ព័ត៌មានអន្ដរជាតិ
អាមេរិកស្នើកុំឱ្យម៉ិកស៊ិក និងកាណាដា ធ្វើជាមជ្ឈមណ្ឌលផ្ទុកទំនិញចិន វៀតណាម ឥណ្ឌូណេស៊ី
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកាណាដា និងម៉ិកស៊ិកមិនគួរធ្វើខ្លួនជាមជ្ឈមណ្ឌលស្ដុកទំនិញនាំចេញសម្រាប់ចិន វៀតណាម ឥណ្ឌូណេស៊ី និងប្រទេសដទៃទៀតទេ ប៉ុន្តែករណីនេះបានកើតឡើងរួចហើយសម្រាប់ម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Greer បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា មានបញ្ហាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ប៉ុន្តែវិធានការមួយចំនួន រួមទាំងពន្ធលើរថយន្តបរទេស គឺដាក់ចេញឡើងដើម្បីជួយកែតម្រូវបញ្ហា។
គួរគូសបញ្ជាក់ថា ការលើកឡើងរបស់លោក Greer ធ្វើឡើងខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ដំឡើងពន្ធនាំចូលលើប្រទេសផ្សេងៗរួមទាំងចិន និងបណ្ដារដ្ឋអាស៊ីអាគ្នេយ៍ ដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មដែលអាមេរិកចាត់ទុកថាមិនស្មើភាពគ្នា។
បញ្ហាមួយក្នុងចំណោមនោះ គឺទំនិញឆ្លងកាត់ ដែលចិននាំចេញទៅប្រទេសដទៃ មុននាំចេញទៅសហរដ្ឋអាំមេរិកបន្ត។ ធ្វើដូច្នេះ ចិនអាចគេចពន្ធខ្ពស់ ដែលអាមេរិកបានដាក់លើខ្លួន៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


