ព័ត៌មានអន្ដរជាតិ
ដូណាល់ ត្រាំ ប្រកាសនាំអាមេរិក ទៅភពអង្គារ
អំឡុងពេលបង្ហាញខ្លួនសាជាថ្មី នៅទីក្រុង Butler នៃរដ្ឋ Pennsylvania ដែលជាកន្លែងលោករួចជីវិតពីការធ្វើឃាតកាលពីខែកក្កដា, អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា បើជាប់ឆ្នោត លោកនឹងនាំសហរដ្ឋអាមេរិក ទៅភពអង្គារ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤, លោក ត្រាំ បានប្រកាសធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចក្នុងការរុករកនៅលំហអវកាស ដោយធ្វើឲ្យបានមុនពេលចប់អាណត្តិ ហើយក្នុងបេសកកម្មនោះនឹងមានការដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន SpaceX គឺលោក Elon Musk ផ្ទាល់តែម្តង។
លោក ត្រាំ ប្រាប់ទៅអ្នកគាំទ្រថា «យើងនឹងដឹកនាំពិភពលោកក្នុងការរុករកនៅទីអវកាស។ យើងនឹងទៅដល់ភពអង្គារ មុនផុតអាណត្តិរបស់ខ្ញុំ។ Elon បានសន្យាជាមួយខ្ញុំហើយថា គាត់នឹងធ្វើរឿងនេះ។ យើងនឹងឈ្នះ ហើយគាត់នឹងទៅដល់ភពអង្គារនៅចុងបញ្ចប់នៃអាណត្តិរបស់យើង យើងនឹងនាំមុខប្រទេសចិន»។

ក្រៅពីការសន្យានាំអាមេរិកទៅភពក្រហមមុនឆ្នាំ២០២៨ លោក ត្រាំ ក៏ប្រកាសគោលនយោបាយប្រាប់ទៅអ្នកគាំទ្រផងដែរ ដោយប្តេជ្ញាបិទព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បញ្ចប់ជម្លោះអ៊ុយក្រែន បន្ទាបតម្លៃថាមពលនិងអតិផរណា។
សូមបញ្ជាក់ថា ពេលកាន់តំណែងអាណត្តិដំបូង លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិជាច្រើន ទាក់ទងនឹងលំហ។ ជាក់ស្តែង នៅឆ្នាំ២០១៧ គាត់បានប្រគល់ភារកិច្ចឲ្យអង្គការណាសា ដឹកនាំការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ សម្រាប់ប្រតិបត្តិការរុករករយៈពេលវែង ក្រោយមកនឹងធ្វើបេសកកម្មនាំមនុស្សទៅកាន់ភពអង្គារ និងគោលដៅផ្សេងទៀតជាបន្តបន្ទាប់។
លុះមកដល់ឆ្នាំ២០១៩ លោក ត្រាំ បានបង្កើតកងកម្លាំងអវកាសអាមេរិក បន្ថែមទៅលើកងយោធារបស់ប្រទេសនេះ ធ្វើឲ្យក្រុមប្រឆាំងរិះគន់គាត់ថា មានបំណងធ្វើទំនើបកម្មយោធានៅក្នុងលំហអវកាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មិនគួរឲ្យជឿ! រកឃើញ ភ្នំភ្លើងដ៏ធំមហិមា សំងំលាក់ខ្លួនលើភពអង្គារ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


