ព័ត៌មានអន្ដរជាតិ
ណាសា រកឃើញភពថ្មី អាចរស់នៅបាន ស្ថិតមិនឆ្ងាយប៉ុន្មាន ពីផែនដី
នាពេលថ្មីៗនេះ អង្គការណាសា បានរកឃើញភពថ្មី Exoplanet ដែលមានរយៈចម្ងាយត្រឹមតែ១៣៧ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដី ហើយជាភពអាចអំណោយទានដល់ភាវៈមានជីវិត។

ក្រុមតារាវិទូនិយាយថា ភពនេះត្រូវបានគេដាក់ឈ្មោះថា TOI-715 b មានទំហំធំជាងផែនដី១.៥ដង ហើយគោចរជុំវិញផ្កាយតូចមួយដែលមានពណ៌ក្រហម។
អង្គការ ណាសា បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានកាលពីខែមុនថា ប្រព័ន្ធដូចគ្នានេះ ក៏អាចផ្ទុកភពផែនដីទីពីរផងដែរ ហើយប្រសិនបើរឿងនេះត្រូវបានបញ្ជាក់ច្បាស់មែននោះ វានឹងក្លាយជាភពអាចរស់នៅបានមានទំហំតូចបំផុត ដែលត្រូវបានរកឃើញដោយផ្កាយរណប The Transiting Exoplanet Survey Satellite (TESS)។

យោងតាមទីភ្នាក់ងារនេះ, ដោយសារតែភពថ្មី មានចម្ងាយឆ្ងាយពីផ្កាយមេរបស់វា, វាអាចស្ថិតនៅក្នុងតំបន់ដែលអាចរស់នៅបាន និងរក្សាសីតុណ្ហភាពសមរម្យ បង្កើតបានជាទឹកនៅលើផ្ទៃរបស់វា ដែលជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ជីវិត។
ណាសា និយាយថា ដោយសារចម្ងាយជិត ដែល TOI-715 b វិលជុំវិញពីផ្កាយមេរបស់វា នោះមានន័យថា មួយឆ្នាំសម្រាប់ភពនេះ ស្មើនឹង១៩ថ្ងៃនៃផែនដីរបស់យើង។
ចាប់តាំងពីការបាញ់បង្ហោះក្នុងឆ្នាំ២០១៨មក ផ្កាយរណប TESS បានធ្វើយុទ្ធនាការស្វែងរកភពដែលអាចរស់នៅបានដូចជា TOI-715 b ហើយត្រូវបានពិនិត្យយ៉ាងដិតដល់ដោយកែវយឺតអវកាស James Webb របស់អង្គការណាសា។

តេឡេស្កុប Webb ត្រូវបានរចនាឡើងមិនត្រឹមតែអាចរកឃើញភពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏រុករកសមាសភាពនៃបរិយាកាស ដែលអាចផ្តល់តម្រុយដល់វត្តមានរបស់ភាវៈមានជីវិតផងដែរ។
សូមបញ្ជាក់ថា ការស្រាវជ្រាវនិងរកឃើញភពផែនដីដ៏អស្ចារ្យនេះ ត្រូវបានដឹកនាំដោយអ្នកវិទ្យាសាស្រ្ត Georgina Dransfield នៅសាកលវិទ្យាល័យ Birmingham ក្នុងចក្រភពអង់គ្លេស។
ណាសា និយាយថា ការរកឃើញនេះ ពិតជាបង្ហាញពីផលវិជ្ជមានក្នុងបេសកកម្មរបស់តារាវិទូ ដើម្បីយល់ពីលក្ខខណ្ឌបរិយាកាសដើម្បីទ្រទ្រង់ជីវិត និងស្វែងយល់បន្ថែមអំពីលក្ខណៈនៃភពក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា ជោគជ័យបាញ់បង្ហោះយានអវកាស ទៅកាន់អាចម៍ផ្កាយ ដែលមានតម្លៃ សមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


