ព័ត៌មានអន្ដរជាតិ
អាមេរិកទំនងដំឡើងពន្ធថ្មីដល់ ១៥% នៅសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) បានឱ្យដឹងកាលពីថ្ងៃពុធ (៤ មីនា) ថា ផែនការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ អំពីការបង្កើនពន្ធនាំចូលលើគ្រប់ប្រទេសពី ១០% ទៅ ១៥% គ្រោងនឹងអនុវត្តនៅសប្ដាហ៍នេះ។

ការឱ្យដឹងរបស់លោក បេសិនថ៍ ធ្វើឡើងក្នុងបទសម្ភាស៍ជាមួយបណ្ដាញព័ត៌មាន CNBC ដោយលោក ថ្លែងយ៉ាងដូច្នេះថា៖ «វាទំនងនឹងកើតឡើងនៅសប្ដាហ៍នេះ»។
គួររំឭកថា កាលពីថ្ងៃទី ២០ កុម្ភៈ តុលាការកំពូលអាមេរិកបានប្រកាសថា ពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺខុសច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) និងត្រូវដកចេញ។
លោក ត្រាំ ដែលប្រឆាំងនឹងការសម្រេចរបស់តុលាការកំពូល បានគំរាមដាក់ពន្ធថ្មីក្រោមច្បាប់ផ្សេងទៀតរហូតដល់ ១៥%។ យ៉ាងណាមិញ ពេលវាចូលជាធរមាននៅថ្ងៃទី ២៤ កុម្ភៈ អត្រាពន្ធដែលដាក់លើទំនិញពីគ្រប់ប្រទេសទាំងអស់នោះ មានត្រឹមតែ ១០% ប៉ុណ្ណោះ។ កន្លងមក មន្រ្តីជាន់ខ្ពស់អាមេរិករួមទាំងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានបញ្ជាក់ពីផែនការដំឡើងពន្ធដដែលដល់១៥% ប៉ុន្តែដាក់តែលើប្រទេសជាក់លាក់ប៉ុណ្ណោះ ដោយមិនបានបញ្ជាក់ថាប្រទេសណាខ្លះឡើយ។
គួរគូសបញ្ជាក់ថា ពន្ធថ្មី ១០% របស់លោក ត្រាំ ត្រូវបានដាក់ចេញក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ។ ច្បាប់នោះ អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ពន្ធខ្ពស់បំផុតត្រឹមតែ ១៥% និងមានរយៈពេល ១៥០ ថ្ងៃ ដោយផុតពីនោះ ត្រូវស្នើការអនុម័តពីសភា។
ក្នុងបទសម្ភាសន៍ជាមួយ CNBC លោក បេសិនថ៍ ក៏មិនបានបញ្ជាក់ប្រាប់ថាប្រទេសណាខ្លះនឹងរងពន្ធ ១៥% នោះដែរ ខណៈគូសបញ្ជាក់ថា រដ្ឋបាល ត្រាំ នឹងប្រើប្រាស់អំណាចផ្នែកច្បាប់ផ្សេងទៀត ដើម្បីស្រោចស្រង់ពន្ធ ត្រាំ ដែលតុលាការកំពូលចាត់ទុកថាខុសច្បាប់៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


