ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ភពព្រះអង្គារ មកជិតផែនដីបំផុត ដែលនឹងផ្តល់ឱកាសមាសដល់អ្នកតារាសាស្ត្រ
នៅដើមឆ្នាំក្រោយ បាតុភូតតារាសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍មួយនឹងកើតឡើងនោះគឺ ភពព្រះអង្គារស្ថិតនៅចំណុចផ្ទុយ ឬ Mars at Opposition។ វាជាព្រឹត្តិការណ៍ពិសេសដែលអ្នកតារាសាស្ត្រទន្ទឹងរង់ចាំបំផុត ព្រោះវាជាឱកាសមាសក្នុងការសង្កេតមើលភពក្រហមនេះ។

តាមការផ្សាយរបស់ Sky At Night Magazine, បាតុភូតនេះនឹងកើតឡើងនៅថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៧ ពេលដែលផែនដី ស្ថិតនៅចន្លោះកណ្ដាលចំជួររវាងព្រះអាទិត្យនិងភពព្រះអង្គារ។ នៅក្នុងស្ថានភាពនេះ ភពព្រះអង្គារនឹងស្ថិតនៅត្រង់ជួរ ១៨០ ដឺក្រេផ្ទុយពីព្រះអាទិត្យ បើធៀបនឹងផែនដី។
ទោះបីជាគន្លងតារាវិថីរបស់ភពទាំងពីរជារង្វង់ពងក្រពើក៏ដោយ ប៉ុន្តែនៅពេលចំចំណុចផ្ទុយ ភពព្រះអង្គារនឹងខិតចូលមកក្បែរផែនដីបំផុតក្នុងវដ្ត២៦ខែម្ដង។
ភពព្រះអង្គារនឹងមានពន្លឺភ្លឺខ្លាំងជាងផ្កាយដទៃទៀតនៅលើមេឃ ដោយមានពណ៌ក្រហមឆ្អៅប្លែកពីគេ ដែលយើងហៅថា «ភពក្រហម»។ ភពព្រះអង្គារនឹងរះឡើងនៅពេលព្រះអាទិត្យលិច និងលិចទៅវិញនៅពេលព្រះអាទិត្យរះ ដែលអាចឲ្យយើងសម្លឹងមើលវាបានពេញមួយយប់។
នៅពេលភពព្រះអង្គារ មកស្ថិតនៅចម្ងាយប្រហែល ៨១ លានគីឡូម៉ែត្រ ពីផែនដី នោះវាផ្តល់ឱកាសដល់អ្នកតារាសាស្រ្តឲ្យសិក្សាបានកាន់តែច្បាស់ អំពីព័ត៌មាននិងរឿងរ៉ាវផ្សេងរបស់ភពកក្រហមមួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


