សុខភាព
ពលរដ្ឋខេត្តរតនគិរី ១៥នាក់ បានពុលអាហារ បន្ទាប់ពីបរិភោគភ្លាសាច់គោឆៅ
ប្រជាពលរដ្ឋ១៥នាក់ បានពុលអាហារខណ:ក្រុមគ្រូពេទ្យដាក់ការសង្ស័យថា អាចបណ្តាលមកពីហូបភ្លាសាច់គោ។ករណីនេះកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង២១ និង៣០នាទីយប់ ស្ថិតក្នុងភូមិកាឡៃសាវង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

បើតាមរបាយការណ៍បឋមរបស់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទីថ្ងៃត្រង់ ពួកគាត់ជាជនរងគ្រោះបានមកកំដរបុណ្យសពអ្នកជិតខាង ដោយធ្វើម្ហូបភ្លាសាច់គោឆៅ ដើម្បីនាំគ្នាបរិភោគ។ បន្ទាប់មកនៅវេលាម៉ោងប្រមាណ១៦ និង០០នាទីរសៀល ពួកគាត់មានអាការៈមិនស្រួលខ្លួន ដោយមានរោគសញ្ញាដូចជា រាក ក្អួត និងឈឺក្បាល រួចក៏នាំគ្នាចូលមកសម្រាកនៅ មណ្ឌលសុខភាពភ្នំកុក ចំនួន ៥នាក់ មណ្ឌលសុខភាពស្រុកអូរជុំចំនួន៥នាក់ ហើយមកសម្រាកនៅក្នុងភូមិ ៥នាក់ផងដែរ។

បន្ទាប់ពីការអង្កេតរកមូលហេតុរបស់ក្រុមឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្តរតនគិរី ដឹកនាំដោយលោក ជា សានិតប្រធានមន្ទីរសុខាភិបាល សហការជាមួយនិងអាជ្ញាធរមូលដ្ឋានបានចុះទៅទីតាំងកើតហេតុទាំងយប់នៅពេលទទួលបានការរាយការណ៍ភ្លាម ដើម្បីរកមូលហេតុ និងជួបសម្ភាសន៍ជាមួយអ្នកជំងឺទាំងនោះឲ្យបានច្បាស់លាស់។ ក្រុមការងារបានប្រមូលសំណាកម្ហូបអាហារដែលនៅសេះសល់ពីការបរិភោគរបស់អ្នកជំងឺដែលនៅសល់ ដើម្បីយកមកធ្វើតេស្ត វិភាគនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងក្រុមការងារអង្កេតបានដាក់ការសង្ស័យលើការពុលរបស់អ្នកជំងឺអាចបណ្តាលមកពីម្ហូបអាហារ ភ្លាសាច់គោឆៅ ក្នុងកម្មវិធីខាងលើនោះ។ បើទោះបីជាយ៉ាងណា ក្រុមការងារនៅតែបន្តការអង្កេតតាមដាន រកមូលហេតុជាបន្តទៅទៀត។
បច្ចុប្បន្ន អ្នកជំងឺបានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំកុកចំនួន ៥នាក់ និងមណ្ឌលសុខភាពអូរជុំចំនួន ០៥នាក់ ដោយក្រុមគ្រូពេទ្យបានតាមដានសភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ និងបន្តតាមដានអ្នកជំងឺនៅក្នុងភូមិ ៥នាក់បន្ថែមទៀត អាការៈស្រាល៕
ដោយ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


