ពុលអាហារ Archives - Kampuchea Thmey Daily

មន្ត្រីសុខាភិបាល ក្រើនរំឭកពលរដ្ឋករណីពុលអាហារ និងជំងឺឆ្លង នាឱកាសបុណ្យចូលឆ្នាំចិន
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពុលចំណីអាហារ និងការឆ្លងជំងឺផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាមដែលនឹងឈានចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់

ការក្រើនរំឭកនេះ ដោយលោកសង្កេតឃើញថា អំឡុងពិធីបុណ្យចូលឆ្នាំចិន តែងតែមានការជួបជុំសាច់ញាតិបងប្អូន និងរៀបចំចំណីអាហារចម្រុះបែបដែលអាចបណ្ដាលឱ្យមានការពុលចំណីអាហារ។ លោក លី សូវ៉ាន់ បានឱ្យដឹងនៅថ្ងៃទី ១២ខែកុម្ភៈនេះថា ៖«ប្រសិនបើអាហារទាំងនោះរៀបចំមិនមានអនាម័យត្រឹមត្រូវ អាចឆ្លងជំងឺផ្សេងៗ ដូចជាជំងឺផ្តាសាយបក្សី ជំងឺស៊ីតាកូស៊ីស ដែលឆ្លងតាមសត្វបក្សី វីរុសនេប៉ាហ៍ ពិសេសការពុលចំណីអាហារជាដើម»។

ជាមួយគ្នានេះ លោកណែនាំថា ដើម្បីចៀសវាងការពុលចំណីអាហារនៅក្នុងពិធីបុណ្យចូលចិនខាងមុខនេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវលាងដៃមុននឹងចាប់កាន់ចំណីអាហារ និងក្រោយពេលចេញពីបន្ទោរបង់ ព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។

វិធានការបន្ត ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ និងត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា៖«មិនត្រូវទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់​លាស់ ឬយកមេតាណុលមកលាយជាមួយជាស្រាស ព្រោះអាចបង្កឱ្យមានការពុលរហូតដល់ស្លាប់ និង
មិនត្រូវទទួលទានគ្រឿងស្រវឹងលើសកម្រិត ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ»។ ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម មានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឬទូរសព្ទមកកាន់លេខ ១១៥។

គួរបញ្ជាក់ថា ពិធីសែនចិន និងបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៦៕

អត្ថបទ៖ សំអឿន

The post មន្ត្រីសុខាភិបាល ក្រើនរំឭកពលរដ្ឋករណីពុលអាហារ និងជំងឺឆ្លង នាឱកាសបុណ្យចូលឆ្នាំចិន appeared first on Kampuchea Thmey Daily.

កូនសិស្ស​​​រាប់ពាន់​នាក់​នៅ​ឥណ្ឌូណេស៊ី ពុល​អាហារ​​ ពី​​កម្មវិធី​ឥតគិត​ថ្លៃ​
កូន​សិស្សឥណ្ឌូណេស៊ី​​ជិត ២ ០០០នាក់ បាន​ពុល​អាហារ​ពី​កម្ម​វិធី​​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០២៦ ទោះ​បី​ជា​កម្មវិធី​​នេះ​មាន​គោល​ដៅ​ល្អ​ និង​ជួយ​ឱ្យ​សិស្ស​បាន​ចូល​រៀន​ក៏​ដោយ​។ ហេតុការណ៍​នេះ បង្ក​ឱ្យ​មាន​ការ​សង្ស័យ​លើ​ការ​ប្តេជ្ញាចិត្ត​របស់រដ្ឋាភិបាល​ ចំពោះ​សុវត្ថិភាព​ចំ​ណី​អាហារ​នៅ​ក្នុងកម្មវិធី​​របស់​ខ្លួន​។

កូណសិស្សឥណ្ឌូណេស៊ី។ AFP

ការ​ផ្ទុះ​ឡើង​ចុង​ក្រោយ​បំផុតកើតឡើងនៅថ្ងៃទី ៣០ខែមករា ឆ្នាំ​២០២៦ ក្នុង​ទីក្រុង Muaro Jambi Regency រដ្ឋ Jambi ជា​កន្លែង​ដែល​សិស្ស​ជាង​​១៤៥​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ បន្ទាប់​ពី​ទទួល​​ទាន​​អាហារ​សូតូ (ស៊ុបប្រពៃណី​ឥណ្ឌូ​ណេ​ស៊ី) ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​កម្រិត​វិទ្យាល័យ។ នេះ​បើ​តាម​អង្គភាព​សេវា​បំពេញ​បន្ថែម​អាហា​រូបត្ថម្ភ​ក្នុងស្រុក [SPPG]។

នៅ​ប្រទេស​ឥណ្ឌូណេស៊ី ការ​ផ្តល់​​អាហារ​រូបត្ថម្ភដោយ​ឥតគិតថ្លៃ (MBG) ដល់​សិស្ស​សាលា ជា​កម្ម​វិធី​របស់​រដ្ឋា​ភិបាល​​មាន​​គោលបំណងប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះអាហារូបត្ថម្ភ​រលើ​កុមារ។ ប៉ុន្តែ​កុមារ​រាប់​ពាន់​នាក់​ទទួល​រង​ការ​ពុល​អាហារ​បន្ទាប់​ពី​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​របស់​សាលា។ នេះ​បើតាម​សារព័ត៌មាន DW បាន​រាយការណ៍កាល​ពី​ខែតុលា ឆ្នាំ​២០២៥។

លើស​ពី​នេះ​កម្ម​វិធី​របស់​រដ្ឋាភិបាល​​ដែល​មានគោលបំណង​​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​អាហា​រូបត្ថម្ភ​របស់​កុមារ ​បាន​នាំ​ឱ្យ​មាន​ការពុល​អាហារ​រីករាល​ដាល​។

មិន​តែ​ប៉ុណ្ណោះ របាយការណ៍​ដដែល​ឱ្យ​ដឹង​​ថា មាន​សិស្ស​​ជា​ច្រើន​នាក់​ រួមទាំង​សិស្ស​នៅ​តំបន់​ West Java ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​ទទួល​ទាន​អាហារ​របស់​សាលា​ផង​ដែ​រ។

ចំណែក​ក្រុម​អ្នក​ស៊ើប​អង្កេត​បាន​ស្តី​បន្ទោស​ចំពោះ​បុគ្គលិក​ ដែល​អនុវត្ត​អនាម័យ​មិនបាន​ល្អ​ ទាំង​ក្នុង​ផ្ទះ​បាយ​ និង​កង្វះ​ការ​ត្រួត​ពិនិត្យ​។ ​យ៉ាងណា ក្រុម​អ្នក​តស៊ូ​មតិ​លើក​ឡើង​​ថា កម្ម​វិធី​​នេះ​​ធ្វើ​ឡើង​ប្រញាប់​ប្រញាល់​​ ក្រោម​​​ហេតុ​ផល​​នយោ​បាយ។ ទោះ​បីជា​មាន​ការ​អំពាវ​នាវឱ្យ​ផ្អាក​កម្ម​វិធី​​នេះ​ក៏​ដោយ តែ​រដ្ឋា​ភិបាល​គ្រោង​នឹង​ពង្រីក​ដល់​សិស្ស​ ៨៣លាន​នាក់​បន្ថែម​ទៀត​។

យោង​តាម​សារព័ត៌មាន FBC News, ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា​ ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថាអាជ្ញាធរ​ឥណ្ឌូ​ណេស៊ី បាន​​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ពុល​អាហារ​ ចំពោះ​​កុមារ​ជិត ៧០០នាក់ នៅ​ក្នុង​ខេត្ត Yogyakarta បន្ទាប់​ពី​សិស្ស​បាន​បរិភោគ​អាហារ​ ដែលរៀប​ចំ​ក្រោម​កម្ម​វិធី​អាហារ​ឥត​គិត​ថ្លៃ​ របស់​​ប្រធានាធិបតីឥណ្ឌូណេស៊ី​ លោក​​ Prabowo Subianto ។

គួរ​ឱ្យ​ដឹង​ថា​កម្ម​វិធី​អាហារ​នៅ​សាលា​ដែល​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ក្នុង​ខែ​មករា គឺ​ជា​ការសន្យា​ នៃ​យុទ្ធនាការបោះឆ្នោត​ដ៏​សំខាន់​មួយ​របស់​លោក Prabowo ។

យ៉ាង​ណា​មាន​កុមារ​ប្រហែល​ ១៥ ០០០នាក់​ ក្នុង​ឆ្នាំ​ ២០២៥ បាន​ធ្លាក់​ខ្លួន​ឈឺ​ទៅ​វិញ​ក្រោម​កម្មវិធី​នេះ​ទៅវិញ​។ បើ​​ទិន្នន័យពីអង្គការមិនមែន​រដ្ឋា​ភិបាល​ក្នុង​ស្រុក​ [JPPI] ដែល​បាន​បង្ហាញ៕

អត្ថបទ៖ ណឺ មិនា​

The post កូនសិស្ស​​​រាប់ពាន់​នាក់​នៅ​ឥណ្ឌូណេស៊ី ពុល​អាហារ​​ ពី​​កម្មវិធី​ឥតគិត​ថ្លៃ​ appeared first on Kampuchea Thmey Daily.

ពលរដ្ឋថៃជាង៥០នាក់ ត្រូវ​បញ្ជូន​ទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខ​ជើង​ជ្រូក
យោងតាមរបាយការពី thethaiger កាលពីយប់ថ្ងៃទី ៥ ខែតុលា ប្រជាពលរដ្ឋជាង ៥០នាក់ នៅក្នុងភូមិជាច្រើនក្នុងស្រុក Ko Kha ខេត្ត Lampang ប្រទេសថៃ បានជួបប្រទះនូវការឈឺចាប់ពោះធ្ងន់ធ្ងរ ក្អួត និងរាគរូស ​អ្នក​ខ្លះ​អស់​កម្លាំង រហូតត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ។ ឧបទ្ទវហេតុ​នេះ​កើត​ចេញ​ពី​បរិភោគ​បាយខ​ជើង​ជ្រូក និង​ពង​ស្ងោរ​ ដែលចែក​ជូន​ក្នុងពិធីបុណ្យ​សពមួយ។

រូបភាព៖matichon

អ្នកភូមិម្នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះ ក្រោយធូរស្បើយនិងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់មុនគេ បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់បានទទួលទានបាយខជើងជ្រូកមួយប្រអប់។ ប្រជាពលរដ្ឋមកពីភូមិជាច្រើន ខ្លះបានទទួលបាយដែរ តែមិនព្រមហូប ទើបពួកគាត់បានចែកជូនកូនៗ និងចៅៗ ដែលយកទៅកន្លែងធ្វើការឬហាង និងកន្លែងផ្សេងទៀត ពួកគេទាំងនោះក៏មានអាការ ឈឺពោះ និងក្អួត ដែរ។

អ្នកភូមិបានរាយការណ៍ទៀតថា អាហារដែលគេសួរនោះ គឺបាយជើងជ្រូក ពងមាន់ស្ងោរ ដែលម្ចាស់ផ្ទះទិញពីភោជនីយដ្ឋានមួយ ដើម្បីចែកជូនភ្ញៀវមកចូលរួមបុណ្យសព។ ប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំវា មនុស្សជាច្រើនចាប់ផ្តើមមានរោគសញ្ញាមិនធម្មតា រួមទាំងឈឺក្រពះ វិលមុខ និងចង្អោរភ្លាមៗ។ ទាក់​ទង​នឹង​អាហារ​ថ្ងៃត្រង់ដែល​ត្រូវ​បាន​គេ​ចែក​ជូន​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​សង្ស័យ​ថា មាន​អ្វី​ខូច​ខាតដែល​បណ្ដាល​ឲ្យ​ពុល​អាហារទាំងភូមិបែបនេះ៕

រូបភាព៖matichon

រូបភាព៖matichon

រូបភាព៖matichon

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តុលាកាចេញដីកាចាប់ខ្លួនចៅប្រុសអ្នកនយោបាយថៃម្នាក់ ក្រោយចាក់សម្លាប់មនុស្ស

The post ពលរដ្ឋថៃជាង៥០នាក់ ត្រូវ​បញ្ជូន​ទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខ​ជើង​ជ្រូក appeared first on Kampuchea Thmey Daily.

ករណីពុលនំបញ្ចុកនៅស្រុកកោះសូទិន បណ្តាលឲ្យមនុស្សរាប់សិបនាក់រងគ្រោះ
កាលពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០២៥ ស្រុក​កោះសូទិន មាន​ករណី​ពុល​នំ​បញ្ចុក​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន ៥៨ នាក់ រងគ្រោះ។ ករណី​នេះ​កើតឡើង បន្ទាប់ពី​ប្រជាពលរដ្ឋ​ទិញ​នំ​បញ្ចុក​ពី​អ្នកលក់​តាម​ភូមិ ដែល​ពួកគេ​បាន​ទិញ​ពី​អ្នក​ផលិត​ម្នាក់​ឈ្មោះ យាយ នាត នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដើម្បី​ទៅ​លក់​បន្ត។

បើ​តាម​ការ​រៀបរាប់​របស់​អ្នកជំងឺ ពួកគាត់​បាន​ទិញ​នំ​បញ្ចុក​ពី​អ្នកលក់​តាម​ភូមិ​នៅ​តំបន់​ផ្សេងៗ ដូចជា ភូមិ​វាល ទួល​កំពត ទួល​ធាតុ ទួល​ក្តុល ផ្សារ​ថ្មី ប៉ាក់ណាម និង​ដំណាក់​ស្វាយ។ បន្ទាប់ពី​ទទួលទាន​បាន​ប្រហែល ២ ម៉ោង ពួកគាត់​ចាប់ផ្តើម​មាន​អាការ​ក្អួត រាគ​ជាច្រើនលើក និង​ខ្សោយ​ខ្លួន ដែល​ជា​សញ្ញា​ច្បាស់​ នៃ​ការ​ពុល​អាហារ។ អាការ​ទាំង​នេះ បាន​បង្ខំ​ឱ្យ​អ្នកជំងឺ​ជាច្រើន ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជាបន្ទាន់។

ភ្លាមៗ បន្ទាប់ពី​ទទួល​បាន​ដំណឹង អាជ្ញាធរ​ស្រុក​កោះសូទិន ដឹកនាំ​ដោយ​លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​អភិបាលរង​ស្រុក លោក លឿង រ៉ា​ម៉ូ និង​លោក ហ៊ុល សារ៉ន បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ។ ពួកគាត់ បាន​រៀបចំ​ជួល​រោង និង​ទិញ​ប៉ៅអ៊ី ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​ការ​កកស្ទះ​នៅ​មន្ទីរពេទ្យ។ បច្ចុប្បន្ន អ្នកជំងឺ​ចំនួន ២០ នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន ដើម្បី​ទទួល​ការ​ថែទាំ​ជា​បន្ត។

អាជ្ញាធរ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​នៅ​ពេល​ទិញ​អាហារ​ពី​អ្នកលក់​តាម​ភូមិ និង​ណែនាំ​ឱ្យ​ជ្រើសរើស​អ្នក​ផលិត​ដែល​អនុវត្ត​ស្តង់ដារ​អនាម័យ​ខ្ពស់។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ កំពុង​បន្ត​ស៊ើបអង្កេត​ ដើម្បី​កំណត់​មូលហេតុ​ច្បាស់លាស់​ នៃ​ករណី​នេះ និង​ចាត់វិធានការ​ចាំបាច់ ​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ជាថ្មី៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

The post ករណីពុលនំបញ្ចុកនៅស្រុកកោះសូទិន បណ្តាលឲ្យមនុស្សរាប់សិបនាក់រងគ្រោះ appeared first on Kampuchea Thmey Daily.

UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែល​ពុលផ្សិតឬស្សី បាន​ធូរស្បើយ​នឹង​ត្រឡប់ទៅវត្តវិញហើយ
សៀមរាប ៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងនៅរសៀលថ្ងៃទី ២៦ខែឧសភាឆ្នាំ២០២៥នេះថា គិតត្រឹមរសៀលថ្ងៃទី២៦នេះ ព្រះសង្ឃដែលឆាន់ផ្សិតឫស្សី បណ្ដាលឱ្យពុល ចំនួន១៤អង្គ និងយាយជី ៣នាក់ត្រូវបានអាជ្ញាធរនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។បច្ចុប្បន្នបានធូរស្រាល និងបានត្រឡប់ទៅវត្តវិញអស់ហើយ។

សូមរម្លឹកថា នៅថ្ងៃទី ២៥ខែឧសភាឆ្នាំ២០២៥ មានករណីព្រះសង្ឃគង់នៅវត្តចន្ទគីរី ស្ថិតនៅឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប១៤អង្គ យាយជី៣នាក់ បានពុលផ្សិតក្រោយពីដកផ្សិតឬស្សីមកធ្វើចង្ហាន់ថ្ងៃត្រង់ឆាន់។

លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា ករណីពលផ្សិតនេះមែន ដោយបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ព្រះសង្ឃគង់នៅវត្តខាងលើបានឃើញផ្សិតឬស្សីដុះល្អ ក៏ដកយកទៅ ឱ្យយាយៗធ្វើចង្ហាន់ថ្ងៃត្រង់។

បន្ទាប់ពីឆាន់រួចព្រះសង្ឃ១០អង្គឆាប់ផ្តើមមានអាការៈក្អួតចង្អោ បន្ទាប់មកក៏ដឹកទៅព្យាបាលនៅមណ្ឌលសុខភាព។ គ្រូពេទ្យនៃមណ្ឌលសុខភាពបានជួយសង្គ្រោះ រហូលមកដល់ល្ងាចថ្ងៃដ៏ដែលព្រះសង្ឃទាំងនេះបានធូរស្រាល និងវិលទៅវត្តជិតអស់ហើយ។តាមការសន្និដ្ឋារបស់អាជ្ញាធរ និងគ្រូពេទ្យ គឺបណ្តាលមកពីពុលផ្សិតឬស្សី។លោកអភិបាលស្រុកវ៉ារិនបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥នេះ ព្រះសង្ឃចំនួន១៤ អង្គនិងយាយជីបីនាក់បានធូរស្រាលនិងត្រឡប់ទៅវត្តវិញអស់ហើយ៕

ដោយ ៖ ជុន កុសល

The post UPDATE ព្រះសង្ឃ១៤អង្គ និងយាយជី៣នាក់ ដែល​ពុលផ្សិតឬស្សី បាន​ធូរស្បើយ​នឹង​ត្រឡប់ទៅវត្តវិញហើយ appeared first on Kampuchea Thmey Daily.

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​
កោះកុង ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ រស់នៅភូមិសាលាម្នាង ឃុំ បឹងព្រាវ ស្រុកស្រែអំបិល បាន​ពុលផ្សិត​ក្អួត​សន្លប់​មិន​ពុំ​ដឹង​ខ្លួន ដោយកំពុងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធាន​ការិយាល័យសុខាភិបាលប្រតិបត្តិ​ស្រុកស្រែអំបិល​បាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា កាល​ពី​ម៉ោង​១និង៣០នាទី គ្រួសារ​ពលរដ្ឋ​ដែល​មាន​សមាជិក៧នាក់ បាន​ពុល​ផ្សិត​ដោយ​ច្រឡំ​ថា ជាផ្សិតក្ងោក ដោយ​ពលរដ្ឋក្នុងភូមិនាំគ្នាបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បី​ពិនិត្យសង្រ្គោះបន្ទាន់។

បើ​តាម​លោកវេជ្ជបណ្ឌិត សៅ សូនី បន្ត​ទៀត​ថា ក្រុម​គ្រូពេទ្យ​បានប្រឹងប្រែងពិនិត្យព្យាបាលតាមរយៈការ​ចាក់ថ្នាំ និងលាងក្រពះដល់ពួកគេ ប៉ុន្តែ​មើលឃើញពីអាការៈ​ធ្ងន់ធ្ងរ​ក៏​បានបញ្ចូនទៅកាន់រាជធានីភ្នំពេញបន្ត។

បន្ទាប់ពីឃើញមានករណីពុលផ្សិតនេះ ក្រុម​មន្រ្តី​សុខាភិបាល គ្រូពេទ្យ និង​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ផ្សព្វផ្សាយ​អប់​រំ​ណែនាំ​បន្ថែម​ទៅ​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​ប្រុងប្រយ័ត្នខ្ពស់​ពី​ការ​ពិសា​ផ្សិត ប្រសិន​មិន​ស្គាល់​ប្រភព​វា​ច្បាស់​លាស់​ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត។

ជនរងគ្រោះ​ដោយសារ​ពុល​ផ្សិត ទី១-កុសល្យ សក្កណា 12ឆ្នាំ ស្រី ទី២-ថា ចាន់ថេង 3ឆ្នាំ 6ខែ ភេទប្រុស ទី៣-កុសល្យ ភក្ត្រា 11ឆ្នាំ ភេទប្រុស ទី៤-វិន ស្រីអូន 27ឆ្នាំ ភេទស្រី ទី៥-កុសល្យ លីតា 7ឆ្នាំ ភេទស្រី ទី៦-ថា ចាន់ថាន 10ឆ្នាំ ភេទប្រុស ទី៧-អូន ចាន់ថា 29 ឆ្នាំ ភេទប្រុស៕

អត្ថបទ ៖ សិរិវឌ្ឍនៈ

The post ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​ appeared first on Kampuchea Thmey Daily.

កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ
កម្មករ-កម្មការិនី រោងចក្រមួយកន្លែង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង នាខេត្តកណ្តាល ដែលមានអាការៈក្អួតចង្អោរ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពសៀមរាប និងគ្លីនិកឯកជន ដោយសង្ស័យពុលចំណីអាហារ។ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីពួកគាត់បានពិសារនំបញ្ចុកដែលលក់នៅក្នុងរោងចក្រ មុនចូលបំពេញការងារ ហើយបន្ទាប់មកពួកគាត់ មានអាការៈ ធីងធោង វិលមុខ ក្អួតចង្អោរ និងរាគញឹកញាប់ (៤ ទៅ៦ដង) និងចុកពោះខ្លាំង។

ដោយមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥ តាមរយៈលោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មករ កម្មការិនី ដែលពុលអាហារនៅមណ្ឌលសុខភាព និងគ្លីនិកឯកជនដោយផ្ទាល់។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត បានលើកទឹកចិត្តដល់កម្មករ កម្មការិនីទាំងអស់ កុំមានការព្រួយបារម្ភ និងភ័យខ្លាច ចំពោះការចំណាយក្នុងការព្យាបាល ព្រោះថាបងប្អូនកម្មករ មានបណ្ណ ប.ស.ស ក្នុងការរ៉ាប់រងថ្លៃចំណាយទាំងអស់។ លោកបញ្ជាក់ថា៖« ដូច្នេះសូមបងប្អូនសម្រាកឱ្យបានស្រួល ថែបំប៉នសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ និងចូលបម្រើការងារបន្តទៀត»។

បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល ជាបឋមដាក់ការសង្ស័យពុលចំណីអាហារ បណ្តាលមកពីពិសារនំបញ្ចុក ដែលលក់នៅមុខរោងចក្រ។ លោកបន្តថា៖« ជំហានដំបូងក្រុមការងារបានដាក់ការសង្ស័យបណ្ដាលមកពីការហូបនំបញ្ចុក ពីព្រោះអ្នកដែលមានអាការៈពុលអាហារនេះ សុទ្ធតែបានហូបនំបញ្ចុកមុនចូលធ្វើការ ហើយមកដល់ពេលនេះ ក្រុមការងារកំពុងតែពិនិត្យ និងស្រាវជ្រាវរកមូលហេតុ»។

យ៉ាងណាមិញ លោកបញ្ជាក់ថា គិតមកដល់ពេលនេះកម្មក រកម្មការិនីទាំងអស់ មានអាការៈធូរស្បើយឡើងវិញហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពសៀមរាប ក្នុងការព្យាបាលដោយការយកចិត្តទុកដាក់»៕

អត្ថបទ ៖ រដ្ឋា

The post កម្មករ-កម្មការិនី ២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សង្ស័យពុលអាហារ appeared first on Kampuchea Thmey Daily.

ពលរដ្ឋខេត្តរតនគិរី ១៥នាក់ បានពុលអាហារ បន្ទាប់ពីបរិភោគភ្លាសាច់គោឆៅ
ប្រជាពលរដ្ឋ១៥នាក់ បានពុលអាហារខណ:ក្រុមគ្រូពេទ្យដាក់ការសង្ស័យថា អាចបណ្តាលមកពីហូបភ្លាសាច់គោ។ករណីនេះកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទីយប់ ស្ថិតក្នុងភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

បើតាមរបាយការណ៍បឋមរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទីថ្ងៃត្រង់ ពួកគាត់ជាជនរងគ្រោះបានមកកំដរបុណ្យសពអ្នកជិតខាង ដោយធ្វើម្ហូបភ្លាសាច់គោឆៅ ដើម្បីនាំគ្នាបរិភោគ។ បន្ទាប់មកនៅវេលាម៉ោងប្រមាណ១៦ និង០០នាទីរសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាក ក្អួត និងឈឺក្បាល រួចក៏នាំគ្នាចូលមកសម្រាកនៅ មណ្ឌលសុខភាពភ្នំកុក ចំនួន ៥នាក់ មណ្ឌលសុខភាពស្រុកអូរជុំចំនួន៥នាក់ ហើយមកសម្រាកនៅក្នុងភូមិ ៥នាក់ផងដែរ។

បន្ទាប់ពីការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោក​ ជា សានិតប្រធានមន្ទីរសុខាភិបាល សហការជាមួយនិងអាជ្ញាធរមូលដ្ឋានបានចុះទៅទីតាំងកើតហេតុទាំងយប់នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុ និងជួបសម្ភាសន៍ជាមួយអ្នកជំងឺទាំងនោះឲ្យបានច្បាស់លាស់។ ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេះសល់ពីការបរិភោគរបស់អ្នកជំងឺដែលនៅសល់ ដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាលមកពីម្ហូបអាហារ ភ្លាសាច់គោឆៅ ក្នុងកម្មវិធីខាងលើនោះ។ បើទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដាន រកមូលហេតុជាបន្តទៅទៀត។

បច្ចុប្បន្ន អ្នកជំងឺបានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ ដោយក្រុមគ្រូពេទ្យបានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងបន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ៥នាក់បន្ថែមទៀត អាការៈស្រាល៕

ដោយ៖ វុទ្ធឦសាន

The post ពលរដ្ឋខេត្តរតនគិរី ១៥នាក់ បានពុលអាហារ បន្ទាប់ពីបរិភោគភ្លាសាច់គោឆៅ appeared first on Kampuchea Thmey Daily.