ព័ត៌មានជាតិ
ករណីពុលនំបញ្ចុកនៅស្រុកកោះសូទិន បណ្តាលឲ្យមនុស្សរាប់សិបនាក់រងគ្រោះ
កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ស្រុកកោះសូទិន មានករណីពុលនំបញ្ចុកដ៏គួរឱ្យភ័យខ្លាច ដែលបណ្តាលឱ្យមនុស្សចំនួន ៥៨ នាក់ រងគ្រោះ។ ករណីនេះកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋទិញនំបញ្ចុកពីអ្នកលក់តាមភូមិ ដែលពួកគេបានទិញពីអ្នកផលិតម្នាក់ឈ្មោះ យាយ នាត នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដើម្បីទៅលក់បន្ត។

បើតាមការរៀបរាប់របស់អ្នកជំងឺ ពួកគាត់បានទិញនំបញ្ចុកពីអ្នកលក់តាមភូមិនៅតំបន់ផ្សេងៗ ដូចជា ភូមិវាល ទួលកំពត ទួលធាតុ ទួលក្តុល ផ្សារថ្មី ប៉ាក់ណាម និងដំណាក់ស្វាយ។ បន្ទាប់ពីទទួលទានបានប្រហែល ២ ម៉ោង ពួកគាត់ចាប់ផ្តើមមានអាការក្អួត រាគជាច្រើនលើក និងខ្សោយខ្លួន ដែលជាសញ្ញាច្បាស់ នៃការពុលអាហារ។ អាការទាំងនេះ បានបង្ខំឱ្យអ្នកជំងឺជាច្រើន ត្រូវស្វែងរកការព្យាបាលជាបន្ទាន់។


ភ្លាមៗ បន្ទាប់ពីទទួលបានដំណឹង អាជ្ញាធរស្រុកកោះសូទិន ដឹកនាំដោយលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុក លោក លឿង រ៉ាម៉ូ និងលោក ហ៊ុល សារ៉ន បានចុះអន្តរាគមន៍ភ្លាមៗ។ ពួកគាត់ បានរៀបចំជួលរោង និងទិញប៉ៅអ៊ី ដើម្បីសម្រួលដល់ការព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការកកស្ទះនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន អ្នកជំងឺចំនួន ២០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ដើម្បីទទួលការថែទាំជាបន្ត។

អាជ្ញាធរ បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ននៅពេលទិញអាហារពីអ្នកលក់តាមភូមិ និងណែនាំឱ្យជ្រើសរើសអ្នកផលិតដែលអនុវត្តស្តង់ដារអនាម័យខ្ពស់។ ទន្ទឹមនឹងនេះ អាជ្ញាធរ កំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុច្បាស់លាស់ នៃករណីនេះ និងចាត់វិធានការចាំបាច់ ដើម្បីការពារកុំឱ្យមានហេតុការណ៍បែបនេះកើតឡើងជាថ្មី៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


