ព័ត៌មានអន្ដរជាតិ
ពលរដ្ឋថៃជាង៥០នាក់ ត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ដោយសារ បាយខជើងជ្រូក
យោងតាមរបាយការពី thethaiger កាលពីយប់ថ្ងៃទី ៥ ខែតុលា ប្រជាពលរដ្ឋជាង ៥០នាក់ នៅក្នុងភូមិជាច្រើនក្នុងស្រុក Ko Kha ខេត្ត Lampang ប្រទេសថៃ បានជួបប្រទះនូវការឈឺចាប់ពោះធ្ងន់ធ្ងរ ក្អួត និងរាគរូស អ្នកខ្លះអស់កម្លាំង រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ឧបទ្ទវហេតុនេះកើតចេញពីបរិភោគបាយខជើងជ្រូក និងពងស្ងោរ ដែលចែកជូនក្នុងពិធីបុណ្យសពមួយ។

អ្នកភូមិម្នាក់ដែលជាជនរងគ្រោះក្នុងហេតុការណ៍នេះ ក្រោយធូរស្បើយនិងចាកចេញពីបន្ទប់សង្គ្រោះបន្ទាន់មុនគេ បានប្រាប់អ្នកសារព័ត៌មានថា រូបគាត់បានទទួលទានបាយខជើងជ្រូកមួយប្រអប់។ ប្រជាពលរដ្ឋមកពីភូមិជាច្រើន ខ្លះបានទទួលបាយដែរ តែមិនព្រមហូប ទើបពួកគាត់បានចែកជូនកូនៗ និងចៅៗ ដែលយកទៅកន្លែងធ្វើការឬហាង និងកន្លែងផ្សេងទៀត ពួកគេទាំងនោះក៏មានអាការ ឈឺពោះ និងក្អួត ដែរ។
អ្នកភូមិបានរាយការណ៍ទៀតថា អាហារដែលគេសួរនោះ គឺបាយជើងជ្រូក ពងមាន់ស្ងោរ ដែលម្ចាស់ផ្ទះទិញពីភោជនីយដ្ឋានមួយ ដើម្បីចែកជូនភ្ញៀវមកចូលរួមបុណ្យសព។ ប៉ុន្មានម៉ោងបន្ទាប់ពីញ៉ាំវា មនុស្សជាច្រើនចាប់ផ្តើមមានរោគសញ្ញាមិនធម្មតា រួមទាំងឈឺក្រពះ វិលមុខ និងចង្អោរភ្លាមៗ។ ទាក់ទងនឹងអាហារថ្ងៃត្រង់ដែលត្រូវបានគេចែកជូនក្នុងព្រឹត្តិការណ៍នោះ គេសង្ស័យថា មានអ្វីខូចខាតដែលបណ្ដាលឲ្យពុលអាហារទាំងភូមិបែបនេះ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តុលាកាចេញដីកាចាប់ខ្លួនចៅប្រុសអ្នកនយោបាយថៃម្នាក់ ក្រោយចាក់សម្លាប់មនុស្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


