ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសដំឡើងពន្ធសកលជាថ្មីដល់ ១៥% ក្រោយការសម្រេចពីតុលាការកំពូល
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ (២១ កុម្ភៈ) ថា លោកនឹងដំឡើងពន្ធជាសកលថ្មីក្នុងអត្រា ១៥% ដោយបន្តសម្ដែងអំពីការប្រឆាំងទៅនឹងការសម្រេចរបស់តុលាការកំពូលអាមេរិក ដែលប្រកាសកាលពីថ្ងៃសុក្រថា ពន្ធបដិការលើប្រទេសនីមួយជុំវិញពិភពលោករបស់ ត្រាំ គឺខុសច្បាប់ និងត្រូវដកចោលភ្លាមៗ។

ការគំរាមនៅថ្ងៃសៅរ៍នេះ ធ្វើឡើងត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ក្រោយលោកបានប្រកាសដាក់ពន្ធ ១០% លើគ្រប់ប្រទេសទាំងអស់កាលពីថ្ងៃសុក្រ ពោលគឺបន្ទាប់ពីការសម្រេចរបស់តុលាការកំពូល។ លោកថាការដាក់ពន្ធ ១៥% គឺផ្អែកលើច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលមិនធ្លាប់ប្រើពីមុនមកនោះទេ ដែលច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធនាំចូលរហូតដល់ ១៥% ក្នុងរយៈពេល ១៥០ ថ្ងៃ ហើយផុតពីនោះរដ្ឋបាលត្រូវតែស្វែងរកការអនុម័តពីសភា។
ដើមឡើយ ពន្ធ ១០% ត្រូវបានកំណត់ចូលជាធរមាននៅថ្ងៃអង្គារ ទី២៤ កុម្ភៈ។ ប៉ុន្តែសម្រាប់ពន្ធ ១៥% លោក ត្រាំ ថាវានឹងចូលជាធរមានភ្លាមៗ ទោះបីជាលោកមិនបង្ហាញឯកសារណាមួយស្ដីពីការអនុវត្តជាផ្លូវការនៅឡើយក៏ដោយ។
លោក ត្រាំ និយាយនៅថ្ងៃសៅរ៍ថា រដ្ឋបាលរបស់លោកបានមូលមតិគ្នាដំឡើងពន្ធគឺដោយសារតែការសម្រេចចិត្តស្ដីពីពន្ធរបស់តុលាការកំពូល ដែល «ដ៏គួរឱ្យអស់សំណើច ប្រកបដោយការសរសេរអន់ និងប្រឆាំងអាមេរិកខ្លាំងក្លា»។
គួរំឭកថា កាលពីថ្ងៃសុក្រ តុលាការកំពូលអាមេរិក ក្នុងសម្លេងគាំទ្រ ៦ ទល់នឹង ៣ បានប្រកាសថា លោក ត្រាំ បានបំពានអំណាចរបស់ខ្លួនចំពោះការដាក់ពន្ធបដិការលើទំនិញនាំចូលពីបណ្ដាប្រទេសនៅជុំវិញពិភពលោក ដោយខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧។ នេះមានន័យថា រាល់ពន្ធដែលលោក ត្រាំ បានដាក់ក្រោមច្បាប់នេះ គឺត្រូវដកចេញភ្លាមៗដោយស្វ័យប្រវត្តិ។
ពន្ធទាំងនោះរួមមាន ពន្ធលើគ្រប់មុខទំនិញតាមប្រទេសនីមួយៗ ឬ «ពន្ធបដិការ» ដែលមានចាប់ពីអត្រាមូលដ្ឋាន ១០% រហូតដល់ ៣៤% លើចិន និងពន្ធ ២៥% ដែលលោកដាក់លើកាណាដា ចិន និងម៉ិកស៊ិក ចំពោះបញ្ហាអន្តោប្រវេសន៍ និងលំហូរថ្នាំញៀនហ្វេនតានីល។ ច្បាប់ IEEPA កំណត់ថា មានតែសភាទេ អាចមានអំណាចក្នុងការសម្រេចដាក់ពន្ធ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


