ព័ត៌មានអន្ដរជាតិ
យាន Perseverance របស់អង្គការណាសា ចុះចតនៅភពអង្គារដោយជោគជ័យ
យាន Perseverance របស់អង្គការណាសា បានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបេសកកម្មទីប្រាំបួនរបស់ទីភ្នាក់ងារមួយនេះនៅលើភពក្រហម។
ការអបអរសាទរបានផ្ទុះឡើងក្នុងមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា នៅពេលអ្នកបញ្ជាបញ្ជាក់ថា យាននេះដែលមានភ្ជាប់ជាមួយដ្រូន Ingenuity Mars បានបញ្ចប់ការចុះចតរបស់ខ្លួនលើភពអង្គារនៅម៉ោង៣និង៥៥នាទី។
យាននេះបានបុកកំពូលនៃបរិយាកាស Martian, ៧នាទីមុនពេលចុះចតនិងបានចាប់ផ្តើមដំណើរការចូល ទម្លាក់ខ្លួននិងចុះចត (EDL) ដែលត្រូវបានអង្គការណាសាពណ៌នាថា “Seven Minutes of Terror”។
Perseverance គឺជាយានដែលមានទំហំធំជាងគេ ធ្ងន់ជាងគេ ស្អាតជាងគេបំផុតនិងជាយានភូគព្ភវិទូកង់៦ទំនើបបំផុតដែលមិនធ្លាប់ហោះចូលទៅក្នុងទីអវកាស។ យាននេះនឹងស្វែងរករណ្តៅអាចម៍ផ្កាយ Jezero Crater ដើម្បីរកមើលសញ្ញានៃជីវិតបុរាណនៅលើភពអង្គារ ហើយប្រមូលយកគំរូត្រឡប់មកផែនដីវិញ។
លោក Thomas Zurbuchen អ្នកគ្រប់គ្រងនៃការិយាល័យបេសកកម្មវិទ្យាសាស្ត្រ នៅទីស្នាក់ការកណ្តាលរបស់អង្គការណាសាក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយថា “Perseverance គឺជាបេសកកម្មភពអង្គារដែលមានមហិច្ឆិតាបំផុតរបស់អង្គការណាសា ដោយផ្តោតលើវិទ្យាសាស្ត្រដើម្បីស្វែងរកថាតើមានជីវិតនៅលើភពអង្គារកាលពីអតីតកាលដែរឬអត់” ។
លោកនិយាយថា “ដើម្បីឆ្លើយនឹងសំណួរនេះ ក្រុមការងារចុះចតនឹងជួយឲ្យយើងទៅដល់ Jezero Crater ដែលជាភូមិសាស្ត្រពិបាកជាងគេបំផុតសម្រាប់គោលដៅចុះចត”។
Perseverance គឺជាយានទី៣ ដែលបានទៅដល់ភពក្រហមក្នុងខែនេះ បន្ទាប់ពីយាន Hope ដែលជាបេសកកម្មអន្តរភពលើកដំបូងចេញពីប្រទេសអារ៉ាប់រួមនិងយាន Tianwen-1 ដែលជាបេសកកម្មភពអង្គារដំបូងបង្អស់របស់ប្រទេសចិន។
Perseverance ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣០ខែកក្កដាឆ្នាំទៅ ចេញពីទីតាំងបាញ់បង្ហោះ Complex 41 នៅស្ថានីយ៍ទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ បន្ទាន់! គ្រោងដាក់សាឡង់ ឆ្លងយានយន្ត ពីកោះពេជ្រទៅកាន់កោះនរា រំដោះកកស្ទះផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


