បច្ចេកវិទ្យា
ណាសា បង្កើតម៉ាស៊ីនរ៉ុកកែតដើរដោយនុយក្លេអ៊ែរសម្រាប់នាំមនុស្សទៅភពអង្គារ
ទីភ្នាក់ងារអវកាសអាមេរិកណាសានឹងអភិវឌ្ឍម៉ាស៊ីនរ៉ុកកែតដោយប្រើបច្ចេកវិទ្យាជំរុញកម្ដៅនុយក្លេអ៊ែរសម្រាប់បេសកកម្មនាំមនុស្សទៅភពអង្គារនាពេលអនាគត ។

NASA បានប្រកាសពីគម្រោងមួយនេះរួមគ្នាជាមួយទីភ្នាក់ងារ DARPA ដែលជាទីភ្នាក់ងារស្រាវជ្រាវការពារជាតិ និងអភិវឌ្ឍន៍កម្រិតខ្ពស់របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ចំពោះម៉ាស៊ីនរ៉ុកកែតថ្មីនេះដែរ នឹងត្រូវបានជំរុញដោយកម្ដៅដែលបង្កើតឡើងដោយការបំផ្ទុះនុយក្លេអ៊ែរនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រតូច ហើយវាអាចមានប្រសិទ្ធភាពជាង ៣ ដង ឬច្រើនដងជាងការជំរុញគីមីធម្មតារបស់យាន្តពីមុនៗ ។

ទន្ទឹមនោះអ្នកស្រាវជ្រាវជឿថា ការប្រើកម្តៅនុយក្លេអ៊ែរជំរុញល្បឿនគ្រាប់រ៉ុក្កែត គឺធ្វើឲ្យពេលវេលាធ្វើដំណើរទៅកាន់ភពអង្គារកាន់តែលឿនជាងមុន ហើយវាក៏នឹងជួយកាត់បន្ថយហានិភ័យសម្រាប់អវកាសយានិកផងដែរ ខណៈដែលការធ្វើដំណើរខ្លីទៅកាន់គោលដៅ នោះការផ្គត់ផ្គង់ផ្សេងៗ ក៏ដូចជាអាហារសម្រាប់អវកាសយានិក ក៏ត្រូវបានកាត់បន្ថយដូចគ្នា ។
ចំពោះគម្រោងនេះ ណាសាគឺកំពុងរៀបចំផែនការបង្ហាញម៉ាស៊ីនរ៉ុកកែតថ្មីនៅក្នុងលំហនៅដើមឆ្នាំ ២០២៧ ។ ប៉ុន្តែទោះជាយ៉ាងណា សុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងលំហដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានសាកល្បងពីមុនមកនោះទេ ។

គួរបញ្ជាក់ថា ណាសាបានបាញ់យាន្តអវកាសចេញពីផែនដីទៅភពអង្គារក្នុងល្បឿនប្រហែល ៣៩,៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយការធ្វើដំណើរនេះ គឺមានចំងាយ ៤៨០ លានគីឡូម៉ែត្រ និងចំណាយពេលប្រហែល ៧ ខែ ទើបទៅដល់គៅលដៅភពមួយនេះ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងប្រទេស អាស៊ាន តែមួយគត់ដែលមិនជំពាក់បំណុលបរទេសក្នុងឆ្នាំ ២០២២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


