ព័ត៌មានអន្ដរជាតិ
ទឹក ជាង ៣ទ្រីលានលីត្រ ហៀរចេញពីបឹងទឹកកកនៅ Greenland នាំឲ្យពិភពលោក កើតជំនន់
ក្នុងរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤ ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភទាក់ទិននឹងការរលាយទឹកកកនៅតំបន់អាក់ទិក ដោយបង្ហាញថា ក្នុងរយៈពេលត្រឹមជាង២សប្តាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៣ខែកញ្ញា ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០២៤ មានទឹក ជាង ៣ ទ្រីលានលីត្រ ហៀរចេញពីបឹង Catalina ក្នុងតំបន់ Greenland ខាងកើត បង្កជាគ្រោះទឹកជំនន់ នៅតំបន់ខ្លះនៃពិភពលោក។

នេះជាលើកដំបូងហើយ ដែលបឹងទឹកកកធំបំផុតមួយលើពិភពលោក មានទឹកហូរហៀចេញបែបនេះ ហើយក្រុមអ្នកវិទ្យាសាស្រ្តក៏ចាប់ផ្តើមតាមដាន រឿងនេះយ៉ាងយកចិត្តទុកដាក់ផងដែរ។
ព្រឹត្តិការណ៍នេះត្រូវបានគេឲ្យឈ្មោះថា ទឹកជំនន់ផ្ទុះចេញពីបឹងទឹកកក (GLOF) ដែលអាចបណ្តាលមកពីកត្តាធម្មជាតិដូចជាការប្រមូលផ្តុំទឹក សំណឹក ព្រិលធ្លាក់ខ្លាំង ឬភ្លៀង ការរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ GLOF ក៏អាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុផងដែរ ព្រោះថា ផ្ទាំងទឹកកកនឹងត្រូវរលាយនៅពេលសីតុណ្ហភាពកើនឡើង។
របាយការណ៍ខាងលើគឺបញ្ចេញដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Niels Bohr នៃសាកលវិទ្យាល័យ Copenhagen នៃប្រទេសដាណឺម៉ាក។ លោក Aslak Grinsted អ្នកស្រាវជ្រាវអាកាសធាតុនៅវិទ្យាស្ថាន Niels Bohr និយាយថា «ក្នុងករណីនេះ ថាមពលដែលបញ្ចេញដោយជំនន់ទឹកកក គឺស្មើនឹងទិន្នផលនៃរោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ដែលដំណើរការពេញសមត្ថភាពរយៈពេល២២ថ្ងៃ»។

តាមពិតទៅ តំបន់ Greenland ខាងកើត ក៏ធ្លាប់មានទឹកជំនន់ធំដែរ ប៉ុន្តែមិនហូរហៀទឹកច្រើនដូចលើកនេះទេ ហើយជំនន់លើកចុងក្រោយរបស់វា ក៏មិនប៉ះពាល់ដល់តំបន់មានប្រជាជនរស់នៅច្រើនដែរ ដូច្នេះហើយទើបហានិភ័យមានកម្រិតទាប។
យ៉ាងណា ក្រៅពី Greenland ខាងកើត ពិភពលោកនៅមានកន្លែងជាច្រើនទៀតដែលមានផ្ទាំងទឹកកកធំៗ ស្ថិតនៅជិតតំបន់មានប្រជាជនរស់នៅច្រើន។ ជាក់ស្តែង ការសិក្សាឆ្នាំ២០២៣បានសន្និដ្ឋានថា មនុស្សប្រមាណ១៥លាននាក់នៅទូទាំងពិភពលោក កំពុងប្រឈមមុខនឹងហានិភ័យនៃជំនន់ទឹកកកយ៉ាងប្រល័យ ជាពិសេសប្រទេសឥណ្ឌា ចិន ប៉ាគីស្ថាន និងប៉េរូ។
សូមបញ្ជាក់ថា Greenland មានផ្ទៃក្រឡា ២ ១៦៦ ០០០ គីឡូម៉ែត្រការ៉េ គឺជាដែនទឹកកកដ៏ធំរបស់ពិភពលោកនិងជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។ វាមានទីតាំងស្ថិតនៅចន្លោះមហាសមុទ្រអាក់ទិក និងមហាសមុទ្រអាត្លង់ទិក ជាមួយប្រជាជនត្រឹម ៥៦ ០០០នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


