ពន្ធបដិការ Archives - Kampuchea Thmey Daily

​កិច្ចព្រមព្រៀង​ពន្ធបដិការ ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ​ក្នុង​ការ​តថ្លៃ​ជាមួយអាមេរិកមិនឱ្យពន្ធខ្ពស់ជាង ១៩%​ ក្នុងករណី​មាន​ការ​កំណត់​អត្រា​ពន្ធថ្មី​ៗ
រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អនុវត្ត​ការងារ​ចរចា​បញ្ចុះ​ពន្ធបដិការ​ជាមួយ​សហរដ្ឋអាមេរិក​ហើយជា​ផ្លែផ្កា ​កម្ពុជាបានក្លាយជាប្រទេសទី១ ​ដែល​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ជា​មួយ​សហរដ្ឋអាមេរិក ​កាល​ពីថ្ងៃទី ​២៦ ​តុលា ២០២៥។​

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ មានប្រសាសន៍នៅថ្ងៃទី ​០៧ ​ឧសភា ២០២៦ថា​ ទោះបីជាតុលាការកំពូល​របស់​សហរដ្ឋអាមេរិក​បាន​សម្រេច​លុបចោល​ពន្ធ​គយ​បដិការនោះក្ដី ប៉ុន្តែ​ផ្អែក​តាម​តាមបុព្វសិទ្ធិ​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក ការដាក់ពន្ធគយនានា ​ក៏នៅ​តែ​អាច​ធ្វើ​ទៅ​បាន។​

​លោក ​ស៊ុន ចាន់ថុល ​បន្ថែមថា៖ «​យើង​នៅតែ​មាន​លទ្ធ​ភាព​ក្នុង​ការ​ចរចា​ជាមួយ​សហ​រដ្ឋអាមេរិក​ ធ្វើយ៉ាង​ណា​ប្រើប្រាស់​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ​ដែល​បាន​សម្រេចកន្លងមក ​ជាមូលដ្ឋាន​ក្នុង​ការ​កំណត់អត្រាពន្ធគយថ្មីៗ​នៅ​ពេលខាងមុខ ​មិន​ឱ្យខ្ពស់​ជាង​អត្រាពន្ធ១៩% ដែលយើងទទួលបានលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ​ជាមួយ​សហរដ្ឋ​អាមេរិក»។​

​ក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល​ក៏បានជួប​ជាមួយតំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក​ ដើម្បី​ពិភា​ក្សាគ្នា ​តើអាមេរិក​នៅ​តែ​បន្តគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា​ ដែល​ផ្ដល់ពន្ធបដិការ ១៩% ឬយ៉ាង​ណា។​ ចម្លើយថា ​គឺនៅតែគោរពនឹងផ្ដល់ពន្ធបដិការ​កម្ពុជា​យ៉ាង​ច្រើន ១៩% ​ដោយសារយើងបាន​ចុះកិច្ច​ព្រម​ព្រៀងរួចហើយ​។​

បើតាមលោក ​ស៊ុន ចាន់ថុល ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ​មានសិទ្ធិប្រើប្រាស់មាត្រាផ្សេងៗ​មួយ​ចំនួន​របស់ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ​ដូច​ជាមាត្រា ១២២ ​សព្វថ្ងៃនេះ ​មាត្រានេះ ​ប្រើប្រាន ៦ ​ខែ ​ដាក់ពន្ធ ១០% លើប្រទេសទាំងអស់នៅលើពិភពលោក ដែលនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែកក្កដា ២០២៦ ខាងមុខ។​

​ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ប្រើមាត្រា ៣០១ ​ឬមាត្រា ២៣២ ​ដើម្បីប្រមូលពន្ធឡើងវិញ​ គាត់លុបបានមែន ប៉ុន្តែប្រធានាធិបតីមានសិទ្ធិ​ អាចដំឡើងបាន​។ ហើយមាត្រា ៣០១ នេះ មិនមានកំណត់អត្រាទេ ចង់ដាក់ ៥០% ក៏បាន ៦០% ក៏បាន ៧០% ក៏បាន។​ ដោយសារយើង​បាន​ចុះកិច្ចព្រមព្រៀងនេះហើយ​ គេមិនយកមាត្រា​ ៣០១ ​មកដាក់ពន្ធលើស ​១៩% ទេ ​ផ្ទុយទៅវិញ​គេបានបញ្ជាក់ប្រាប់យើងថា ​មិនអោយកម្ពុជា​មានពន្ធខ្ពស់ជាង​ប្រទេស​នៅក្នុងតំបន់របស់យើងទេ​ អញ្ចឹងយើង​មិនមានបញ្ហាទេ ​ដោយសារ​យើងបាន​បញ្ចប់ការចរចារួចហើយ។

​លោកឧបនាយករដ្ឋមន្ត្រីអំពាវនាវ​កុំឱ្យអ្នកវិនិយោគ​បារម្ភទោះអាមេរិកប្រើមាត្រា ៣០១ ​មាន​ឈ្មោះកម្ពុជា​ក៏ដោយ​ ក៏មិន​មានបញ្ហាអី​ឱ្យ​មាន​ពន្ធលើសពី​១៩% ​ផ្ទុយទៅវិញ​អាច​ទាប​ជាង​ហ្នឹង​៕

អត្ថបទ៖ ឡេង ដេត

The post ​កិច្ចព្រមព្រៀង​ពន្ធបដិការ ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ​ក្នុង​ការ​តថ្លៃ​ជាមួយអាមេរិកមិនឱ្យពន្ធខ្ពស់ជាង ១៩%​ ក្នុងករណី​មាន​ការ​កំណត់​អត្រា​ពន្ធថ្មី​ៗ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​ដល់​អ្នក​វិនិយោគ​កុំ​បារម្ភ​ពី​ការ​ប្រើប្រាស់​មាត្រា​៣០១​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា
អនុប្រធានទី១​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ត្រាំ បាន​សន្យា​ហើយ​ថា​នឹង​មិន​ឱ្យ​កម្ពុជា​មាន​អត្រា​ពន្ធ​នាំ​ចូល​អាមេរិក​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​នោះ​ទេ។ ការ​បញ្ជាក់​នេះ​គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ប្រើ​មាត្រា​៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម​ដែល​ឱ្យ​ប្រទេស​នេះ​អាច​បន្ត​ការ​ប្រមូល​ពន្ធ​ខ្ពស់​ក្រោយ​តុលាការ​កំពូល​អាមេរិក​បាន​លុប​ចោល​អត្រាពន្ធ​បដិកា​របស់​លោក​ត្រាំ​កាល​ពី​កន្លង​ទៅ​។

ក្រោយ​ការ​ប្រកាស​លុប​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​រដ្ឋបាល​របស់​លោក​ត្រាំ ថា​នឹង​ស្វែង​រក​ការ​ដាក់​ពន្ធ​ដដែល​តាម​ច្បាប់​ផ្សេងៗ។ ហើយ​នៅ​ថ្ងៃ​ទី១១ ខែ​មីនា បាន​ប្រកាស​ប្រើប្រាស់​មាត្រា​៣០១ នៃ​ច្បាប់​ពាណិជ្ជកម្ម ដើម្បី​ស៊ើប​អង្កេត​លើ​ប្រទេស និង​តំបន់​សេដ្ឋ​កិច្ច​ចំនួន​១៦ រួម​ទាំង​កម្ពុជា​ ផង​ដែរ។

ថ្លែង​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៦ ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា មន្ត្រី​អាមេរិក​បាន​បញ្ជាក់​មក​កម្ពុជា​វិញ​ហើយ​ថា​ បើ​ទោះ​បី​អាមេរិក​ប្រើប្រាស់​មាត្រា​៣០១ ដើម្បី​កំណត់​តម្លៃ​ពន្ធ​ថ្មី​ក្ដី​តែ​សម្រាប់​ទំនិញ​ពី​កម្ពុជា​នៅ​តែ​រក្សា​តម្លៃ​ពន្ធ​ដែល​បាន​ចរចា​រួច​ដដែល​គ្មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ឬ​ទាប​ជាង​នេះ​ទៀត​ផង។

លោក​ថា៖ «មាត្រា​៣០១​នេះ​គឺ​អត់​មាន​កំណត់​អត្រា​ទេ​! ចង់​ដាក់​៥០%​ក៏បាន ៦០%​ក៏បាន​ ៧០%​ក៏​បាន​សម្រាប់​៤​ឆ្នាំ។ ក៏​ប៉ុន្ដែ​កម្ពុជា​ដោយ​សារ​យើង​បាន​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ហើយ​គេ​មិន​យក​អា​៣០១​ហ្នឹង​មក​ដាក់​ពន្ធ​លើស​១៩​%​ទេ​។ ផ្ទុយ​មក​វិញ​គេ​បាន​បញ្ជាក់​ថា​មិន​ឱ្យ​កម្ពុជា​មាន​ពន្ធ​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់​របស់​យើង​ទេ​​»។

លោក​សំណូម​ពរ​ដល់​អ្នក​វិនិយោគ​សូម​កុំ​មាន​ការ​បារម្ភ​ពី​វិធាន​ការ​ពន្ធ​ថ្មី​របស់​រដ្ឋបាល​លោក​ដូណាល់​ត្រាំ ខណៈ​មន្ត្រី​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ ខាង​មុខ​ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​ដែរ​។

​​​​​​​​​គួរ​ឱ្យ​ដឹង​ដែរ​ថា​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ប្រើប្រាស់​មាត្រា​៣០១​ នៃ​ច្បាប់​ពាណិជ្ជកម្ម​ឆ្នាំ​១៩៧៤ ដើម្បី​ស៊ើប​អង្កេត​លើ​ប្រទេស​និង​តំបន់​សេដ្ឋកិច្ច​ចំនួន​១៦ រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការ​ស៊ើប​អង្កេត​នោះ​ដោយ​ថា​ផលិត​ផល​នាំ​ចូល​ពី​ប្រទេស​ទាំង​នោះ​បាន​នាំ​ចូល​ទំនិញ​ចូល​ទី​ផ្សារ​អាមេរិក​លើស​ពី​តម្រូវ​ការ​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​រោង​ចក្រ និង​កម្មករ​អាមេរិក៕

អត្ថបទ​ដោយ​ ហ៊ុន សិរីវឌ្ឍន៍ ​​​​​

The post ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​ដល់​អ្នក​វិនិយោគ​កុំ​បារម្ភ​ពី​ការ​ប្រើប្រាស់​មាត្រា​៣០១​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា appeared first on Kampuchea Thmey Daily.

ត្រាំ ព្រមាន​ដាក់ពន្ធខ្ពស់លើប្រទេសណាដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ
​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់​ ត្រាំ កាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) បាន​ព្រមាន​ថា​នឹងដាក់ពន្ធខ្ពស់លើប្រទេសផ្សេងៗដោយ​ប្រើច្បាប់ពាណិជ្ជកម្មខុសៗគ្នា ប្រសិនបើពួកគេហ៊ានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែល​សម្រេចឡើងថ្មីៗ​ក្រោម​បរិបទពន្ធបដិការរបស់​អាមេរិក​។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

ការគំរាមរបស់លោក ត្រាំ យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិក​កាលពីសប្ដាហ៍មុន​ បាន​សម្រេចថា ​ប្រធានាធិបតីរូបនេះបាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភព​លោក ដោយខុសច្បាប់ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ ​

ការណ៍នេះ​កំពុង​​បង្កើនភាពស្រពេចស្រពិលនៃគោលនយោបាយពន្ធគយជាថ្មីសម្រាប់​ពាណិជ្ជកម្មសកល​ ​ក៏ដូចជា​​កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងបណ្ដាប្រទេសផ្សេងៗ និងសហរដ្ឋ​អាមេរិក ដែលបង្កើតឡើងដោយសារតែគំនាបពន្ធរបស់លោក ត្រាំ។

លោក ត្រាំ សរសេរបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ «ប្រទេសណាក៏ដោយ ដែលចង់​ល្បងនឹង​ការសម្រេចចិត្តដ៏គួរឱ្យអស់សំណើចរបស់តុលាការកំពូល ជាពិសេសប្រទេសដែល «បឺតជញ្ជក់ប្រយោជន៍» ពីសហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ឬក៏រាប់ទសវត្សរ៍មកហើយនោះ នឹង​រងនូវការដាក់ពន្ធកាន់តែខ្ពស់ និងអាក្រក់ជាងមុន ជាង​អត្រាដែលពួកគេបាន​យល់ព្រមទទួលថ្មីៗនេះ។ សូមប្រយ័ត្នឱ្យមែនទែន»។

​ប្រធានាធិបតីដដែលបាន​គូសបញ្ជាក់ថា ទោះបីជាតុលាការបានសម្រេចចិត្តលុបចោលពន្ធគយរបស់លោកក្រោមច្បាប់ IEEPA ក៏ដោយ​ ប៉ុន្តែលោកអាចដាក់ពន្ធក្រោមច្បាប់ផ្សេងទៀត «​តាមរបៀបដ៏មានឥទ្ធិពល និងអាក្រក់ខ្លាំង​ ដោយមានភាពប្រាកដប្រជាផ្នែកច្បាប់» ជាងពន្ធគយ​ចាស់ ដែលរាប់បញ្ជូលទាំងពន្ធគយបដិការ។

គួររំឭកថា ក្រោយតុលាការចេញការសម្រេចនៅ​ថ្ងៃសុក្រ លោក ត្រាំ បាន​ប្រកាសពីការដាក់ពន្ធថ្មី ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់ក្រោមច្បាប់​ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរយៈពេល ១៥០ ថ្ងៃ៕

The post ត្រាំ ព្រមាន​ដាក់ពន្ធខ្ពស់លើប្រទេសណាដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ appeared first on Kampuchea Thmey Daily.

គយ​អាមេរិកគ្រោងឈប់អនុវត្តពន្ធបដិការរបស់ ត្រាំ តាមការសម្រេចរបស់តុលាការនៅថ្ងៃអង្គារ
ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បាន​ឱ្យដឹងថា ខ្លួននឹងបញ្ឈប់ការប្រមូល «ពន្ធបដិការ» ដែលលោកប្រធានាធិបតី​ ដូណាល់ ត្រាំ បានដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ចាប់ពីរំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃអង្គារ (២៤ កុម្ភៈ ម៉ោងនៅសហរដ្ឋ​អាមេរិក​)​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនាថ្ងៃចន្ទនេះ។

ការប្រកាស​យ៉ាងដូច្នោះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា លោក ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការកាលពីឆ្នាំមុនដោយខុសច្បាប់ IEEPA ដែលទាមទារឱ្យរដ្ឋបាល ត្រាំ ដកពន្ធនេះចេញភ្លាមៗ ហើយសងប្រាក់ទៅកាន់អ្នកនាំចូលទាំងអស់។

ភ្នាក់ងារ​គយ​បាននិយាយក្នុងសារមួយទៅកាន់​ក្រុមហ៊ុន​ដឹកជញ្ជូនផ្សេងៗ​តាមរយៈសេវាកម្មផ្ញើសារប្រព័ន្ធដឹកទំនិញ (CSMS) ​ថា ​ភ្នាក់ងារនឹង​ដក​កូដពន្ធគយទាំងអស់របស់ ត្រាំ ដែល​ពាក់ព័ន្ធច្បាប់ ​ IEEPA ​គិតត្រឹមថ្ងៃអង្គារ។

ភ្នាក់ងារមិនបាន​បញ្ជាក់ពីមូលហេតុដែលធ្វើឱ្យខ្លួនបន្តប្រមូលពន្ធដល់ថ្ងៃអង្គារនោះទេ ទោះបីជាតុលាការ​កំពូលចេញការសម្រេចតាំងតែពីថ្ងៃសុក្រក្ដី។

គេមើលឃើញថា ការប្រកាសរបស់ភ្នាក់ងារគយអាមេរិក គឺធ្វើឡើងក្រោយលោក ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ បាន​ប្រកាសពីការដាក់ពន្ធថ្មី ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់ ដោយ​ផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលមិនធ្លាប់ប្រើពីមុនមកនោះទេ។ ​ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធនាំចូលរហូតដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះ រដ្ឋបាលត្រូវតែស្វែងរកការអនុម័ត​ពី​សភា​។

រ៉យទ័របាន​រាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាមេរិកប្រឈមនឹង​ការសងប្រាក់ត្រឡប់ទៅក្រុមហ៊ុនអ្នកនាំចូលវិញជាង​ ១៧៥ ប៊ីលានដុល្លារ ដែលប្រមូលបាន​តាំងពីឆ្នាំមុន ពីពន្ធរបស់ ត្រាំ ក្រោមច្បាប់ IEEPA៕

The post គយ​អាមេរិកគ្រោងឈប់អនុវត្តពន្ធបដិការរបស់ ត្រាំ តាមការសម្រេចរបស់តុលាការនៅថ្ងៃអង្គារ appeared first on Kampuchea Thmey Daily.

ត្រាំ ប្រកាសដំឡើងពន្ធសកលជាថ្មី​ដល់ ១៥% ក្រោយការសម្រេចពីតុលាការកំពូល
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងកាលពី​ថ្ងៃសៅរ៍ (២១ កុម្ភៈ) ថា លោកនឹង​ដំឡើងពន្ធជាសកលថ្មីក្នុងអត្រា ១៥% ដោយបន្តសម្ដែងអំពីការ​ប្រឆាំងទៅនឹង​ការសម្រេចរបស់តុលាការកំពូលអាមេរិក​ ដែលប្រកាសកាលពីថ្ងៃសុក្រថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ ត្រាំ គឺខុសច្បាប់ និងត្រូវដកចោលភ្លាមៗ។

ការគំរាមនៅថ្ងៃសៅរ៍នេះ ធ្វើឡើងត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រោយ​លោក​បាន​ប្រកាសដាក់ពន្ធ ១០% លើគ្រប់ប្រទេសទាំងអស់​កាលពីថ្ងៃសុក្រ ពោលគឺបន្ទាប់ពីការសម្រេចរបស់តុលាការកំពូល។ លោក​ថាការដាក់ពន្ធ ១៥% គឺផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលមិនធ្លាប់ប្រើពីមុនមកនោះទេ ដែល​ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធនាំចូលរហូតដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះរដ្ឋបាលត្រូវតែស្វែងរកការអនុម័តពីសភា។

ដើមឡើយ ពន្ធ ១០% ត្រូវបាន​កំណត់ចូលជាធរមាននៅថ្ងៃអង្គារ ទី២៤ កុម្ភៈ។ ប៉ុន្តែសម្រាប់ពន្ធ ១៥% លោក ត្រាំ ថាវានឹង​ចូលជាធរមានភ្លាមៗ ទោះបីជាលោកមិនបង្ហាញឯកសារណាមួយ​ស្ដីពីការអនុវត្តជាផ្លូវការនៅឡើយក៏ដោយ។

លោក ត្រាំ និយាយនៅថ្ងៃសៅរ៍ថា រដ្ឋបាល​របស់លោកបាន​មូលមតិគ្នា​ដំឡើងពន្ធគឺដោយសារតែការសម្រេចចិត្តស្ដីពីពន្ធរបស់តុលាការកំពូល ដែល​ «ដ៏គួរឱ្យអស់សំណើច ប្រកបដោយការសរសេរអន់ និងប្រឆាំងអាមេរិក​ខ្លាំងក្លា»។

គួរំឭកថា កាលពីថ្ងៃសុក្រ តុលាការកំពូលអាមេរិក ក្នុងសម្លេងគាំទ្រ ៦ ទល់នឹង​ ៣ បាន​ប្រកាសថា លោក ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភព​លោក​ ដោយខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ នេះមាន​ន័យថា រាល់ពន្ធដែលលោក ត្រាំ បាន​ដាក់ក្រោមច្បាប់នេះ គឺត្រូវដកចេញភ្លាមៗដោយស្វ័យប្រវត្តិ។

ពន្ធទាំងនោះរួមមាន​ ពន្ធលើគ្រប់មុខទំនិញតាម​ប្រទេសនីមួយៗ ឬ «ពន្ធបដិការ» ដែលមាន​ចាប់ពីអត្រាមូលដ្ឋាន ១០% រហូតដល់ ៣៤% លើចិន ​និងពន្ធ ២៥% ដែលលោកដាក់លើកាណាដា ចិន និងម៉ិកស៊ិក ចំពោះបញ្ហាអន្តោប្រវេសន៍ និងលំហូរថ្នាំញៀនហ្វេនតានីល។ ច្បាប់ IEEPA កំណត់ថា មាន​តែសភាទេ អាចមាន​អំណាចក្នុងការសម្រេចដាក់ពន្ធ៕

The post ត្រាំ ប្រកាសដំឡើងពន្ធសកលជាថ្មី​ដល់ ១៥% ក្រោយការសម្រេចពីតុលាការកំពូល appeared first on Kampuchea Thmey Daily.

តុលាការកំពូលអាមេរិកប្រកាសថា ពន្ធបដិការរបស់ ត្រាំ ខុសច្បាប់ និងត្រូវលុបចោលភ្លាមៗ
តុលាការកំពូលសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃសុក្រ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ថ្ងៃទី ២០ កុម្ភៈ) បាន​សម្រេចសាលក្រមដោយប្រកាសថា លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​បំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភព​លោក​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ផ្សេងៗរួមទាំង NBC និងរ៉យទ័រ។

ការសម្រេចនេះ ទទួលបាន​ការគាំទ្រពីចៅក្រម ៦ ទល់នឹង​ ៣ ដោយ​កំណត់ថា នយោបាយពន្ធរបស់លោក ត្រាំ លើទំនិញនាំចូលអាមេរិកពីទូទាំងពិភពលោក​ គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ នេះមាន​ន័យថា រាល់ពន្ធដែលលោក ត្រាំ បាន​ដាក់ក្រោមច្បាប់នេះ គឺត្រូវដកចេញភ្លាមៗដោយស្វ័យប្រវត្តិ។

ការសម្រេចចិត្តនេះ មិនប៉ះពាល់ដល់ពន្ធគយទាំងអស់របស់លោក ត្រាំ ទេ តួយ៉ាងដូចជាពន្ធលើដែកថែក និងអាលុយមីញ៉ូមជាដើម ដែលលោកបាន​ប្រើប្រាស់ច្បាប់ផ្សេងដើម្បីដាក់។

យ៉ាងណាមិញ ពន្ធលើគ្រប់មុខទំនិញលើប្រទេសនីមួយៗ ឬ «ពន្ធបដិការ» ដែលមាន​ចាប់ពីអត្រាមូលដ្ឋាន ១០% រហូតដល់ ៣៤% លើចិន ត្រូវលុបចោលភ្លាមៗ។ ពន្ធ ២៥% ដែលលោកដាក់លើកាណាដា ចិន និងម៉ិកស៊ិក ចំពោះបញ្ហាអន្តោប្រវេសន៍ និងលំហូរថ្នាំញៀនហ្វេនតានីល ក្រោមច្បាប់ IEEPA ដូចគ្នា ក៏ត្រូវចាត់ទុកជានិរាករណ៍ផងដែរ។

ឥឡូវនេះ លោក ត្រាំ អាចនឹង​ស្វែងរកការដាក់ពន្ធដដែលតាមច្បាប់ផ្សេងៗ។ យ៉ាងណាមិញ ការលុបចោលពន្ធរបស់តុលាការកំពូលនាពេលនេះមាន​ន័យថា ក្រុមហ៊ុន និងអ្នកនាំចូលទៅអាមេរិកទាំងអស់ អាចទៅដាក់ពាក្យសុំដកប្រាក់ដែលខ្លួនបាន​បង់ពន្ធរួចយកមកវិញ ខណៈមាន​ក្រុមហ៊ុនជាង ១ ០០០ រួចមកហើយ ដែលបាន​ប្ដឹងលោក ត្រាំ ចំពោះការដាក់ពន្ធបដិការរាប់តាំងពីឆ្នាំ ២០២៥ មក។

កន្លងមក លោក ត្រាំ តែងតែទទូចថា ពន្ធរបស់ខ្លួនធ្វើឡើងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងការពារ និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ប៉ុន្តែក្រុមអ្នករិះគន់និយាយថា វាធ្វើឱ្យទំនិញឡើងថ្លៃ ដោយ​ធ្វើឱ្យអ្នកប្រើប្រាស់ចំណាយប្រាក់កាន់តែច្រើន។

រដ្ឋធម្មនុញ្ញអាមេរិក​បាន​ចែងថា អំណាចក្នុងការកំណត់ពន្ធត្រូវបានប្រគល់ឱ្យសភា។ ច្បាប់ IEEPA មិនបានបញ្ជាក់ជាក់លាក់អំពីពន្ធគយទេ ប៉ុន្តែអនុញ្ញាតឱ្យប្រធានាធិបតី «គ្រប់គ្រង» ការនាំចូល និងនាំចេញ នៅពេលខ្លួន​យល់ថាមានអាសន្ន​ដោយសារតែ «ការគំរាមកំហែងមិនប្រក្រតី» ចំពោះប្រទេសជាតិ។ មុនលោក ត្រាំ គ្មានប្រធានាធិបតីណាម្នាក់ធ្លាប់ប្រើច្បាប់នេះ ដើម្បីដាក់ពន្ធគយលើការនាំចូលនោះទេ។

គិតត្រឹមពាក់កណ្តាលខែធ្នូ ពន្ធក្រោមច្បាប់ IEEPA របស់ ត្រាំ បាន​ប្រមូលប្រាក់ប្រហែល ១៣០ ប៊ីលាន​ដុល្លារ។នេះ​បើ​យោង​តាមទិន្នន័យចុងក្រោយបំផុតមកពី​គយ និងការពារព្រំដែនសហរដ្ឋអាមេរិក។ កន្លងមក លោក ត្រាំ បានអួតអាងពីចំនួនប្រមូលបាន​ខ្ពស់ជាងនេះទៅទៀត រហូតដល់ ៣ ទ្រីលានដុល្លារ ដោយលោករាប់បញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរដ្ឋបាលរបស់លោកបានចរចាជាមួយប្រទេសដទៃ។ លោក​បាន​ព្រមានពីមុនផងដែរថា ការលុបចោលពន្ធរបស់លោក នឹង​បង្កជា «មហន្តរាយសម្រាប់ប្រទេស» និង «ផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច»៕

The post តុលាការកំពូលអាមេរិកប្រកាសថា ពន្ធបដិការរបស់ ត្រាំ ខុសច្បាប់ និងត្រូវលុបចោលភ្លាមៗ appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ​ចាន់ថុល ​អះអាងថា ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​បដិការ​កម្ពុជា-អាមេរិក ការពារកម្ពុជា​ពីហានិភ័យ
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានប្រ​សាសន៍​ថា ​កំណើន​នៃការនាំចេញរបស់កម្ពុជា​នៅក្នុងឆ្នាំ ២០២៥ បាន​ឆ្លុះបញ្ចាំងពីប្រសិទ្ធភាព​នៃកិច្ចចរចា​ និង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយដៃគូសំខាន់ៗ។

​លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុង​ពិធីបិទសន្និបាត​បូកសរុបលទ្ធផល​ការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៥ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៦។

​លោក ដូណាល់ ត្រាំ ប្រធានធិបតីអាមេរិក កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៥ បាន​ប្រកាស​ដាក់ពន្ធ​គយ​បដិការ​ទៅ​លើ​ប្រទេស​ជាង១៨០​នៅ​ទូ​ទាំង​ពិភព​លោក​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជាផងដែរ​ដែល​បាន​ដាក់ពន្ធ៤៩%។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានរំលឹកថា ​បន្ទាប់ពីទទួលបាន​បុព្វសិទ្ធិពីរាជរដ្ឋាភិបាល​កម្ពុជា​ រូបលោក ​និងលោកស្រី ចម និម្មល ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារបានខិតខំ​ដឹកនាំគណៈប្រតិភូជួបប្រជុំចរចា ជាច្រើនលើកជាមួយភាគីសហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ។​

កម្ពុជាជាប្រទេសទី១ ​ដែលបានធ្វើការចរចាចប់សព្វគ្រប់​នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ។​ ប្រទេសមួយចំនួន ​បានត្រឹមចុះកិច្ចព្រមព្រៀងក្របខណ្ឌ​ តែយើងចប់ទាំងស្រុង។​ ម៉ាឡេស៊ី​ជា​ប្រទេស​ទី២ ​ក្នុងការចរចាពន្ធបដិការជាមួយអាមេរិក។​

​​លោក ស៊ុន ចាន់ថុល ​បន្ថែមថា៖ «តើខែនេះ ឬខែក្រោយ តុលាការកំពូលអាមេរិក​លុបចោល​ការដាក់ចេញ។ ទោះយ៉ាងណាក៏ដោយ ​ដោយសារយើងបានធ្វើការនេះចប់សព្វគ្រប់​យើងមិនសូវ​មាន​ហានិភ័យច្រើនទេ ទោះជាតុលាការកំពូលលុបចេញនូវកិច្ចពន្ធបដិការក៏ដោយ ក៏ប៉ុន្តែប្រធា​នាធិបតីមាន​ឧបករណ៍ច្រើន ​ក្នុងការដាក់ពន្ធបន្ថែម»។

​លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកការបញ្ចប់ការចរចានេះ ជារឿងសំខាន់ ដែលអាចការពារហានិ​ភ័យសម្រាប់កម្ពុជា។​

​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី​ពាណិជ្ជកម្មបដិការ ១៩% ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេស​ម៉ាឡេស៊ី៕

អត្ថបទ៖ ឡេង ដេត

The post ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ​ចាន់ថុល ​អះអាងថា ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​បដិការ​កម្ពុជា-អាមេរិក ការពារកម្ពុជា​ពីហានិភ័យ appeared first on Kampuchea Thmey Daily.

កម្ពុជា​កំពុង​បន្ត​ចរចា​ពន្ធ​បដិការ​លើ​ផលិត​ផល​កាត់ដេរ​ជាមួយ​អាមេរិក​បន្ថែម​ទៀត
​អនុប្រធានទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​បើ​ទោះ​បី​ការ​ចរចា​ពន្ធ​បដិការ​សហរដ្ឋ​អាមេរិក​សម្រេច​ជោគជ័យ​ហើយ​ក្ដី តែ​បច្ចុប្បន្ន​ក្រុមការងារ​រដ្ឋាភិបាល​កំពុង​បន្ត​ចរចា​បន្ថែម​ទៀត​ដោយ​សង្ឃឹម​ថា​អាមេរិក​នឹង​អាច​បន្ត​ចុះ​ពន្ធ​លើ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប​ធ្វើ​ដំណើរ​​ឱ្យ​បាន​ក្រោម​១៩%​ទៀត។

កម្ពុជា​គឺ​ជា​ប្រទេស​ទី​១​នៅ​លើ​ពិភព​លោក​ដែល​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆមាសទី១​​នៃ​ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើក​ទី​១៩ ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​លោក​បាន​ដឹក​នាំ​ក្រុម​ការងារ​ដើម្បី​ចរចា​សុំ​ឱ្យ​អាមេរិក​បញ្ចុះ​ពន្ធ​លើ​ផលិតផល​​កាត់ដេរ ស្បែកជើង កាបូប​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចុះ​បន្ត​ទៀត ខណៈ​លោក​​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​អាមេរិក​នឹង​អាច​ចុះ​ពន្ធ​លើ​ផលិត​ផល​​ទាំង​នេះ​ក្រោម​១៩%​។

លោក​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​សង្ឃឹម​ថា​ក្រោម​ហ្នឹង​ទៀត ​ឬ​សូន្យ​តែ​ម្ដង​ទៅ​ដោយសារ​តែ​គាត់​មិន​មាន​រោងចក្រ​កាត់​ដេរ អាវទ្រនាប់ ​ខោ​ទ្រនាប់​អី​នៅ​ស្រុក​អាគាំង​ទេ​! ខ្ញុំ​មិន​ជឿ​ទេ​ កាបូប​យូរ​អី​គាត់​មិន​ធ្វើ​ទេ។ គាត់​ធ្វើ​តែ​ឧស្សាហកម្ម​ធុន​ធ្ងន់​នោះ។ យើង​ធ្វើ​ការ​បន្ត​ពិភាក្សា​អត់​ឈប់​ទេ​​ ខិតចំ​យ៉ាង​ណា​ឱ្យ​យើង​មាន​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​លើ​វិស័យ​នេះ​ដើម្បី​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​ជូន​ប្រជាពលរដ្ឋ​របស់​យើង»។

October 26, 2025. REUTERS/Evelyn Hockstein

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​មោទនភាព​ពី​ការ​សម្រេច​បាន​ជោគ​ជ័យ​នៃ​ការ​ចរចា​ពន្ធ​បដិការ​ជាមួយ​អាមេរិក​ ដោយ​ថា​តាម​រយៈ​ការ​សម្រេច​បាន​នេះ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​តំបន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​​បន្ថែម​ទៀត ខណៈ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៥​នេះ​ គម្រោង​វិនិយោគ​រោងចក្រសហគ្រាស​ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​មាន​ជិត​៦០០គម្រោង ដែល​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៤០ម៉ឺននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កម្ពុជា​កំពុង​បន្ត​ចរចា​ពន្ធ​បដិការ​លើ​ផលិត​ផល​កាត់ដេរ​ជាមួយ​អាមេរិក​បន្ថែម​ទៀត appeared first on Kampuchea Thmey Daily.