ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ ៖ ផ្ទាំងទឹកកកនៅតំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយកាលពី ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ
ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបាននិយាយថា ផ្ទាំងទឹកកករបស់តំបន់ Greenland ប្រហែលជាចាប់ផ្ដើមរលាយក្នុងអំឡុងពេលផែនដីជួបប្រទះអាកាសធាតុដ៏ក្តៅគគុក កាលពីជាង ៤០ ម៉ឺនឆ្នាំមុនមកម្ល៉េះ ។

អ្នកស្រាវជ្រាវបានធ្វើការសន្និដ្ឋានបែបនេះ ដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីវិភាគលើដីខ្សាច់ និងដីល្បាប់ផ្សេងទៀតដែលប្រមូលបាននៅក្រោមផ្ទាំងទឹកកកនៅឯតំបន់ Camp Century ដែលជាមូលដ្ឋានយោធាសម្ងាត់របស់សហរដ្ឋអាមេរិកក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ហើយជាលទ្ធផលបានបង្ហាញថា មួយផ្នែកធំនៃតំបន់ Greenland គឺមានទឹកកករលាយប្រហែល ៤០ ម៉ឺនឆ្នាំមុនម្ល៉េះ ។
មិនតែប៉ុណ្ណោះ ក្រុមអ្នកស្រាវជ្រាវថែមទាំងបាននិយាយថា ការសិក្សារបស់ពួកគេផ្ទុយនឹងទស្សនៈដែលថា ផ្ទាំងទឹកកកភាគច្រើនរបស់តំបន់ Greenland ត្រូវបានកកក្នុងរយៈពេល ២.៥ លានឆ្នាំមុន ។

លើសពីនេះ ក្រុមអ្នកស្រាវជ្រាវព្រមានទៀតថា ការរកឃើញរបស់ខ្លួនពីផ្ទាំងទឹកកកនេះ អាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដោយសារតែមកពីកត្តាមនុស្ស ការឡើងកម្ដៅផែនដី និងការកើនឡើងនៃកម្រិតទឹកសមុទ្រនៅសតវត្សខាងមុខជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


