Connect with us

ព័ត៌មានជាតិ

កម្ពុជា​កំពុង​បន្ត​ចរចា​ពន្ធ​បដិការ​លើ​ផលិត​ផល​កាត់ដេរ​ជាមួយ​អាមេរិក​បន្ថែម​ទៀត

បានផុស

នៅ

​អនុប្រធានទី១​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា​បើ​ទោះ​បី​ការ​ចរចា​ពន្ធ​បដិការ​សហរដ្ឋ​អាមេរិក​សម្រេច​ជោគជ័យ​ហើយ​ក្ដី តែ​បច្ចុប្បន្ន​ក្រុមការងារ​រដ្ឋាភិបាល​កំពុង​បន្ត​ចរចា​បន្ថែម​ទៀត​ដោយ​សង្ឃឹម​ថា​អាមេរិក​នឹង​អាច​បន្ត​ចុះ​ពន្ធ​លើ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប​ធ្វើ​ដំណើរ​​ឱ្យ​បាន​ក្រោម​១៩%​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​គឺ​ជា​ប្រទេស​ទី​១​នៅ​លើ​ពិភព​លោក​ដែល​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆមាសទី១​​នៃ​ការ​អនុវត្ត​វិធាន​ការ​កែ​ទម្រង់​មុត​ស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ក្នុង​វេទិកា​រាជរដ្ឋាភិបាល-ផ្នែក​ឯកជន​លើក​ទី​១៩ ​នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់​ភ្នំពេញ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​លោក​បាន​ដឹក​នាំ​ក្រុម​ការងារ​ដើម្បី​ចរចា​សុំ​ឱ្យ​អាមេរិក​បញ្ចុះ​ពន្ធ​លើ​ផលិតផល​​កាត់ដេរ ស្បែកជើង កាបូប​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចុះ​បន្ត​ទៀត ខណៈ​លោក​​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​អាមេរិក​នឹង​អាច​ចុះ​ពន្ធ​លើ​ផលិត​ផល​​ទាំង​នេះ​ក្រោម​១៩%​។

លោក​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖ «យើង​សង្ឃឹម​ថា​ក្រោម​ហ្នឹង​ទៀត ​ឬ​សូន្យ​តែ​ម្ដង​ទៅ​ដោយសារ​តែ​គាត់​មិន​មាន​រោងចក្រ​កាត់​ដេរ អាវទ្រនាប់ ​ខោ​ទ្រនាប់​អី​នៅ​ស្រុក​អាគាំង​ទេ​! ខ្ញុំ​មិន​ជឿ​ទេ​ កាបូប​យូរ​អី​គាត់​មិន​ធ្វើ​ទេ។ គាត់​ធ្វើ​តែ​ឧស្សាហកម្ម​ធុន​ធ្ងន់​នោះ។ យើង​ធ្វើ​ការ​បន្ត​ពិភាក្សា​អត់​ឈប់​ទេ​​ ខិតចំ​យ៉ាង​ណា​ឱ្យ​យើង​មាន​ឱកាស​ទាក់ទាញ​អ្នក​វិនិយោគ​លើ​វិស័យ​នេះ​ដើម្បី​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​ជូន​ប្រជាពលរដ្ឋ​របស់​យើង»

October 26, 2025. REUTERS/Evelyn Hockstein

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បង្ហាញ​មោទនភាព​ពី​ការ​សម្រេច​បាន​ជោគ​ជ័យ​នៃ​ការ​ចរចា​ពន្ធ​បដិការ​ជាមួយ​អាមេរិក​ ដោយ​ថា​តាម​រយៈ​ការ​សម្រេច​បាន​នេះ​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ក្នុង​តំបន់​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​​បន្ថែម​ទៀត ខណៈ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៥​នេះ​ គម្រោង​វិនិយោគ​រោងចក្រសហគ្រាស​ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​មាន​ជិត​៦០០គម្រោង ដែល​នឹង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង​៤០ម៉ឺននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម