ព័ត៌មានអន្ដរជាតិ
វៀតណាមរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិកជាផ្លូវការឆាប់ៗនេះ
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ប៊ូយ ថាញ់ សឺន (Bui Thanh Son) បានឱ្យដឹងនៅថ្ងៃពុធនេះថា វៀតណាមរំពឹងពីការចុះហត្ថលេខាជាផ្លូវការលើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ» ជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ចំពេលដែលការចរចាជុំថ្មីកំពុងដំណើរការនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក សឺន បាននិយាយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាមេរិក-វៀតណាម នៅទីក្រុងហាណូយ ថា៖ «មានតែការជឿទុកចិត្តប៉ុណ្ណោះ ដែលអាចនាំទៅរកកិច្ចសហប្រតិបត្តិការ ហើយមានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលអាចនាំទៅរកវិបុលភាព ហើយវៀតណាមតែងតែស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក»។
គួររំឭកថា កាលពីខែតុលា ពោលគឺអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសទាំង២បានព្រមព្រៀងគ្នាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោមលក្ខខណ្ឌផ្សេងៗ រួមទាំងការដាក់ពន្ធ ២០% លើទំនិញវៀតណាម និងការលើកលែងពន្ធលើទំនិញមួយចំនួន។
នៅកិច្ចប្រជុំនៅថ្ងៃពុធនេះ លោក សឺន បានអំពាវនាវដល់អាជីវកម្មអាមេរិកឱ្យគាំទ្រដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិករបស់មេដឹកនាំវៀតណាម លោក To Lam ហើយក៏លើកទឹកចិត្តទីក្រុងវ៉ាស៊ីនតោនឱ្យទទួលស្គាល់វៀតណាមជា «ប្រទេសសេដ្ឋកិច្ចទីផ្សារ» ជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


