ភពអង្គារ Archives - Kampuchea Thmey Daily

ឆ្នាំក្រោយ ភពព្រះអង្គារ មកជិតផែនដីបំផុត ដែលនឹងផ្តល់ឱកាសមាសដល់អ្នកតារាសាស្ត្រ
នៅដើមឆ្នាំក្រោយ បាតុភូតតារាសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍មួយនឹងកើតឡើងនោះគឺ ភពព្រះអង្គារស្ថិតនៅចំណុចផ្ទុយ ឬ Mars at Opposition។ វាជាព្រឹត្តិការណ៍ពិសេសដែលអ្នកតារាសាស្ត្រទន្ទឹងរង់ចាំបំផុត ព្រោះវាជាឱកាសមាសក្នុងការសង្កេតមើលភពក្រហមនេះ។

(រូប៖ Getty)

តាមការផ្សាយរបស់ Sky At Night Magazine, បាតុភូតនេះនឹងកើតឡើងនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៧ ពេលដែលផែនដី ស្ថិតនៅចន្លោះកណ្ដាលចំជួររវាងព្រះអាទិត្យនិងភពព្រះអង្គារ។ នៅក្នុងស្ថានភាពនេះ ភពព្រះអង្គារនឹងស្ថិតនៅត្រង់ជួរ ១៨០ ដឺក្រេផ្ទុយពីព្រះអាទិត្យ បើធៀបនឹងផែនដី។

ទោះបីជាគន្លងតារាវិថីរបស់ភពទាំងពីរជារង្វង់ពងក្រពើក៏ដោយ ប៉ុន្តែនៅពេលចំចំណុចផ្ទុយ ភពព្រះអង្គារនឹងខិតចូលមកក្បែរផែនដីបំផុតក្នុងវដ្ត២៦ខែម្ដង។

ភពព្រះអង្គារនឹងមានពន្លឺភ្លឺខ្លាំងជាងផ្កាយដទៃទៀតនៅលើមេឃ ដោយមានពណ៌ក្រហមឆ្អៅប្លែកពីគេ ដែលយើងហៅថា «ភពក្រហម»។ ភពព្រះអង្គារនឹងរះឡើងនៅពេលព្រះអាទិត្យលិច និងលិចទៅវិញនៅពេលព្រះអាទិត្យរះ ដែលអាចឲ្យយើងសម្លឹងមើលវាបានពេញមួយយប់។

នៅពេលភពព្រះអង្គារ មកស្ថិតនៅចម្ងាយប្រហែល ៨១ លានគីឡូម៉ែត្រ ពីផែនដី នោះវាផ្តល់ឱកាសដល់អ្នកតារាសាស្រ្តឲ្យសិក្សាបានកាន់តែច្បាស់ អំពីព័ត៌មាននិងរឿងរ៉ាវផ្សេងរបស់ភពកក្រហមមួយនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

The post ឆ្នាំក្រោយ ភពព្រះអង្គារ មកជិតផែនដីបំផុត ដែលនឹងផ្តល់ឱកាសមាសដល់អ្នកតារាសាស្ត្រ appeared first on Kampuchea Thmey Daily.

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ
ស្ថាបនិក​ក្រុមហ៊ុន​ SpaceX លោក Elon Musk បាន​បង្ហាញ​ពី​កាយវិការ​សប្បាយ​ត្រេកអរ​ជា​ខ្លាំង និង​លើក​មេ​ដៃ​សាទរ ពេល​ដែល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​​ បាន​​​​និយាយ​អំពី​រឿង​រុករក​លំហ​អវកាស។

លោក Elon Musk នៅ​ក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែង​លោក ដូណាល់ ត្រាំ ថ្ងៃ​​២០​មករា​២០២៥ (រូបភាព៖ Reuters)

ប្រធានាធិបតី​​ទី​៤៧​​របស់​អាមេរិក កាល​ពី​ថ្ងៃ​​ទី​២០​ខែ​មករា​ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា ការ​រុករក​លំហ​នឹង​ត្រូវ​ផ្ដល់​អាទិភាព​នៅ​ក្នុង​អាណត្តិ​​ថ្មី​របស់​លោក ដោយ​បន្ថែម​ថា៖ «យើងនឹងបន្តស្វែងរកជោគវាសនារបស់យើងទៅកាន់​ភព​ផ្កាយ ដោយចាប់ផ្តើម​ឲ្យ​អវកាសយានិកអាមេរិក» ដាក់​ទង់ជាតិ​អាមេរិក​នៅ​លើ​ភព​អង្គារ​។

អំឡុង​ពេល​លើក​ឡើង​ដូច្នេះ លោក Elon Musk ដែល​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​​របស់​លោក ត្រាំ បាន​បង្ហាញ​ការ​សាទរ​ជា​ខ្លាំង​ជាមួយ​ទឹក​មុខ​ដ៏​ញញឹមញញែម ហើយ​និង​លើក​មេ​ដៃ​ពីរ​​បង្ហាញ​​ពី​ការ​គាំទ្រ។

SpaceX គឺជាក្រុមហ៊ុន​ម៉ៅការដ៏ធំបំផុតមួយរបស់​អង្គការ NASA ហើយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលកំពុងធ្វើការលើគម្រោងទាក់ទងនឹងភពអង្គារ។ រហូតមកដល់ពេលនេះ មានតែយានអវកាសគ្មានមនុស្សបើកប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅ​ដល់​ភព​​​អង្គារ។

បច្ចុប្បន្ន SpaceX របស់លោក Musk កំពុង​អភិវឌ្ឍ​យាន Starship ដែល​ជា​រ៉ុកកែត​ដ៏​ធំ​ជាង​គេ​បង្អស់​លើ​ពិភពលោក ក្នុង​គោល​បំណង​​​នាំ​យក​​អវកាសយានិក​ចុះ​ចត​នៅ​លើ​ភព​​អង្គារ។

កន្លង​មក និយតករសហព័ន្ធ​អាមេរិក បាន​ដាក់កម្រិតលើការធ្វើតេស្តរ៉ុកកែត ដែលអាចបញ្ចេញទឹកកខ្វក់រាប់ម៉ឺនហ្គាឡុងចូលទៅក្នុងតំបន់​អភិរក្ស​ដីសើម ដែលនៅ​ជុំវិញកន្លែង​តេស្ត​រ៉ុកកែត​​ក្នុង​​តំបន់ Boca Chica នៃ​រដ្ឋតិចសាស់។ យ៉ាង​ណា បទប្បញ្ញត្តិបែបនេះ អាចត្រូវបានបន្ធូរបន្ថយនៅក្រោមរដ្ឋបាលថ្មី​​របស់​លោក ត្រាំ៕

ដោយ៖ ឈាង

The post Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ appeared first on Kampuchea Thmey Daily.

ដូណាល់ ត្រាំ ប្រកាសនាំអាមេរិក ទៅភពអង្គារ
អំឡុងពេលបង្ហាញខ្លួនសាជាថ្មី នៅទីក្រុង Butler នៃរដ្ឋ Pennsylvania ដែលជាកន្លែងលោករួចជីវិតពីការធ្វើឃាតកាលពីខែកក្កដា, អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា បើជាប់ឆ្នោត លោកនឹងនាំសហរដ្ឋអាមេរិក ទៅភពអង្គារ។

លោក ត្រាំ (ឆ្វេង) និងលោក Elon Musk (រូបថត៖ AP)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤, លោក ត្រាំ បានប្រកាសធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចក្នុងការរុករកនៅលំហអវកាស ដោយធ្វើឲ្យបានមុនពេលចប់អាណត្តិ ហើយក្នុងបេសកកម្មនោះនឹងមានការដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺលោក Elon Musk ផ្ទាល់តែម្តង។

លោក ត្រាំ ប្រាប់ទៅអ្នកគាំទ្រថា «យើងនឹងដឹកនាំពិភពលោកក្នុងការរុករកនៅទីអវកាស។  យើងនឹងទៅដល់ភពអង្គារ មុនផុតអាណត្តិរបស់ខ្ញុំ។ Elon បានសន្យាជាមួយខ្ញុំហើយថា គាត់នឹងធ្វើរឿងនេះ។ យើងនឹងឈ្នះ ហើយគាត់នឹងទៅដល់ភពអង្គារនៅចុងបញ្ចប់នៃអាណត្តិរបស់យើង យើងនឹងនាំមុខប្រទេសចិន»។

លោក ត្រាំ (ឆ្វេង) និងលោក Elon Musk (រូបថត៖ Getty)

ក្រៅពីការសន្យានាំអាមេរិកទៅភពក្រហមមុនឆ្នាំ២០២៨ លោក ត្រាំ ក៏ប្រកាសគោលនយោបាយប្រាប់ទៅអ្នកគាំទ្រផងដែរ ដោយប្តេជ្ញាបិទព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បញ្ចប់ជម្លោះអ៊ុយក្រែន បន្ទាបតម្លៃថាមពលនិងអតិផរណា។

សូមបញ្ជាក់ថា ពេលកាន់តំណែងអាណត្តិដំបូង លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិជាច្រើន ទាក់ទងនឹងលំហ។ ជាក់ស្តែង នៅឆ្នាំ២០១៧ គាត់បានប្រគល់ភារកិច្ចឲ្យអង្គការណាសា ដឹកនាំការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ សម្រាប់ប្រតិបត្តិការរុករករយៈពេលវែង ក្រោយមកនឹងធ្វើបេសកកម្មនាំមនុស្សទៅកាន់ភពអង្គារ និងគោលដៅផ្សេងទៀតជាបន្តបន្ទាប់។

លុះមកដល់ឆ្នាំ២០១៩ លោក ត្រាំ បានបង្កើតកងកម្លាំងអវកាសអាមេរិក បន្ថែមទៅលើកងយោធារបស់ប្រទេសនេះ ធ្វើឲ្យក្រុមប្រឆាំងរិះគន់គាត់ថា មានបំណងធ្វើទំនើបកម្មយោធានៅក្នុងលំហអវកាស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ

The post ដូណាល់ ត្រាំ ប្រកាសនាំអាមេរិក ទៅភពអង្គារ appeared first on Kampuchea Thmey Daily.

មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ
ជារឿងនឹកស្មានមិនដល់ដែលភ្នំភ្លើងសកម្មដ៏ធំមហិមា មានកម្ពស់ខ្ពស់ជាងភ្នំ Everest ត្រូវបានគេរកឃើញនៅលើភពអង្គារ បន្ទាប់ពីលាក់ខ្លួន អស់រយៈពេលជាច្រើនទសវត្សរ៍ ហើយក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា តំបន់​សម្បូរ​រ៉ែ​របស់​វា អាចអំណោយផលដល់​ជីវិត​នៅលើ​ភព​ក្រហម​ទៀតផង។

(រូបថត៖ SWNS)

ភ្នំភ្លើងមួយនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅភាគខាងកើតនៃតំបន់ Tharis ភពអង្គារ ជិតខ្សែអេក្វាទ័ររបស់ភពផែនដី ហើយឲ្យឈ្មោះបណ្តោះអាសន្នថា “ភ្នំ Noctis”។

Noctis មានទទឹងជាង៤៥០គីឡូម៉ែត្រ និងកម្ពស់ជាង ៩ ០០០ម៉ែត្រ ជាហេតុធ្វើឲ្យវា ខ្ពស់ជាងភ្នំ Everest ដល់ទៅពីរបីរយម៉ែត្រឯណោះ។

(រូបថត៖ SWNS)

តាមពិតទៅ យានអវកាសរបស់អង្គការណាសា ក៏ធ្លាប់ប្រទះភ្នំភ្លើងនេះដែរ អំឡុងពេលធ្វើដំណើរជុំវិញគន្លងផែនដីក្នុងឆ្នាំ១៩៧១ ប៉ុន្តែទើបតែពេលនេះប៉ុណ្ណោះ ដែលភ្នំភ្លើងត្រូវបានមើលឃើញច្បាស់ ដោយសារតែវាសឹកខ្លាំងទៅៗ បង្ហាញរូបច្បាស់ជាងមុន។

តាមការបញ្ជាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត ទំហំរបស់ភ្នំភ្លើងនិងប្រវត្តិនៃការវិវឌ្ឍដ៏ស្មុគស្មាញរបស់វាបង្ហាញថា ភ្នំនេះ មានសកម្មភាពជាយូរយាំងណាស់មកហើយ។ ពួកគេក៏ជឿដែរថា អាចមានផ្ទាំងទឹកកក កប់នៅខាងក្រោមភ្នំភ្លើងនោះទៀតផង ដែលនេះអាចផ្តល់ព័ត៌មានថ្មី អំពីការវិវឌ្ឍរបស់ភពអង្គារទៅតាមពេលវេលា។

(រូបថត៖ SWNS)

អ្នកដឹកនាំការសិក្សា គឺបណ្ឌិត Pascal Lee ដែលជាអ្នកវិទ្យាសាស្ត្រភពផែនដីនៅវិទ្យាស្ថាន SETI និងវិទ្យាស្ថានភពអង្គារបានឲ្យដឹងថា ភ្នំភ្លើងយក្សរួមបញ្ចូលគ្នានិងផ្ទាំងទឹកកក គឺមានសារៈសំខាន់ណាស់ ព្រោះវាចង្អុលទៅទីតាំងថ្មីគួឲ្យចាប់អារម្មណ៍ ដើម្បីសិក្សាពីការវិវឌ្ឍភូមិសាស្ត្ររបស់ភពអង្គារ តាមរយៈពេលវេលា ការស្វែងរកសញ្ញាជីវិតនិងរុករកជាមួយមនុស្សយន្ត ក៏ដូចជាមនុស្សលោកនាពេលអនាគត។

សូមបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានលាតត្រដាងពីការរកឃើញនេះ ក្នុងអំឡុងសន្និសីទវិទ្យាសាស្រ្តព្រះចន្ទនិងភពផែនដីលើកទី៥៥ ដែលធ្វើឡើងនៅរដ្ឋតិចសាស់ កាលពីពាក់កណ្តាលសប្តាហ៍៕

អត្ថបទ៖ សុខ សុវណ្ណ

អត្ថបទ៖ ណាសា រកឃើញភពថ្មី អាចរស់នៅបាន ស្ថិតមិនឆ្ងាយប៉ុន្មាន ពីផែនដី

The post មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ appeared first on Kampuchea Thmey Daily.

អង្គការណាសា ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ទៅរស់នៅភពអង្គារសិប្បនិម្មិត
អង្គការណាសា បានផ្តល់ឱកាសល្អ ដោយប្រកាសរកអ្នកស្ម័គ្រចិត្ត ទៅចូលរួមក្នុងបេសកកម្មសម្របខ្លួនរស់នៅក្នុងភពព្រះអង្គារជាលើកទីពីរឈ្មោះ Crew Health and Performance Exploration Analog (CHAPEA 2) រយៈពេលមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃសៅរ៍ទី១៧ខែកុម្ភៈ។

ក្នុងបេសកកម្មដែលនឹងចាប់ផ្តើមនៅនិទាឃរដូវឆ្នាំ២០២៥ខាងមុខនេះ សមាជិកចំនួន៤នាក់ ដែលរើសបាន នឹងត្រូវបញ្ជូនទៅស្នាក់នៅភពអង្គារសិប្បនិម្មិតឈ្មោះ Mars Dune Alpha ទំហំ ១៥៨ម៉ែត្រការ៉េ ដែលគេបង្កើតឡើងក្នុងទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក។

Mars Dune Alpha ក្នុងមជ្ឈមណ្ឌលអវកាស Johnson របស់ណាសា គឺត្រូវបានរចនាឡើងដើម្បីធ្វើឲ្យដូចភពក្រហមពិតៗ ហើយឲ្យអ្នកស្ម័គ្រចិត្ត រៀនអំពីរបៀបរស់នៅជាមួយបរិស្ថានអាក្រក់ និងធនធានមានកម្រិត។

យ៉ាងណា នេះមិនមែនជាលើកដំបូងឡើយ ដែលទីភ្នាក់ងារអវកាសមួយនេះ ជ្រើសរើសអ្នកស្ម័គ្រចិត្តទៅរស់នៅ Mars Dune Alpha ពោលគឺបច្ចុប្បន្ន មានមនុស្សមួយក្រុមរួចទៅហើយបានចូលរស់នៅទីនោះ ថែមទាំងមានការដាំដំណាំបរិភោគទៀតផង ប៉ុន្តែពួកគេនៅសល់ពេលត្រឹម៣ខែទៀតប៉ុណ្ណោះ នឹងត្រូវចាកចេញ ដូចនេះ ទើបណាសា ត្រូវជ្រើសរើសអ្នកស្ម័គ្រចិត្តថ្មី។

ទាក់ទិនបញ្ហានេះ ណាសា បានបើកទទួលពាក្យហើយនៅលើគេហទំព័រ CHAPEA ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២ខែមេសា ប៉ុន្តែណាសា មិនបញ្ជាក់ជាសាធារណៈទេថា តើអ្នកស្ម័គ្រចិត្តចូលរួមនឹងទទួលបានប្រាក់ឬក៏អត់។

ចំពោះលក្ខខណ្ឌ បេក្ខជនត្រូវតែជាជនជាតិអាមេរិក មានអាយុពី៣០ដល់៥៥ឆ្នាំ ហើយអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងមានសញ្ញាបត្រអនុបណ្ឌិតក្នុងវិស័យ STEM បូករួមទាំងបទពិសោធន៍វិជ្ជាជីវៈយ៉ាងតិចពីរឆ្នាំ និងមានបទពិសោធន៍បើកយន្តហោះយ៉ាងហោចណាស់មួយពាន់ម៉ោងទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភព​អង្គារ

The post អង្គការណាសា ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ត ទៅរស់នៅភពអង្គារសិប្បនិម្មិត appeared first on Kampuchea Thmey Daily.

ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភព​អង្គារ
ទីភ្នាក់ងារអវកាសអាមេរិកណាសានឹងអភិវឌ្ឍម៉ាស៊ីនរ៉ុកកែតដោយប្រើបច្ចេកវិទ្យាជំរុញកម្ដៅនុយក្លេអ៊ែរសម្រាប់បេសកកម្មនាំមនុស្សទៅភពអង្គារនាពេលអនាគត ។

NASA បានប្រកាសពីគម្រោងមួយនេះរួមគ្នាជាមួយទីភ្នាក់ងារ DARPA ដែលជាទីភ្នាក់ងារស្រាវជ្រាវការពារជាតិ និងអភិវឌ្ឍន៍កម្រិតខ្ពស់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ចំពោះម៉ាស៊ីន​រ៉ុកកែត​ថ្មី​នេះដែរ នឹង​ត្រូវ​បាន​ជំរុញ​ដោយកម្ដៅ​ដែល​បង្កើត​ឡើង​ដោយ​ការ​បំផ្ទុះ​នុយក្លេអ៊ែរ​នៅ​ក្នុង​ម៉ាស៊ីន​រ៉េអាក់ទ័រ​តូច ហើយវាអាចមានប្រសិទ្ធភាពជាង ៣ ដង ឬច្រើនដងជាងការជំរុញគីមីធម្មតារបស់យាន្តពីមុនៗ ។

ទន្ទឹមនោះអ្នកស្រាវជ្រាវជឿថា ការប្រើកម្តៅនុយក្លេអ៊ែរជំរុញល្បឿនគ្រាប់រ៉ុក្កែត គឺធ្វើ​ឲ្យពេលវេលាធ្វើដំណើរទៅកាន់ភពអង្គារកាន់តែលឿនជាងមុន ហើយវាក៏នឹងជួយកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិកផងដែរ ខណៈដែលការធ្វើដំណើរខ្លីទៅកាន់គោលដៅ នោះការផ្គត់ផ្គង់ផ្សេងៗ ក៏ដូចជាអាហារសម្រាប់អវកាសយានិក ក៏ត្រូវបានកាត់បន្ថយដូចគ្នា ។

ចំពោះគម្រោងនេះ ណាសាគឺកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុកកែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ ២០២៧ ។ ប៉ុន្តែទោះជាយ៉ាងណា សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហ​ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានសាកល្បងពីមុនមកនោះទេ ។

គួរបញ្ជាក់ថា ណាសាបានបាញ់យាន្តអវកាសចេញពីផែនដីទៅភពអង្គារក្នុងល្បឿនប្រហែល ៣៩,៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការធ្វើដំណើរនេះ គឺមានចំងាយ ៤៨០ លានគីឡូម៉ែត្រ និងចំណាយពេលប្រហែល ៧ ខែ ទើបទៅដល់គៅលដៅភពមួយនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងប្រទេស អាស៊ាន តែមួយគត់ដែលមិនជំពាក់បំណុលបរទេសក្នុងឆ្នាំ ២០២២

The post ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភព​អង្គារ appeared first on Kampuchea Thmey Daily.

យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ
យាន Perseverance របស់អង្គការណាសា បានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបេសកកម្មទីប្រាំបួនរបស់ទីភ្នាក់ងារមួយនេះនៅលើភពក្រហម។

ការអបអរសាទរបានផ្ទុះឡើងក្នុងមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា នៅពេលអ្នកបញ្ជាបញ្ជាក់ថា យាននេះដែលមានភ្ជាប់ជាមួយដ្រូន Ingenuity Mars បានបញ្ចប់ការចុះចតរបស់ខ្លួនលើភពអង្គារនៅម៉ោង៣និង៥៥នាទី។

យាននេះបានបុកកំពូលនៃបរិយាកាស Martian, ៧នាទីមុនពេលចុះចតនិងបានចាប់ផ្តើមដំណើរការចូល ទម្លាក់ខ្លួននិងចុះចត (EDL) ដែលត្រូវបានអង្គការណាសាពណ៌នាថា “Seven Minutes of Terror”។

Perseverance គឺជាយានដែលមានទំហំធំជាងគេ ធ្ងន់ជាងគេ ស្អាតជាងគេបំផុតនិងជាយានភូគព្ភវិទូកង់៦ទំនើបបំផុតដែលមិនធ្លាប់ហោះចូលទៅក្នុងទីអវកាស។ យាននេះនឹងស្វែងរករណ្តៅអាចម៍ផ្កាយ Jezero Crater ដើម្បីរកមើលសញ្ញានៃជីវិតបុរាណនៅលើភពអង្គារ ហើយប្រមូលយកគំរូត្រឡប់មកផែនដីវិញ។

លោក Thomas Zurbuchen អ្នកគ្រប់គ្រងនៃការិយាល័យបេសកកម្មវិទ្យាសាស្ត្រ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាសាក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា “Perseverance គឺជាបេសកកម្មភពអង្គារដែលមានមហិច្ឆិតាបំផុតរបស់អង្គការណាសា ដោយផ្តោតលើវិទ្យាសាស្ត្រដើម្បីស្វែងរកថាតើមានជីវិតនៅលើភពអង្គារកាលពីអតីតកាលដែរឬអត់” ។

លោកនិយាយថា “ដើម្បីឆ្លើយនឹងសំណួរនេះ ក្រុមការងារចុះចតនឹងជួយឲ្យយើងទៅដល់ Jezero Crater ដែលជាភូមិសាស្ត្រពិបាកជាងគេបំផុតសម្រាប់គោលដៅចុះចត”។

Perseverance គឺជាយានទី៣ ដែលបានទៅដល់ភពក្រហមក្នុងខែនេះ បន្ទាប់ពីយាន Hope ដែលជាបេសកកម្មអន្តរភពលើកដំបូងចេញពីប្រទេសអារ៉ាប់រួមនិងយាន Tianwen-1 ដែលជាបេសកកម្មភពអង្គារដំបូងបង្អស់របស់ប្រទេសចិន។

Perseverance ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣០ខែកក្កដាឆ្នាំទៅ ចេញពីទីតាំងបាញ់បង្ហោះ Complex 41 នៅស្ថានីយ៍ទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ក្រុមហ៊ុន​អាកាសយានដ្ឋាន​សៀមរាប​អង្គរ​ថ្មី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​អគ្គិសនី​និង​បណ្តាញទឹក​ស្អាត​ឲ្យ​បាន​លឿន

ចុចអាន៖ បន្ទាន់! គ្រោងដាក់សាឡង់ ឆ្លងយានយន្ត ពីកោះពេជ្រទៅកាន់កោះនរា រំដោះកកស្ទះ​ផ្លូវ​ជាតិ​លេខ ១

The post យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ appeared first on Kampuchea Thmey Daily.