ព័ត៌មានអន្ដរជាតិ
ទឹកកកសមុទ្រអង់តាក់ទិក រលាយដល់កម្រិតទាបបំផុត
នៅថ្ងៃសុក្រទី១៧ខែកុម្ភៈ ក្រុមអ្នកវិទ្យាសាស្ត្របានរាយការណ៍ថា ទឹកកកគ្របដណ្តប់តំបន់មហាសមុទ្រអង់តាក់ទិក បានរលាយដល់កម្រិតទាបបំផុត ដែលបង្ហាញឲ្យឃើញផ្ទាំងទឹកកកដ៏ក្រាស់នៅស្រទាប់ខាងក្រោម។

មជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិ (NSIDC) នៅសហរដ្ឋអាមេរិកបាននិយាយថា ទឹកកកសមុទ្ររបស់អង់តាក់ទិក បានធ្លាក់ចុះដល់១.៩១លានគីឡូម៉ែត្រការ៉េក្នុងសប្តាហ៍នេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧៩មក។
NSIDC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ស្របពេលរដូវរលាយទឹកកក នៅសល់ពីរបីសប្តាហ៍ទៀតនោះ វិសាលភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀត មុនពេលឈានដល់កម្រិតអប្បបរមាប្រចាំឆ្នាំ”។

ទោះបីជាយ៉ាងណាក៏ដោយ ទឹកកកសមុទ្ររលាយពេលនេះ មិនទាន់មានផលប៉ះពាល់ច្បាស់លាស់លើកម្រិតទឹកសមុទ្រទេ ព្រោះទឹកកក មាននៅក្នុងទឹកសមុទ្រស្រាប់រួចទៅហើយ។
ប៉ុន្តែ ផ្ទាំងទឹកកក នឹងគំរាមកំហែងដល់ការកើនឡើងកម្រិតទឹកសមុទ្រដ៏មហន្តរាយក្នុងរយៈពេលប៉ុន្មានសតវត្សរ៍ខាងមុខ ប្រសិនបើវានៅតែបន្តរលាយចំពេលសីតុណ្ហភាពពិភពលោកកើនឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ផ្ទាំងទឹកកក ស្វីស កំពុងរលាយក្នុងកម្រិត គួរឲ្យព្រួយបារម្ភជាទីបំផុត (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


