ព័ត៌មានអន្ដរជាតិ
តុលាកាចេញដីកាចាប់ខ្លួនចៅប្រុសអ្នកនយោបាយថៃម្នាក់ ក្រោយចាក់សម្លាប់មនុស្ស
តុលាការនៃប្រទេសថៃ ចេញដីកាចាប់ខ្លួនចៅប្រុសអ្នកនយោបាយដ៏ល្បីម្នាក់ ដែលបានចាក់សម្លាប់សង្សារថ្មីរបស់អតីតមិត្តស្រីរបស់ខ្លួន បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១១ និង១៥នាទីយប់ នៅហាងស្រាមួយកន្លែង ស្ថិតក្នុងភូមិតាឡាត់យ៉ៃ ស្រុកមឿង ខេត្តភូកេត។
ក្រោយការវាយប្រហារ ជនសង្ស័យបានរត់គេចខ្លួនដោយជិះរថយន្តទំនើប BMW របស់គាត់ ហើយយកទៅចោលនៅ Poonphol Night Plaza ក្នុងស្រុក Muang ខេត្ត Phuket។ ប៉ូលិសក្រុងភូកេតបានតាមដាននិងចាប់យករថយន្តមកកាន់ប៉ុស្តិ៍ប៉ូលិសក្រុងភូកេត។

យោងតាម khaosod ដែលដកស្រង់សម្ដីលោកវរសេនីយ៍ឯក Chatree Chukaew ស្នងការនគរបាលក្រុងភូកេតបានបញ្ជាក់ថា ព័ត៌មានលម្អិតកំពុងប្រមូលដើម្បីយកជនសង្ស័យមកកាត់ទោស។ ចំណែករថយន្តដែលប្រើក្នុងបទល្មើសរត់គេចខ្លួន ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងភូកេត ចាប់បានហើយ។
តាមការស៊ើបអង្កេតបានបង្ហាញថា បុរសរងគ្រោះ និងមិត្តស្រីបានផឹកស្រានៅក្នុងបារមួយកន្លែង។ បុរសរងរបួសកំពុងអង្គុយបែរខ្នងទល់មុខរបារ។ ក្នុងហេតុការណ៍នេះ បុរសម្នាក់បានចូលទៅជិតបុរសរងគ្រោះ ហើយបានចាក់គាត់ ៣ ទៅ ៤ កាំបិត មុនពេលរត់គេចខ្លួនចេញពីរង្គសាលភ្លាមៗ។

ក្រោយការសាកសួរមិត្តស្រីរបស់បុរសរងគ្រោះបានដឹងថា ជនដៃដល់ជាអតីតមិត្តប្រុសរបស់នាង និងត្រូវជាក្មួយរបស់អ្នកនយោបាយថៃល្បីល្បាញមួយរូប។ ពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំ ហើយបានបែកគ្នាប្រហែលជាបីខែមុន ហើយនាងបានណាត់ជួបបុរសរងគ្រោះតែមួយខែប៉ុណ្ណោះ។ នាងក៏មិនដឹងថា ជនដៃដល់បានលួចតាមដាននាងចាប់តាំងពីពេលណាមកទេ។
យ៉ាងណាក៏ដោយ តុលាការខេត្តភូកេតបានអនុម័តលើការចេញដីកាចាប់ខ្លួន ខណៈនេះដែរ មន្ត្រីស៊ើបអង្កេតនៃប៉ុស្តិ៍ប៉ូលិសក្រុងភូកេត ក៏កំពុងធ្វើការប្រមូលភស្តុតាង ដើម្បីចាប់ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ការធ្លាក់ចុះទេសចរនៅថៃ នាំឲ្យអាជីវកររអ៊ូរទាំបាត់បង់ចំណូលធ្លាប់ទទួលបាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


