សេដ្ឋកិច្ច
លោក ស៊ុន ចាន់ថុល៖ ពន្ធដែលទទួលបាន ជាអត្រាល្អមួយជំរុញឱ្យពាណិជ្ជកម្មកម្ពុជា-អាម៉េរិកកាន់តែប្រសើរ
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា អត្រាពន្ធដែលកម្ពុជាទទួលបានពីអាមេរិក ៤៩% ចុះមកនៅត្រឹម ១៩% គឺជាអត្រាល្អមួយដែលជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (CODEL) ប្រចាំរដ្ឋ Texas នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោកស៊ុន ចាន់ថុល បានអរគុណចំពោះសហរដ្ឋអាម៉េរិក ដែលសម្រេចបានបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកពី៤៩% មកនៅត្រឹម ១៩%។
លោក បានអះអាងថា «អត្រាពន្ធដែលកម្ពុជាទទួលបាន គឺជាអត្រាល្អមួយដែលជួយជំរុញទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិកកាន់តែល្អប្រសើរជាងមុន»។
លោករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍ សុខសន្តិភាពតាមរយៈរូបមន្តពិសេសគ្មានពីរ គឺ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា។ ជាពិសេស អំពីវឌ្ឍនភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ពិសេសក្នុងក្របខណ្ឌរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកិច្ចការងារសម្របសម្រួល និងជំរុញកិច្ចវិនិយោគ។

ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើឌីជីថលូបនីយកម្ម ដោយដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលផ្ដល់លទ្ធភាពទាំងស្រុងដល់វិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងតាមដានវឌ្ឍនភាពពាក្យស្នើសុំរបស់ខ្លួនបានដោយងាយស្រួល គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ ពិសេសការអនុម័តគម្រោងវិនិយោគរបស់ថ្នាក់ដឹកនាំចំណាយពេលវេលាតិច និងអាចអនុវត្តការងារបានគ្រប់ពេលវេលា និងពីគ្រប់ទីកន្លែងផងដែរ។
លោករដ្ឋមន្ត្រី បានស្នើសុំគណៈប្រតិភូសភាអាម៉េរិកបន្តជំរុញវិនិយោគិនអាម៉េរិកឱ្យមកបណ្តាក់ទុន និងធ្វើធុរកិច្ចនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនេះ លោក ស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានកោតសរសើរចំពោះអំពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា និងការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។
លោកស្រីក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់លើការបន្តរីកលូតលាស់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត៕
ដោយ៖ ឌិន ថារី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


