ព័ត៌មានអន្ដរជាតិ
ផ្ទាំងទឹកកករលាយលឿនជាងការរំពឹងទុក ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដោយសារអាកាសធាតុក្ដៅ
ការសិក្សាថ្មីមួយដែលបានបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្ដី Nature បានឲ្យដឹងថា ផ្ទាំងទឹកកកអាចនឹងរលាយក្នុងល្បឿនដ៏គួរឲ្យភ្ញាក់ផ្អើលដល់ទៅ ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ស្របពេលដែលអាកាសធាតុកំពុងឡើងកម្ដៅបែបនេះ ។

អ្នកដឹកនាំការសិក្សាស្រាវជ្រាវលោកស្រី Christine Batchelor បាននិយាយថា “ផ្ទាំងទឹកកកកំពុងរលាយក្នុងកម្រិតពី ៥០ ទៅ ៦០០ ម៉ែត្រក្នុងមួយថ្ងៃ ដែលលឿនជាងកំណត់ត្រាកាលពីឆ្នាំ ២០១៦ រហូតដល់ ២០ ដងឯណោះ” ។
លោកស្រីបញ្ជាក់ទៀតថា “ប្រសិនបើសីតុណ្ហភាពនៅតែបន្តកើនឡើងកម្ដៅ នោះទាំងស្រទាប់ខាងលើ និងស្រទាប់ខាងក្រោមរបស់ទឹកកកនឹងរលាយក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ហើយនៅទីបំផុត ផ្ទាំងទឹកកកទាំងនោះនឹងរលាយបាត់បង់តែម្ដង” ។

លោកស្រី Batchelor បន្ថែមថា “ផ្ទាំងទឹកកកដ៏ធំបំផុតនៅក្នុងពិភពលោក “Thwaites Glacier” ដែលមានទំហំប៉ុនចក្រភពអង់គ្លេស កំពុងកើនឡើងការរលាយចំនួន ៤ ភាគរយនៃនីវ៉ូទឹកសមុទ្រជារៀងរាល់ឆ្នាំ ហើយវាអាចនឹងកើនការរលាយច្រើនជាងនេះទៅទៀត បើសិនជាអាកាសធាតុមិនថមថយកម្ដៅនោះ” ។
ជាចុងក្រោយ អ្នកវិទ្យាសាស្ត្រអាចទស្សន៍ទាយបានកាន់តែច្បាស់ថា ផលប៉ះពាល់នៃការរលាយផ្ទាំងទឹកកកក្នុងចំនួនដែលមិនធ្លាប់មានបែបនេះ នឹងអាចធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ដូច្នេះត្រូវតែចាត់វិធានការកាត់បន្ថយផលប៉ះពាល់មួយនេះ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


