សន្តិសុខសង្គម
ពលរដ្ឋមួយគ្រួសារនៅស្រុកស្រែអំបិល ពុលផ្សិតអំឡុងបះមកចម្អិនធ្វើម្ហូប
កោះកុង ៖ ប្រជាពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលាម្នាង ឃុំ បឹងព្រាវ ស្រុកស្រែអំបិល បានពុលផ្សិតក្អួតសន្លប់មិនពុំដឹងខ្លួន ដោយកំពុងបញ្ជូនទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត សៅ សូនី ប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកស្រែអំបិលបានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះថា កាលពីម៉ោង១និង៣០នាទី គ្រួសារពលរដ្ឋដែលមានសមាជិក៧នាក់ បានពុលផ្សិតដោយច្រឡំថា ជាផ្សិតក្ងោក ដោយពលរដ្ឋក្នុងភូមិនាំគ្នាបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីពិនិត្យសង្រ្គោះបន្ទាន់។

បើតាមលោកវេជ្ជបណ្ឌិត សៅ សូនី បន្តទៀតថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងពិនិត្យព្យាបាលតាមរយៈការចាក់ថ្នាំ និងលាងក្រពះដល់ពួកគេ ប៉ុន្តែមើលឃើញពីអាការៈធ្ងន់ធ្ងរក៏បានបញ្ចូនទៅកាន់រាជធានីភ្នំពេញបន្ត។

បន្ទាប់ពីឃើញមានករណីពុលផ្សិតនេះ ក្រុមមន្រ្តីសុខាភិបាល គ្រូពេទ្យ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានបានចុះផ្សព្វផ្សាយអប់រំណែនាំបន្ថែមទៅដល់ប្រជាពលរដ្ឋអំពីការប្រុងប្រយ័ត្នខ្ពស់ពីការពិសាផ្សិត ប្រសិនមិនស្គាល់ប្រភពវាច្បាស់លាស់ដែលនាំឱ្យគ្រោះថ្នាក់ដល់ជីវិត។

ជនរងគ្រោះដោយសារពុលផ្សិត ទី១-កុសល្យ សក្កណា 12ឆ្នាំ ស្រី ទី២-ថា ចាន់ថេង 3ឆ្នាំ 6ខែ ភេទប្រុស ទី៣-កុសល្យ ភក្ត្រា 11ឆ្នាំ ភេទប្រុស ទី៤-វិន ស្រីអូន 27ឆ្នាំ ភេទស្រី ទី៥-កុសល្យ លីតា 7ឆ្នាំ ភេទស្រី ទី៦-ថា ចាន់ថាន 10ឆ្នាំ ភេទប្រុស ទី៧-អូន ចាន់ថា 29 ឆ្នាំ ភេទប្រុស៕
អត្ថបទ ៖ សិរិវឌ្ឍនៈ






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


