៅវិទ្យាស្ថាន Niels Bohr និយាយថា «ក្នុងករណីនេះ ថាមពលដែលបញ្ចេញដោយជំនន់ទឹកកក គឺស្មើនឹងទិន្នផលនៃរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ដែលដំណើរការពេញសមត្ថភាពរយៈពេល២២ថ្ងៃ»។

(រូបថត៖ iStock)

តាមពិតទៅ តំបន់ Greenland ខាងកើត ក៏ធ្លាប់មានទឹកជំនន់ធំដែរ ប៉ុន្តែមិនហូរហៀទឹកច្រើនដូចលើកនេះទេ ហើយជំនន់លើកចុងក្រោយរបស់វា ក៏មិនប៉ះពាល់ដល់តំបន់មានប្រជាជនរស់នៅច្រើនដែរ ដូច្នេះហើយទើបហានិភ័យមានកម្រិតទាប។

យ៉ាងណា ក្រៅពី​​ Greenland ខាងកើត ពិភពលោកនៅមានកន្លែងជាច្រើនទៀតដែលមានផ្ទាំងទឹកកកធំៗ ស្ថិតនៅជិតតំបន់មានប្រជាជនរស់នៅច្រើន។ ជាក់ស្តែង ការសិក្សាឆ្នាំ២០២៣បានសន្និដ្ឋានថា មនុស្សប្រមាណ១៥លាននាក់នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃជំនន់ទឹកកកយ៉ាងប្រល័យ ជាពិសេសប្រទេសឥណ្ឌា ចិន ប៉ាគីស្ថាន និងប៉េរូ។

សូមបញ្ជាក់ថា Greenland មានផ្ទៃក្រឡា ២ ១៦៦ ០០០ គីឡូម៉ែត្រការ៉េ គឺជាដែនទឹកកកដ៏ធំរបស់ពិភពលោកនិងជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។ វាមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក ជាមួយប្រជាជនត្រឹម ៥៦ ០០០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង

The post ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់ appeared first on Kampuchea Thmey Daily.

ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង
តាមសេចក្តីប្រកាសរបស់អង្គការណាសា កាលពីដើមសប្តាហ៍នេះ, នៅឆ្នាំ២០២៤ ដែនសមុទ្រទឹកកកដែលគ្របដណ្តប់តំបន់អង់តាក់ទិក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ ដែលជាការរលាយខ្លាំងនិងធ្លាក់ចុះស្តើងបំផុតក្នុងរយៈពេល៤៦ឆ្នាំ ខណៈក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យហើយ។

(រូបថត៖ Getty)

ការសង្កេតតាមផ្កាយរណបរបស់ណាសា បានបង្ហាញថា ផ្ទៃសរុបនៃមហាសមុទ្រអង់តាក់ទិកដែលគ្របដណ្តប់ដោយទឹកកក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ គិតត្រឹមថ្ងៃទី១៤ខែមីនា ហើយចំនួននេះគឺតិចជាងទំហំអតិបរមាជាមធ្យមចន្លោះឆ្នាំ១៩៨១ ដល់២០១០ ប្រមាណ ៦៤០ ០០០គីឡូម៉ែត្រការ៉េ។

សរុបទៅ បើគិតចាប់តាំងពីឆ្នាំ១៩៧៩មក, ទឹកកកអតិបរមា ដែលគ្របដណ្តប់នៅតំបន់អង់តាក់ទិក បានធ្លាក់ចុះក្នុងទំហំស្មើនឹងផ្ទៃដីនៃរដ្ឋអាឡាស្កា របស់អាមេរិក ទាំងមូល។

(រូបថត៖ ណាសា)

ការវិភាគនេះ គឺផ្អែកលើទិន្នន័យប្រមូលបានជាមួយនឹងឧបករណ៍ចាប់សញ្ញាមីក្រូវ៉េវ បំពាក់លើផ្កាយរណប Nimbus-7 ដែលដំណើរការរួមគ្នាដោយអង្គការណាសា និងរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ (NOAA)។

តាមក្រុមអ្នកវិទ្យាសាស្រ្ត វិសាលភាពទឹកកកសមុទ្រប្រចាំថ្ងៃគិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៤ បានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភ (ពណ៌ក្រហម) បើប្រៀបធៀបទៅនឹងកំណត់ត្រាចាស់ (ពណ៌ទឹកក្រូច) ឆ្នាំ២០១៧ ហើយអតិបរមានៃទឹកកកអង់តាក់ទិកក្នុងឆ្នាំនេះ គឺបានឈានដល់កម្រិតទាបបំផុតទី១៤ក្នុងកំណត់ត្រាទៀតផង។

ផ្កាយរណប Nimbus-7 (រូបថត៖ Eoportal)

ដោយសារតែបញ្ហាទឹកកករលាយលឿនបែបនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យ ព្រោះគំរូអាកាសធាតុដ៏ស្មុគ្រស្មាញ បានបង្កផលលំបាកក្នុងការទស្សន៍ទាយថា តើនឹងមានអ្វីកើតឡើងនាពេលណាមួយ។

លើសពីនេះ អ្នកវិទ្យាសាស្ត្រជាមួយអង្គការណាសា និងមជ្ឈមណ្ឌលទិន្នន័យព្រឹលនិងទឹកកកជាតិ (NSIDC) នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា បើសិនជាទឹកកកមានកាន់តែតិច នោះច្បាស់ណាស់កម្តៅពិភពលោកនៅរដូវក្តៅ នឹងក្តៅខ្លាំងបំផុត ចំណែកឯរដូវរងាវិញ នឹងមិនសូវត្រជាក់ហើយមានរយៈពេលខ្លីទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ

The post ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង appeared first on Kampuchea Thmey Daily.

ការស្រាវជ្រាវ ៖ ផ្ទាំងទឹកកកនៅតំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយកាលពី ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ
ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបាននិយាយថា ផ្ទាំងទឹកកករបស់តំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយក្នុងអំឡុងពេលផែនដីជួបប្រទះអាកាសធាតុដ៏ក្តៅគគុក កាលពីជាង ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ ។

អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិភាគលើដីខ្សាច់ និងដីល្បាប់ផ្សេងទៀតដែលប្រមូលបាននៅក្រោមផ្ទាំងទឹកកកនៅឯតំបន់ Camp Century ដែលជាមូលដ្ឋានយោធាសម្ងាត់របស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជាលទ្ធផល​បាន​បង្ហាញ​ថា ​មួយ​ផ្នែក​ធំ​នៃតំបន់ Greenland គឺមានទឹកកក​រលាយប្រហែល ៤០ ម៉ឺនឆ្នាំ​មុនម្ល៉េះ ។

មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវថែមទាំងបាននិយាយថា ការសិក្សារបស់ពួកគេផ្ទុយនឹងទស្សនៈដែលថា ផ្ទាំងទឹកកកភាគច្រើនរបស់តំបន់ Greenland ត្រូវបានកកក្នុងរយៈពេល ២.៥ លានឆ្នាំមុន ។

លើសពីនេះ ក្រុម​អ្នកស្រាវជ្រាវ​ព្រមានទៀត​ថា ការ​រក​ឃើញ​របស់​ខ្លួន​ពី​ផ្ទាំង​ទឹកកកនេះ អាច​បណ្ដាលមកពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយសារតែមកពីកត្តាមនុស្ស ការឡើងកម្ដៅផែនដី និងការកើនឡើងនៃកម្រិតទឹកសមុទ្រនៅសតវត្សខាងមុខជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖​ NHK

The post ការស្រាវជ្រាវ ៖ ផ្ទាំងទឹកកកនៅតំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយកាលពី ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ appeared first on Kampuchea Thmey Daily.

ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ
ការព្យាករណ៍ថ្មី​របស់អ្នកវិទ្យាសាស្ត្រ​បានព្រមានថា មិនយូរទៀតទេពោលនៅខែកញ្ញា ឆ្នាំ២០៣០ សមុទ្រអាក់ទិកនឹងលែងមានផ្ទាំងទឹកកកទៀតហើយនៅរដូវក្តៅ​ ដោយសារតែការបម្រែបម្រួលអាកាសធាតុ ។

យោងតាមក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានឲ្យដឹងថា តំបន់អាក់ទិកអាចនឹងលែងមានទឹកកកក្នុងខែកញ្ញា នាពាក់កណ្តាលសតវត្សទី ២១ នេះ ខណៈការព្យាករណ៍បែបនេះ គឺផ្អែកលើសេណារីយ៉ូដែលត្រូវគ្នាទៅនឹងការបញ្ចេញកាបូនឌីអុកស៊ីតខ្ពស់ និងមធ្យម​នាពេលបច្ចុប្បន្ន ពិសេសការបំភាយឧស្ម័នផ្ទះកញ្ចក់នៅលើតំបន់អាក់ទិក នឹងធ្វើឲ្យលែងមានទឹកកកតាមរដូវនាពេលខាងមុខ ។

ទន្ទឹមនោះ IPCC ក៏បានដាក់បន្ទុកការរលាយផ្ទាំងទឹកកកក្នុងមហាសមុទ្រទៅលើឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ផងដែរ ដោយអះអាងថា នៅឆ្នាំ ២០៨០ ដល់ឆ្នាំ ២១០០ សមុទ្រអាកទិកនឹងបាត់បង់គម្របទឹកកកតែម្ដងនៅរដូវក្តៅ ។

លើសពីនេះ អ្នកវិទ្យា​សាស្ត្ររកឃើញថា រាល់ឥទ្ធិពលនៃសកម្មភាពមនុស្សទៅលើការបាត់បង់ផ្ទាំងទឹកកកក្នុងមហាសមុទ្រ គឺពេញមួយឆ្នាំមិនមែនមួយខែនោះទេ ហើយគេរំពឹងថា ការរលាយ ឬបាត់បង់ផ្ទាំងទឹកកកនេះ នឹងកើតមានក្នុងខែកញ្ញា​ ដែលជាខែទឹកកកមានកម្រិតស្តើងបំផុត ។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រ បានធ្វើការសង្កេតទៅលើការវិវឌ្ឍ​នៃផ្ទាំងទឹកកកដើម្បីកែតម្រូវគំរូវិភាគរបស់ពួកគេ និងធ្វើឲ្យប្រាកដថា មានភាពត្រឹមត្រូវ ហើយតាមរយៈការសង្កេតនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា ទឹកកកបានរលាយយ៉ាងលឿនចូលទៅក្នុងមហាសមុទ្រ ជាពិសេសចាប់តាំងពីទសវត្សន៍ឆ្នាំ ១៩៩០ មក ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Sputnik

ចុចអាន ៖ ឥណ្ឌូណេស៊ី នឹងហាមឃាត់មិនឲ្យប្រើថង់ប្លាស្ទិកនៅចុងឆ្នាំ ២០២៩

The post ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ appeared first on Kampuchea Thmey Daily.

ផ្ទាំងទឹកកករលាយលឿនជាងការរំពឹងទុក ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយសារ​អាកាសធាតុក្ដៅ
ការ​សិក្សា​ថ្មី​មួយដែល​បានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្ដី Nature បានឲ្យដឹងថា ផ្ទាំង​ទឹកកក​អាចនឹងរលាយក្នុង​ល្បឿន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ទៅ ៦០០ ម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ ស្រប​ពេលដែល​អាកាសធាតុកំពុង​ឡើង​កម្ដៅបែបនេះ ។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវលោកស្រី Christine Batchelor បាននិយាយថា “ផ្ទាំងទឹកកកកំពុងរលាយក្នុងកម្រិតពី ៥០ ទៅ ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដែលលឿនជាងកំណត់ត្រាកាលពីឆ្នាំ ២០១៦ រហូតដល់ ២០ ដងឯណោះ” ។

លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើសីតុណ្ហភាពនៅតែបន្តកើនឡើងកម្ដៅ នោះទាំងស្រទាប់ខាងលើ និងស្រទាប់ខាងក្រោមរបស់ទឹកកកនឹងរលាយក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ហើយនៅទីបំផុត ផ្ទាំងទឹកកកទាំងនោះនឹងរលាយបាត់បង់តែម្ដង” ។

លោកស្រី Batchelor បន្ថែមថា “ផ្ទាំងទឹកកកដ៏ធំបំផុតនៅក្នុងពិភពលោក “Thwaites Glacier” ដែលមានទំហំប៉ុនចក្រភពអង់គ្លេស កំពុងកើនឡើងការរលាយចំនួន ៤ ភាគរយនៃនីវ៉ូទឹកសមុទ្រជារៀងរាល់ឆ្នាំ ហើយវាអាចនឹងកើនការរលាយច្រើនជាងនេះទៅទៀត បើសិនជាអាកាសធាតុមិនថមថយកម្ដៅនោះ” ។

ជាចុងក្រោយ អ្នកវិទ្យាសាស្ត្រអាចទស្សន៍ទាយបានកាន់តែច្បាស់ថា ផលប៉ះពាល់នៃការរលាយផ្ទាំងទឹកកកក្នុងចំនួនដែលមិនធ្លាប់មានបែបនេះ នឹងអាចធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ដូច្នេះត្រូវតែចាត់វិធានការកាត់បន្ថយផលប៉ះពាល់មួយនេះ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

The post ផ្ទាំងទឹកកករលាយលឿនជាងការរំពឹងទុក ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយសារ​អាកាសធាតុក្ដៅ appeared first on Kampuchea Thmey Daily.

ទឹកកកសមុទ្រអង់តាក់ទិក រលាយដល់កម្រិតទាបបំផុត
នៅថ្ងៃសុក្រទី១៧ខែកុម្ភៈ ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា ទឹកកកគ្របដណ្តប់តំបន់មហាសមុទ្រអង់តាក់ទិក បានរលាយដល់កម្រិតទាបបំផុត ដែលបង្ហាញឲ្យឃើញផ្ទាំងទឹកកកដ៏ក្រាស់នៅស្រទាប់ខាងក្រោម។

មជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិ (NSIDC) នៅសហរដ្ឋអាមេរិកបាននិយាយថា ទឹកកកសមុទ្ររបស់អង់តាក់ទិក បានធ្លាក់ចុះដល់១.៩១លានគីឡូម៉ែត្រការ៉េក្នុងសប្តាហ៍នេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៩មក។

NSIDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្របពេលរដូវរលាយទឹកកក នៅសល់ពីរបីសប្តាហ៍ទៀតនោះ វិសាលភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀត មុនពេលឈានដល់កម្រិតអប្បបរមាប្រចាំឆ្នាំ”។

ទោះបីជាយ៉ាងណាក៏ដោយ ទឹកកកសមុទ្ររលាយពេលនេះ មិនទាន់មានផលប៉ះពាល់ច្បាស់លាស់លើកម្រិតទឹកសមុទ្រទេ ព្រោះទឹកកក មាននៅក្នុងទឹកសមុទ្រស្រាប់រួចទៅហើយ។

ប៉ុន្តែ ផ្ទាំងទឹកកក នឹងគំរាមកំហែងដល់ការកើនឡើងកម្រិតទឹកសមុទ្រដ៏មហន្តរាយក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ខាងមុខ ប្រសិនបើវានៅតែបន្តរលាយចំពេលសីតុណ្ហភាពពិភពលោកកើនឡើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ)

The post ទឹកកកសមុទ្រអង់តាក់ទិក រលាយដល់កម្រិតទាបបំផុត appeared first on Kampuchea Thmey Daily.

ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ)
ផ្ទាំងទឹកកករបស់ប្រទេសស្វីស កំពុងរលាយក្នុងអត្រាដ៏អាក្រក់បំផុត ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើមកាលជាងមួយសតវត្សរ៍មុន ពោលគឺផ្ទាំងទឹកកក បានបាត់បង់ ៦% ហើយ នៃបរិមាណដែលនៅសល់ក្នុងឆ្នាំនេះ ឬរលាយខ្លាំង ជិតពីរដង បើធៀបនឹងកំណត់ត្រាមុនកាលពីឆ្នាំ២០០៣។ នេះបើតាមការឲ្យដឹងពីបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកកស្វីស (GLAMOS) កាលពីថ្ងៃពុធទី២៨ខែកញ្ញា។

ការរលាយគឺខ្លាំងមែនទែននៅឆ្នាំនេះ សូម្បីតែថ្មដែលកប់អស់រាប់សហស្សវត្សរ៍មកហើយនោះ ក៏បានលេចចេញជាថ្មីផងដែរនៅកន្លែងមួយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីសាកសព និងដល់ថ្នាក់យន្តហោះដែលបាត់នៅកន្លែងផ្សេងលើភ្នំ Alps រាប់ទសវត្សរ៍មកហើយនោះ ក៏ត្រូវបានគេឃើញឡើងវិញផងដែរ។ លើសពីនេះ ផ្ទាំងទឹកកកតូចៗផ្សេងទៀតបានរលាយបាត់រូបរាងអស់ហើយ។

លោក Matthias Huss ប្រធានស្ថាប័នឃ្លាំមើល GLAMOS បានប្រាប់រ៉យទ័រថា “យើងបានដឹងពីសេណារីយ៉ូអាកាសធាតុថា ស្ថានភាពនេះនឹងមកដល់ យ៉ាងហោចណាស់នៅកន្លែងណាមួយនាពេលអនាគត។ ​ឥឡូវ​នេះ ​ប្រហែល​ជា​បទពិសោធន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឬ​រន្ធត់​បំផុត​ក្នុង​រដូវ​ក្ដៅ​នេះ”។

ជាងពាក់កណ្តាលនៃផ្ទាំងទឹកកកនៅភ្នំ Alps គឺស្ថិតនៅក្នុងប្រទេសស្វីស ដែលជាកន្លែងសីតុណ្ហភាពកើនឡើងប្រហែលពីរដង បើធៀបនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោក។

ការរលាយយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដែលមានបរិមាណទឹកកកប្រហែល ៣គីឡូម៉ែត្រគូប ស្មើនឹងទឹក ៣ ពាន់ពាន់លានលីត្រ គឺជាលទ្ធផលនៃកម្រិតព្រិលធ្លាក់ទាបក្នុងរដូវរងា គួបផ្សំជាមួយនឹងរលកកម្ដៅខ្លាំង។

ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើង ផ្ទាំងទឹកកកភ្នំ Alps ត្រូវបានគេរំពឹងថា នឹងបាត់បង់ច្រើនជាង ៨០% នៃម៉ាស់បច្ចុប្បន្នរបស់វានៅត្រឹមឆ្នាំ ២១០០៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)

The post ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ) appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)
ក្រុមអ្នកវិទ្យាសាស្រ្តកំពុងបង្ហាញក្តីបារម្ភថា ផ្ទាំងទឹកកក Thwaites ដ៏ធំនៅភាគខាងលិចទ្វីបអង់តាក់ទិក គឺស្ថិតនៅចំចំណុចកណ្តាលនៃការដួលរលំ ដោយសារតែការឡើងកម្តៅពិភពលោក។

ឥឡូវនេះ ទិន្នន័យថ្មីដែលស្រង់ចេញពីបាតសមុទ្របង្ហាញថា ផ្ទាំងទឹកកកនេះអាចរលាយលឿនជាងការគិតពីមុន ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកម្រិតទឹកសមុទ្រពិភពលោក។

ប្រសិនបើផ្ទាំងទឹកកកមានទំហំប៉ុនរដ្ឋ Florida និងទឹកកកនៅជុំវិញមួយចំនួន បាក់រលាយចូលទៅក្នុងមហាសមុទ្រមែននោះ វាអាចបង្កើនកម្រិតទឹកសមុទ្រពី ១ទៅ ៣ម៉ែត្រ ដែលនឹងបង្កការបំផ្លិចបំផ្លាញធំធេងសម្រាប់សហគមន៍នៅតាមឆ្នេរសមុទ្រមួយចំនួន ទូទាំងពិភពលោក។

សម្រាប់បរិបទនេះ យើងបានមើលឃើញអំពីការកើនឡើងនូវកម្រិតទឹកសមុទ្រ តិចជាង១ម៉ែត្រក្នុងរយៈពេល៣ទសវត្សរ៍កន្លងមកនេះ ហើយវាសមល្មមក្នុងការបង្កជាទឹកជំនន់កាន់តែខ្លាំងនៅកន្លែងមួយចំនួន។

ការស្រាវជ្រាវថ្មីនៅក្នុងទស្សនាវដ្តី Nature Geoscience បានបង្ហាញថា ផ្ទាំងទឹកកក Thwaites បានរលាយយ៉ាងលឿនគួរឲ្យភ្ញាក់ផ្អើលកាលពីអតីតកាល ហើយវាអាចរលាយកាន់តែលឿននាពេលអនាគតដ៏ខ្លីខាងមុខ។

លោក Alastair Graham

អ្នកដឹកនាំការសិក្សា និងជាអ្នកជំនាញភូគព្ភសាស្ត្រសមុទ្រ Alastair Graham នៅសាកលវិទ្យាល័យ South Florida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លទ្ធផលរបស់យើងបានបង្ហាញថា ការរលាយយ៉ាងលឿនបានកើតឡើងនៅផ្ទាំងទឹកកក Thwaites Glacier ក្នុងរយៈពេលពីរសតវត្សរ៍ចុងក្រោយ ហើយថ្មីៗនេះប្រហែលជានៅពាក់កណ្តាលសតវត្សរ៍ទី២០”។

គួរបញ្ជាក់ថា ផ្ទាំងទឹកកក Thwaites បច្ចុប្បន្នមានទំហំ ១៩២ ០០០គីឡូម៉ែត្រការ៉េ។ វាមានកម្រាស់ដល់ទៅ ៤ ០០០ម៉ែត្រ ហើយត្រូវបានចាត់ទុកថាជា កត្តាសំខាន់ក្នុងការធ្វើឲ្យកម្ពស់ទឹកសមុទ្រពិភពលោកកើនឡើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Forbe, Daily Mail

ចុចអាន៖ ភពផែនដីកំពុងបាត់បង់ទឹកកកលឿនជាងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០

The post អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ) appeared first on Kampuchea Thmey Daily.