ពន្ធអាមេរិក Archives - Kampuchea Thmey Daily

អាមេរិក​ទំនង​ដំឡើងពន្ធថ្មី​ដល់ ១៥% នៅសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) បានឱ្យដឹងកាលពីថ្ងៃពុធ (៤ មីនា) ថា ផែនការរបស់ប្រធានាធិបតី​ ដូណាល់ ត្រាំ អំពីការបង្កើនពន្ធនាំចូលលើគ្រប់ប្រទេសពី ១០% ទៅ ១៥% គ្រោងនឹង​អនុវត្តនៅសប្ដាហ៍នេះ។  ​

ការឱ្យដឹងរបស់លោក បេសិនថ៍ ​ធ្វើឡើងក្នុងបទសម្ភាស៍ជាមួយ​បណ្ដាញព័ត៌មាន CNBC ដោយលោក ថ្លែងយ៉ាងដូច្នេះថា៖ «វាទំនងនឹង​កើតឡើងនៅសប្ដាហ៍នេះ»។

​គួររំឭកថា កាលពីថ្ងៃទី ២០ កុម្ភៈ តុលាការកំពូលអាមេរិក​បាន​ប្រកាសថា ពន្ធ​​បដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ​គឺខុស​ច្បាប់​អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) និងត្រូវដកចេញ។

លោក ត្រាំ ដែលប្រឆាំងនឹង​ការសម្រេចរបស់តុលាការកំពូល បាន​គំរាមដាក់ពន្ធថ្មីក្រោមច្បាប់ផ្សេងទៀតរហូតដល់ ១៥%។ យ៉ាងណាមិញ ពេលវាចូលជាធរមាននៅថ្ងៃទី ២៤ កុម្ភៈ អត្រាពន្ធដែលដាក់លើទំនិញពីគ្រប់ប្រទេសទាំងអស់នោះ មាន​ត្រឹមតែ ១០% ប៉ុណ្ណោះ។ កន្លងមក មន្រ្តីជាន់ខ្ពស់អាមេរិករួមទាំងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ​បាន​បញ្ជាក់ពីផែនការដំឡើងពន្ធដដែលដល់​១៥% ប៉ុន្តែដាក់តែលើប្រទេសជាក់លាក់ប៉ុណ្ណោះ ដោយ​មិនបាន​បញ្ជាក់ថាប្រទេសណាខ្លះឡើយ។ ​

គួរគូសបញ្ជាក់ថា ពន្ធថ្មី ១០% របស់លោក ត្រាំ ត្រូវបាន​ដាក់ចេញក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ។ ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ពន្ធខ្ពស់បំផុតត្រឹមតែ ១៥% និងមាន​រយៈពេល ១៥០ ថ្ងៃ ដោយ​ផុតពីនោះ ត្រូវស្នើការអនុម័តពីសភា។​

ក្នុងបទសម្ភាសន៍ជាមួយ CNBC លោក បេសិនថ៍ ក៏មិនបាន​បញ្ជាក់ប្រាប់ថាប្រទេសណាខ្លះនឹង​រងពន្ធ ១៥% នោះដែរ ខណៈគូសបញ្ជាក់ថា ​រដ្ឋបាល ត្រាំ នឹងប្រើប្រាស់អំណាចផ្នែកច្បាប់ផ្សេងទៀត ​ដើម្បីស្រោចស្រង់ពន្ធ ត្រាំ ដែលតុលាការកំពូលចាត់ទុកថាខុសច្បាប់៕

The post អាមេរិក​ទំនង​ដំឡើងពន្ធថ្មី​ដល់ ១៥% នៅសប្ដាហ៍នេះ appeared first on Kampuchea Thmey Daily.

អាមេរិកស្នើកុំឱ្យម៉ិកស៊ិក និងកាណាដា ធ្វើជាមជ្ឈមណ្ឌលផ្ទុកទំនិញចិន វៀតណាម ឥណ្ឌូណេស៊ី
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា និងម៉ិកស៊ិកមិនគួរ​ធ្វើខ្លួនជាមជ្ឈមណ្ឌលស្ដុកទំនិញនាំចេញសម្រាប់​ចិន វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតទេ ប៉ុន្តែករណីនេះបានកើតឡើងរួចហើយសម្រាប់ម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក Greer បានប្រាប់សន្និសីទ​សារព័ត៌មាន​នៅទីក្រុងវ៉ាស៊ីនតោនថា មានបញ្ហា​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ​ប៉ុន្តែវិធានការមួយចំនួន​ រួមទាំងពន្ធលើរថយន្តបរទេស ​គឺដាក់ចេញឡើងដើម្បីជួយកែតម្រូវបញ្ហា។

គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក Greer ធ្វើឡើងខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​ដាក់ដំឡើងពន្ធនាំចូលលើប្រទេសផ្សេងៗរួមទាំងចិន និងបណ្ដារដ្ឋអាស៊ីអាគ្នេយ៍ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលអាមេរិកចាត់ទុកថាមិនស្មើភាពគ្នា។

បញ្ហាមួយក្នុងចំណោមនោះ គឺទំនិញឆ្លងកាត់ ដែលចិននាំចេញទៅប្រទេសដទៃ មុននាំចេញទៅសហរដ្ឋអាំមេរិក​បន្ត។ ធ្វើដូច្នេះ ចិនអាចគេចពន្ធខ្ពស់ ដែលអាមេរិកបានដាក់លើខ្លួន៕

The post អាមេរិកស្នើកុំឱ្យម៉ិកស៊ិក និងកាណាដា ធ្វើជាមជ្ឈមណ្ឌលផ្ទុកទំនិញចិន វៀតណាម ឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

វៀតណាមរំពឹង​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិកជាផ្លូវការឆាប់ៗនេះ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក​ ប៊ូយ ថាញ់ សឺន (Bui Thanh Son) ​បាន​ឱ្យដឹងនៅថ្ងៃពុធនេះ​ថា វៀតណាមរំពឹង​ពីការ​ចុះហត្ថលេខាជាផ្លូវការ​លើ «កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បដិការ​» ជាមួយសហរដ្ឋ​អាមេរិក ក្នុងពេលឆាប់ៗនេះ ចំពេលដែល​ការចរចាជុំថ្មី​កំពុងដំណើរការនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក សឺន បាន​និយាយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាមេរិក-វៀតណាម នៅទីក្រុងហាណូយ ថា៖ «មានតែការជឿទុកចិត្តប៉ុណ្ណោះ ដែលអាចនាំទៅរកកិច្ចសហប្រតិបត្តិការ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចនាំទៅរកវិបុលភាព​ ហើយវៀតណាមតែងតែស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។

គួររំឭកថា កាលពីខែតុលា ពោលគឺអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទាំង២​បានព្រមព្រៀងគ្នាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ក្រោមលក្ខខណ្ឌផ្សេងៗ រួមទាំងការដាក់ពន្ធ ២០% លើទំនិញវៀតណាម និងការលើកលែងពន្ធលើទំនិញមួយ​ចំនួន។ ​

នៅកិច្ចប្រជុំនៅថ្ងៃពុធនេះ លោក  សឺន បានអំពាវនាវដល់អាជីវកម្មអាមេរិកឱ្យគាំទ្រដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់មេដឹកនាំវៀតណាម លោក To Lam ហើយក៏លើកទឹកចិត្តទីក្រុងវ៉ាស៊ីនតោនឱ្យទទួលស្គាល់វៀតណាមជា «ប្រទេសសេដ្ឋកិច្ចទីផ្សារ» ​ជាដើម៕

The post វៀតណាមរំពឹង​ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិកជាផ្លូវការឆាប់ៗនេះ appeared first on Kampuchea Thmey Daily.

UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥ ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកដែលបានដាក់ចូលជាធរមានកាលពីថ្ងៃ ៧ ខែសីហា អាចកាត់បន្ថយការនាំចេញរបស់វៀតណាម​ទៅកាន់អាមេរិក​រហូតដល់ ២០ ភាគរយ ដែលធ្វើឱ្យវៀតណាម​ក្លាយជាប្រទេសដែលរងការខាតបង់ខ្លាំងជាងគេ​បំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

វៀតណាមមាន​សហរដ្ឋអាមេរិកជាទីផ្សារនាំចូលដ៏ធំបំផុតរបស់ខ្លួន ក្នុងតម្លៃទំនិញប្រមាណ ១៣៦,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ដោយភាគច្រើននៃទំនិញទាំងនោះ ផលិតនៅក្នុងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិអាមេរិក ឬបរទេស ឬអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងនោះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម។

ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត លោក Philip Schellekens ប្រធានសេដ្ឋវិទូរបស់ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានប្រាប់រ៉យទ័រថា ពន្ធគយខ្ពស់ ២០ ភាគរយ ពីលើទំនិញវៀតណាម អាច​បណ្ដាលឱ្យ​ការនាំចេញទៅអាមេរិករបស់វៀតណាមធ្លាក់ចុះ ជាង ២៥ ប៊ីលាន​ដុល្លារ ឬជិត ១/៥ នៃចំនួននាំចេញប្រចាំឆ្នាំទៅទីផ្សារដដែល។

ក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្មវៀតណាម មិនបានឆ្លើយតបភ្លាមៗយ៉ាងណាទេ ចំពោះការប៉ាន់ស្មានរបស់ UNDP ខណៈរដ្ឋាភិបាលវៀតណាម​បាន​ចាត់ទុកពន្ធរបស់អាមេរិក ថាជាការគំរាមកំហែងធំមួយសម្រាប់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ខ្លួន។

ទិន្នន័យពន្ធគយវៀតណាម បានបង្ហាញថា ការនាំចេញទៅកាន់អាមេរិក​បាន​ធ្លាក់ចុះ ២ ភាគរយ នៅខែសីហា ធៀបនឹង​ខែកក្កដា រួមទាំងការធ្លាក់ចុះ ៥,៥ ភាគរយ នៃការនាំចេញស្បែកជើង ដែលវៀតណាមជាអ្នកផ្គត់ផ្គង់កំពូលទី ២ របស់ពិភព​លោក​។

លោក Schellekens បាននិយាយថា៖ «គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រឈម​មុខ​នឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខ្លាំងជាងវៀតណាមនោះទេ»។ របាយការណ៍ UNDP បានបង្ហាញថា ក្នុងចំណោមប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ ការនាំចេញរបស់ថៃទៅអាមេរិក​អាចធ្លាក់ចុះ ១២,៧ ភាគរយ ម៉ាឡេស៊ី ១០,៤ ភាគរយ និងឥណ្ឌូណេស៊ី ៦,៤ ភាគរ៕

The post UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥  ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

កិច្ចប្រជុំកំពូល SCO៖ ពន្ធ ត្រាំ ជួយជំរុញទំនាក់ទំនងឥណ្ឌា-ចិន
ខណៈសេដ្ឋកិច្ចពិភព​លោក​ធ្លាក់ចូលទៅក្នុងភាពស្រពិចស្រពិល​កាន់តែខ្លាំងទៅៗក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រទេសចិនឯណោះវិញ ​បាន​រៀប​ចំឡើងនូវកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ​នៅទីក្រុង​កំពង់ផែ Tianjin។

​វេទិកានៃកិច្ចប្រជុំ SCO លើកនេះ ត្រូវបាន​​គេមើលឃើញថាជានិមិត្តរូបមួយ​ដ៏ធំ សម្រាប់ការពួតដៃគ្នានៃបណ្ដាប្រទេសដែលរងសម្ពាធសេដ្ឋកិច្ចពីលោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិក​ផ្ទាល់ ដែលដំឡើងពន្ធខ្ពស់ៗលើទំនិញ​នាំចូល។ ក្នុងនោះ មាន​ការចូលរួម​ពី​ប្រធាន​អង្គការ​ចំនួន​១០ និងមេដឹកនាំនៃប្រទេសជាង ២០ ​​រួមមានទាំងឥណ្ឌា និងរុស្ស៊ី ដែល​រងសម្ពាធកាន់តែខ្លាំង​ក្រោមកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនរបស់លោក ត្រាំ។

កាលពី​សប្ដាហ៍មុន ​ពន្ធ ៥០ ភាគរយ លើឥណ្ឌា របស់លោក ត្រាំ បាន​​ចូលជាធរមាន ដោយសារតែឥណ្ឌា​មិនបញ្ឈប់ការទិញ​ប្រេងពីរុស្ស៊ី ដែលប្រឈមមុខនឹង​ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរពីអាមេរិក​ ប្រសិន​បើគ្មានដំណោះស្រាយជុំវិញបញ្ហាអ៊ុយក្រែន។ ចិន​ឯណោះវិញ ក៏មាន​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិករួចស្រាប់ហើយ​ ដែលបញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗក្រោយ ត្រាំ ប្រកាសពន្ធ «ពន្ធគយបដិការ» ​នៅដើមខែមេសា។

​ក្នុងបរិបទនៃបញ្ហាចាក់ស្រែះ ជាពិសេសពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធតាម​ព្រំដែន​ជួរភ្នំហិមាល័យក្នុងឆ្នាំ ២០២០  ទីបំផុត​មេដឹកនាំចិន និងឥណ្ឌា ក៏បាន​ចាប់ដៃគ្នានៅកិច្ចប្រជុំកំពូល SCO ក្នុងប្រទេសចិន​ ដែលរៀបចំឡើងនៅថ្ងៃអាទិត្យ-ចន្ទ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​ទទួល​ស្វាគមប្រធានាធិបតីឥណ្ឌា លោក ណារិនដ្រា មូឌី ដែលមិនបាន​បំពេញ​​ទស្សនកិច្ចនៅចិន​រយៈពេល ៧ ឆ្នាំមកហើយ។

អ្នកជំនាញបាន​លើកឡើងថា ឥណ្ឌា​គឺជាសម្ព័ន្ធមិត្តចាស់វស្សារបស់សហរដ្ឋអាមេរិក ប៉ុន្តែពន្ធរបស់ ត្រាំ អាចជារបត់មួយសម្រាប់ឥណ្ឌា​ក្នុងការចាប់ដៃលើកិច្ចសហប្រតិបត្តិការជាមួយចិនជាពិសេសផ្នែកសេដ្ឋកិច្ច ទោះបីជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយអាចជាឆ្អឹងទទឹងកក៏ដោយ។

ក្នុងជំនួប​នៅថ្ងៃអាទិត្យ​ លោក ស៊ី និងលោក មូឌី បាន​ព្រមគ្នាថា ឥណ្ឌា និងចិនគឺជាដៃគូអភិវឌ្ឍន៍ មិនមែនជាគូប្រជែងនោះទេ ​ចំពេលដែលមេដឹកនាំទាំង២ បានពិភាក្សាគ្នាអំពីវិធីកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ចំពេលមានភាពមិនប្រាកដប្រជានៃពន្ធ​គយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក មូឌី បានប្រាប់លោក ស៊ី ថា ឥណ្ឌាចង់បានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយ​ចិន ​និងបាន​លើកឡើងពីការព្រួយបារម្ភអំពីឱនភាពពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយចិន​ ៩៩,២ ប៊ីលាន​ដុល្លារ (គិតតែក្នុងឆ្នាំនេះ) ​ខណៈសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពនៅតាមព្រំដែនជម្លោះ​។ ក្នុងវិដេអូចេញពីជំនួបក្រៅកិច្ចប្រជុំ SCO ដែលបង្ហោះលើបណ្ដាញសង្គម X លោក មូឌី បាន​ថ្លែងយ៉ាងដូច្នេះថា៖ «យើងប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យើងរីកចម្រើន ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ទំនុកចិត្ត និងបញ្ហារសើប»។

លោក ស៊ី ឯណោះវិញ បាននិយាយថា​ ចិន និងឥណ្ឌាគួរតែ​ចាត់ទុកគ្នាទៅវិញទៅមក ថាជាឱកាសសម្រាប់កំណើនសេដ្ឋកិច្ច មិនមែនជាការគំរាមកំហែងនោះទេ។ នេះបើយោងតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។

លោក ស៊ី បាន​បន្តយ៉ាងដូច្នេះថា៖ «យើង​មិនត្រូវឱ្យបញ្ហាព្រំដែន កំណត់ទំនាក់ទំនងចិន-ឥណ្ឌាទាំងមូល​នោះទេ»។ លោកបានបន្ថែមថា ទំនាក់ទំនងអាចមាន «ស្ថិរភាព» និង «យូរអង្វែង» ប្រសិនបើប្រទេសទាំង២ ចាត់ទុកគ្នាថាជាដៃគូ មិនមែនជាគូប្រជែង។

ក្នុងបរិបទនៃកិច្ចប្រជុំ SCO ផងដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា ស្ថានភាពព្រំដែនមានភាពល្អប្រសើរជាងឆ្នាំមុន បន្ទាប់ពីកិច្ចព្រមព្រៀង​មួយ​ដែល​សម្រេចឡើងកាលពីខែតុលា។ ​ ពាក់ព័ន្ធនឹង​បញ្ហា​ពន្ធគយរបស់សហរដ្ឋអាមេរិក ​លោក Misri បាននិយាយថា លោក មូឌី និងលោក ស៊ី បានពិភាក្សាគ្នាអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈម​របស់ពន្ធ។

លោក Misri បាន​បន្ថែមយ៉ាងដូច្នេះថា៖ «ពួកគេបានមើលពីរបៀបប្រើប្រាស់វា(បញ្ហាពន្ធ) ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងឥណ្ឌា និងចិន»។

​នៅឆ្នាំនេះ ចិន និងឥណ្ឌា​បានបង្កើនដំណើរទស្សនកិច្ចជាផ្លូវការ និងពិភាក្សាអំពីការបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើពាណិជ្ជកម្ម និងចលនាប្រជាជនឆ្លងកាត់ព្រំដែន។ កាលពីខែមិថុនា ចិន​បានអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាមកពីប្រទេសឥណ្ឌាទៅទស្សនាកន្លែងពិសិដ្ឋនានាក្នុងទីបេ៕

The post កិច្ចប្រជុំកំពូល SCO៖ ពន្ធ ត្រាំ ជួយជំរុញទំនាក់ទំនងឥណ្ឌា-ចិន appeared first on Kampuchea Thmey Daily.

លោក ស៊ុន ចាន់ថុល៖ ពន្ធដែលទទួលបាន ជាអត្រាល្អមួយជំរុញឱ្យពាណិជ្ជកម្មកម្ពុជា-អាម៉េរិកកាន់តែប្រសើរ
​ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក​ស៊ុន ចាន់ថុល បាន​គូស​បញ្ជាក់​ថា អត្រាពន្ធ​ដែល​កម្ពុជា​ទទួល​បាន​ពីអាមេរិក ៤៩% ចុះ​មក​នៅ​ត្រឹម ១៩% គឺជា​អត្រា​ល្អមួយ​ដែល​ជំរុញ​ឱ្យការ​ធ្វើពាណិជ្ជកម្ម​រវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន។

ក្នុង​ឱកាស​ទទួលជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ​ប្រចាំរដ្ឋ Texas នៅ​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៥  លោក​ស៊ុន ចាន់ថុល បាន​អរគុណចំពោះសហរដ្ឋអាម៉េរិក ដែល​សម្រេច​បាន​បញ្ចុះអត្រាពន្ធ​លើទំនិញ​នាំចេញ​ពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកពី៤៩% មកនៅត្រឹម ១៩%។

លោក បាន​អះអាង​ថា «អត្រាពន្ធដែល​កម្ពុជាទទួល​បាន គឺជា​អត្រាល្អ​មួយ​ដែល​ជួយជំរុញ​ទាក់ទាញ​វិនិយោគិន​មកបណ្តាក់​ទុន​នៅ​កម្ពុជា និង​ជំរុញឱ្យ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន»។

លោក​រដ្ឋមន្ត្រី បាន​រំលេច​អំពីសក្តានុពលវិជ្ជមាន​នានារបស់​កម្ពុជា មានជាអាទិ៍ សុខសន្តិភាព​តាមរយៈ​រូបមន្ត​ពិសេស​គ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយសង្គ្រាម​ឱ្យទៅ​ជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និង​បូរណភាព​ទឹកដី លំនឹង​ម៉ាក្រូសេដ្ឋកិច្ច កម្លាំង​ពលកម្មវ័យ​ក្មេងដែល​មាន​លក្ខណៈ​រួចរាល់​សម្រាប់​បរិវត្តកម្ម​ឌីជីថល ហេដ្ឋារចនា​សម្ព័ន្ធអន្តរ​មធ្យោបាយ​ដែលបាន​និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និង​ប្រទាក់ក្រឡា។ ជា​ពិសេស អំពីវឌ្ឍនភាពសំខាន់​ៗរបស់រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាល​ទី៧ នៃរដ្ឋសភា ពិសេស​ក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកិច្ចការងារសម្របសម្រួល និង​​ជំរុញកិច្ចវិនិយោគ។

ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់​ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បាន​បន្ត​​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​បរិយាកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការធ្វើ​ឌីជីថលូបនីយកម្ម ដោយដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលផ្ដល់​លទ្ធភាព​ទាំង​ស្រុង​ដល់​វិនិយោគិន​អាចដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតាមដាន​វឌ្ឍនភាពពាក្យ​ស្នើសុំរបស់ខ្លួន​បានដោយងាយស្រួល គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ ពិសេសការអនុម័ត​គម្រោង​វិនិយោគ​របស់ថ្នាក់​ដឹក​នាំ​ចំណាយ​ពេល​វេលា​តិច និង​អាច​អនុវត្តការងារ​បាន​គ្រប់ពេល​វេលា និង​ពីគ្រប់​ទីកន្លែងផងដែរ។

លោក​រដ្ឋមន្ត្រី បានស្នើសុំគណៈ​ប្រតិភូសភាអាម៉េរិកបន្តជំរុញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុន និង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​​ឱ្យបាន​កាន់​តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនេះ លោក ស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas ​បាន​កោតសរសើរ​ចំពោះ​អំពីការអភិវឌ្ឍដ៏ឆាប់រហ័ស​របស់​ប្រទេសកម្ពុជា និង​ការវិវត្តជាវិជ្ជមាន​នៃទំនាក់ទំនង​ទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។

លោក​ស្រី​ក៏​បានបង្ហាញ​នូវសុទិដ្ឋិនិយម​ខ្ពស់​លើការ​បន្តរីកលូតលាស់​នៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត៕

ដោយ៖ ឌិន ថារី

The post លោក ស៊ុន ចាន់ថុល៖ ពន្ធដែលទទួលបាន ជាអត្រាល្អមួយជំរុញឱ្យពាណិជ្ជកម្មកម្ពុជា-អាម៉េរិកកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីសម្លឹងធ្វើពិពិធកម្មទីផ្សារកៅស៊ូ ដោយសារសម្ពាធពន្ធអាមេរិក​
ក្រសួង​កសិកម្ម​ចម្ការ និងទំនិញម៉ាឡេស៊ី កំពុងចូលរួមជាមួយ​ភាគីពាក់ព័ន្ធដើម្បីស្វែងរកទីផ្សារជំនួសលើសពីសហរដ្ឋអាមេរិក ក្រោយ​អាមេរិកដាក់​ពន្ធលើផលិតផលកៅស៊ូម៉ាឡេស៊ី​ប៉ុន្មានមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Business Times។

រដ្ឋមន្រ្តីរបស់ក្រសួង លោក​ Johari Abdul Ghani បាននិយាយថា ការ​ធ្វើពិពិធកម្មទីផ្សារនេះ មានសារៈសំខាន់ណាស់ ដើម្បីការពារភាពប្រកួតប្រជែងនៃឧស្សាហកម្មកៅស៊ូរបស់​ម៉ាឡេស៊ី ដែលនៅតែជាកត្តារួមចំណែកដ៏សំខាន់ដល់ប្រាក់ចំណូលពីការនាំចេញ។

លោកបាននិយាយ​នៅសន្និបាត និងពិព័រណ៍ឧស្សាហកម្មកៅស៊ូអន្តរជាតិឆ្នាំ ២០២៥ ​នៅថ្ងៃអង្គារនេះថា៖ «នៅឆ្នាំ ២០២៥ សហរដ្ឋអាមេរិក​​រួមចំណែកប្រហែឡ ៨,៣ ប៊ីលាន​ រីងហ្គីតម៉ាឡេស៊ី ឬ ២៤,៦ ភាគរយ នៃការនាំចេញ​កៅស៊ូ និងផលិតផលកៅស៊ូសរុបរបស់​ម៉ាឡេស៊ី»។

យ៉ាងណាមិញ​ លោក​បានបន្តថា ពន្ធគយរបស់សហរដ្ឋអាមេរិក ​បានបង្ហាញពីសម្ពាធនៃការចំណាយ និងភាពមិនអាចទាយទុកជាមុនបាននៃទីផ្សារ ដែល​តម្រូវការសម្រាប់អ្នកនាំចេញ​វាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

រដ្ឋមន្រ្តីដដែល​បានកត់សម្គាល់ថា សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងចំណោមសហគ្រាសដែល​រង​ផល​ប៉ះពាល់ខ្លាំងបំផុត ​ព្រោះធនធានរបស់ពួកគេមាន​កម្រិតដើម្បីទប់ទល់ផលប៉ះពាល់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបាននិយាយថា ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់ទីផ្សារជំនួស លើក​កម្ពស់តម្លៃផលិតផល និងពង្រឹងការអនុលោមតាមស្តង់ដារពលកម្មអន្តរជាតិ និងនិរន្តរភាព៕

The post ម៉ាឡេស៊ីសម្លឹងធ្វើពិពិធកម្មទីផ្សារកៅស៊ូ ដោយសារសម្ពាធពន្ធអាមេរិក​ appeared first on Kampuchea Thmey Daily.

កម្ពុជាបានចម្លើយវិជ្ជមានពីអាមេរិក នឹងត្រៀមចរចារលើការអនុវត្តពន្ធគយឆាប់ៗ
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសព្យួរការ​អនុវត្តពន្ធ​គយបដិការ​របស់​ខ្លួនមកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំង​អស់ដែល​បានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះមានកម្ពុជា ផងដែរ​។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០%។

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ថា៖ «​រាជរដ្ឋាភិបាលទទួល​បានចម្លើយវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយ​រួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយ តបភ្លាមៗ តាមរយៈ​លិខិតរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបង្ហាញសុច្ឆន្ទៈស្នើ សុំបើកការចរចាស្វែងរក​ដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញ​របស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា»។

ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរ​ចានា​​ពេលឆាប់ៗ ខាងមុខនេះ៕

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

The post កម្ពុជាបានចម្លើយវិជ្ជមានពីអាមេរិក នឹងត្រៀមចរចារលើការអនុវត្តពន្ធគយឆាប់ៗ appeared first on Kampuchea Thmey Daily.