ព័ត៌មានអន្ដរជាតិ
ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ)
ផ្ទាំងទឹកកករបស់ប្រទេសស្វីស កំពុងរលាយក្នុងអត្រាដ៏អាក្រក់បំផុត ចាប់តាំងពីការកត់ត្រា បានចាប់ផ្តើមកាលជាងមួយសតវត្សរ៍មុន ពោលគឺផ្ទាំងទឹកកក បានបាត់បង់ ៦% ហើយ នៃបរិមាណដែលនៅសល់ក្នុងឆ្នាំនេះ ឬរលាយខ្លាំង ជិតពីរដង បើធៀបនឹងកំណត់ត្រាមុនកាលពីឆ្នាំ២០០៣។ នេះបើតាមការឲ្យដឹងពីបណ្តាញត្រួតពិនិត្យផ្ទាំងទឹកកកស្វីស (GLAMOS) កាលពីថ្ងៃពុធទី២៨ខែកញ្ញា។
ការរលាយគឺខ្លាំងមែនទែននៅឆ្នាំនេះ សូម្បីតែថ្មដែលកប់អស់រាប់សហស្សវត្សរ៍មកហើយនោះ ក៏បានលេចចេញជាថ្មីផងដែរនៅកន្លែងមួយ។ មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីសាកសព និងដល់ថ្នាក់យន្តហោះដែលបាត់នៅកន្លែងផ្សេងលើភ្នំ Alps រាប់ទសវត្សរ៍មកហើយនោះ ក៏ត្រូវបានគេឃើញឡើងវិញផងដែរ។ លើសពីនេះ ផ្ទាំងទឹកកកតូចៗផ្សេងទៀតបានរលាយបាត់រូបរាងអស់ហើយ។
លោក Matthias Huss ប្រធានស្ថាប័នឃ្លាំមើល GLAMOS បានប្រាប់រ៉យទ័រថា “យើងបានដឹងពីសេណារីយ៉ូអាកាសធាតុថា ស្ថានភាពនេះនឹងមកដល់ យ៉ាងហោចណាស់នៅកន្លែងណាមួយនាពេលអនាគត។ ឥឡូវនេះ ប្រហែលជាបទពិសោធន៍ដ៏គួរឲ្យភ្ញាក់ផ្អើលឬរន្ធត់បំផុតក្នុងរដូវក្ដៅនេះ”។
ជាងពាក់កណ្តាលនៃផ្ទាំងទឹកកកនៅភ្នំ Alps គឺស្ថិតនៅក្នុងប្រទេសស្វីស ដែលជាកន្លែងសីតុណ្ហភាពកើនឡើងប្រហែលពីរដង បើធៀបនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោក។
ការរលាយយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ ដែលមានបរិមាណទឹកកកប្រហែល ៣គីឡូម៉ែត្រគូប ស្មើនឹងទឹក ៣ ពាន់ពាន់លានលីត្រ គឺជាលទ្ធផលនៃកម្រិតព្រិលធ្លាក់ទាបក្នុងរដូវរងា គួបផ្សំជាមួយនឹងរលកកម្ដៅខ្លាំង។
ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើង ផ្ទាំងទឹកកកភ្នំ Alps ត្រូវបានគេរំពឹងថា នឹងបាត់បង់ច្រើនជាង ៨០% នៃម៉ាស់បច្ចុប្បន្នរបស់វានៅត្រឹមឆ្នាំ ២១០០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អ្នកវិទ្យាសាស្រ្តបារម្ភ! ផ្ទាំងទឹកកកដ៏ធំ នឹងរលាយ បណ្តាលឲ្យពិភពលោក ជួបទឹកជំនន់ធ្ងន់ធ្ងរ (មានវីដេអូ)
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


