ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីសម្លឹងធ្វើពិពិធកម្មទីផ្សារកៅស៊ូ ដោយសារសម្ពាធពន្ធអាមេរិក
ក្រសួងកសិកម្មចម្ការ និងទំនិញម៉ាឡេស៊ី កំពុងចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីស្វែងរកទីផ្សារជំនួសលើសពីសហរដ្ឋអាមេរិក ក្រោយអាមេរិកដាក់ពន្ធលើផលិតផលកៅស៊ូម៉ាឡេស៊ីប៉ុន្មានមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែត Business Times។

រដ្ឋមន្រ្តីរបស់ក្រសួង លោក Johari Abdul Ghani បាននិយាយថា ការធ្វើពិពិធកម្មទីផ្សារនេះ មានសារៈសំខាន់ណាស់ ដើម្បីការពារភាពប្រកួតប្រជែងនៃឧស្សាហកម្មកៅស៊ូរបស់ម៉ាឡេស៊ី ដែលនៅតែជាកត្តារួមចំណែកដ៏សំខាន់ដល់ប្រាក់ចំណូលពីការនាំចេញ។
លោកបាននិយាយនៅសន្និបាត និងពិព័រណ៍ឧស្សាហកម្មកៅស៊ូអន្តរជាតិឆ្នាំ ២០២៥ នៅថ្ងៃអង្គារនេះថា៖ «នៅឆ្នាំ ២០២៥ សហរដ្ឋអាមេរិករួមចំណែកប្រហែឡ ៨,៣ ប៊ីលាន រីងហ្គីតម៉ាឡេស៊ី ឬ ២៤,៦ ភាគរយ នៃការនាំចេញកៅស៊ូ និងផលិតផលកៅស៊ូសរុបរបស់ម៉ាឡេស៊ី»។
យ៉ាងណាមិញ លោកបានបន្តថា ពន្ធគយរបស់សហរដ្ឋអាមេរិក បានបង្ហាញពីសម្ពាធនៃការចំណាយ និងភាពមិនអាចទាយទុកជាមុនបាននៃទីផ្សារ ដែលតម្រូវការសម្រាប់អ្នកនាំចេញវាយតម្លៃឡើងវិញនូវយុទ្ធសាស្រ្តខ្សែច្រវ៉ាក់ផ្គត់ផ្គង់។
រដ្ឋមន្រ្តីដដែលបានកត់សម្គាល់ថា សហគ្រាសធុនតូច និងមធ្យម ស្ថិតក្នុងចំណោមសហគ្រាសដែលរងផលប៉ះពាល់ខ្លាំងបំផុត ព្រោះធនធានរបស់ពួកគេមានកម្រិតដើម្បីទប់ទល់ផលប៉ះពាល់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ លោកបាននិយាយថា ក្រសួងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីកំណត់ទីផ្សារជំនួស លើកកម្ពស់តម្លៃផលិតផល និងពង្រឹងការអនុលោមតាមស្តង់ដារពលកម្មអន្តរជាតិ និងនិរន្តរភាព៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


