ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល ក្រើនរំឭកពលរដ្ឋករណីពុលអាហារ និងជំងឺឆ្លង នាឱកាសបុណ្យចូលឆ្នាំចិន
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការពុលចំណីអាហារ និងការឆ្លងជំងឺផ្សេងៗក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាមដែលនឹងឈានចូលមកដល់នៅដើមសប្ដាហ៍ក្រោយនេះ។

ការក្រើនរំឭកនេះ ដោយលោកសង្កេតឃើញថា អំឡុងពិធីបុណ្យចូលឆ្នាំចិន តែងតែមានការជួបជុំសាច់ញាតិបងប្អូន និងរៀបចំចំណីអាហារចម្រុះបែបដែលអាចបណ្ដាលឱ្យមានការពុលចំណីអាហារ។ លោក លី សូវ៉ាន់ បានឱ្យដឹងនៅថ្ងៃទី ១២ខែកុម្ភៈនេះថា ៖«ប្រសិនបើអាហារទាំងនោះរៀបចំមិនមានអនាម័យត្រឹមត្រូវ អាចឆ្លងជំងឺផ្សេងៗ ដូចជាជំងឺផ្តាសាយបក្សី ជំងឺស៊ីតាកូស៊ីស ដែលឆ្លងតាមសត្វបក្សី វីរុសនេប៉ាហ៍ ពិសេសការពុលចំណីអាហារជាដើម»។
ជាមួយគ្នានេះ លោកណែនាំថា ដើម្បីចៀសវាងការពុលចំណីអាហារនៅក្នុងពិធីបុណ្យចូលចិនខាងមុខនេះ ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការមួយចំនួនដូចជា ត្រូវលាងដៃមុននឹងចាប់កាន់ចំណីអាហារ និងក្រោយពេលចេញពីបន្ទោរបង់ ព្រមទាំងសម្ភារៈឧបករណ៍ប្រើប្រាស់សម្រាប់រៀបចំចំណីអាហារ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិន ដាច់ដោយឡែកពីគ្នា ព្រោះថាអាហារឆៅ ជាពិសេសសាច់សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ អាចមានមេរោគបង្កគ្រោះថ្នាក់ ដែលអាចឆ្លងចូលទៅក្នុងចំណីអាហារផ្សេងទៀតនៅពេលរៀបចំ និងទុកដាក់អាហារទាំងនេះ។

វិធានការបន្ត ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងគ្រឿងសមុទ្រ និងត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។ លោកវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា៖«មិនត្រូវទទួលទានស្រា ដែលគ្មានប្រភពផលិតច្បាស់លាស់ ឬយកមេតាណុលមកលាយជាមួយជាស្រាស ព្រោះអាចបង្កឱ្យមានការពុលរហូតដល់ស្លាប់ និង
មិនត្រូវទទួលទានគ្រឿងស្រវឹងលើសកម្រិត ដែលអាចបង្កអំពើហឹង្សា និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ»។ ប្រសិនបើប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម មានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឬទូរសព្ទមកកាន់លេខ ១១៥។
គួរបញ្ជាក់ថា ពិធីសែនចិន និងបុណ្យចូលឆ្នាំចិន-វៀតណាម នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៦៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


