ភ្លើង​ឆេះ​ព្រៃ​ Archives - Kampuchea Thmey Daily

​​​​​​​​ភ្លើង​ឆេះព្រៃ​កាន់តែ​​សាហាវនៅ​​អាហ្សង់ទីន​​ ប៉ុន្តែ​ប្រធានាធិបតី ​មិន​ជឿ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​
​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ជម្រក​ព្រៃ​ដ៏​ធំ​សម្បើម​​មួយ​នៃតំបន់​ Patagonia របស់​ប្រទេស​អា​ហ្សង់ទីន មើល​ទៅ​ដូច​ជា​តំបន់​សង្រ្គាមដ៏​ក្តៅ​គគុក​។ ពពក​​ផ្សែង​​ហុយ​​​ឡើងលើ​មេឃ​ ​​ដូច​​ការ​​បាញ់​​មីស៊ីល​​។ អណ្ដាត​ភ្លើង​ដ៏​ធំ​បំភ្លឺ​​ពេល​យប់ ដូច​ព្រះចន្ទពណ៌​ទឹកក្រូច។

ភើង​ឆេះព្រៃនៅ​តំបន់​អឺរុប។ Reuters

​ខណៈ​ប្រធានាធិប​តី​ អាហ្សង់​ទីន​ លោក Javier Milei មិន​ជឿ​ថា​ការប្រែ​ប្រួល​អាកាស​ធាតុ​ជា​បញ្ហា​ដែល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ​។ ថែម​ទាំង​បាន​កាត់​បន្ថយ​លើ​ការចំណាយ​ផ្នែក​អគ្គិភ័យ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ទៀត​ផង​។

ព្រៃ​ដ៏​ធំ​នៃ​ឧទ្យាន​ជាតិ Los Alerces ​ជាតំបន់បេតិកភណ្ឌពិភពលោក​របស់​អង្គការយូណេស្កូ​ (UNESCO) ដែលជា​ជម្រក​របស់​ដើម​ឈើ​ មាន​អាយុ​ ២ ៦០០ ឆ្នាំ ឥឡូវ​នេះ​​ភ្លើង​ឆាប​ឆេះហើយ​។

ភ្លើង​ឆេះព្រៃ ក្នុងចំណោម​គ្រោះរាំងស្ងួតដ៏អាក្រក់​បំផុត​ដែល​បាន​វាយ​ប្រហារ​តំបន់ Patagonia ដោយ​គ្រោះរាំង​ស្ងួត​ក្នុងរយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក បាន​បំផ្លិចបំផ្លាញព្រៃឈើជាង ៤៥ ០០០ហិក​តា​នៃ​ប្រទេស​អាហ្សង់ទីន​ក្នុងរយៈ​ពេល​មួយ​ខែ​កន្លះ​ចុង​ក្រោយ​នេះ។  ជា​ពិសេស​ស្ថាន​ភាព​បាន​បង្ខំ​ឱ្យ​ប្រជា​ជន​ជម្លៀស​ទៅ​កន្លែង​សុវត្ថិភាព​ ​និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​រាប់​ពាន់នាក់។ តួរ​លេខ​នេះ គិត​​ត្រឹម​​ថ្ងៃ​​ចន្ទ ទី​២ ខែ​កុម្ភៈ គ្រោះ​​មហន្តរាយនេះ​​​នៅ​​​តែបន្ត​​​រីក​រាល​​ដាល។

ភ្លើង​ឆេះ​នៅ​ប្រទេស​អាហ្សង់​ទីន​នៅ​តែ​បន្ត​ លោក Luis Schinelli មន្ត្រី​អនុ​រក្ស​ឧទ្យាន​ម្នាក់​​ក្នុង​ព្រៃ​ដែល​គ្របដណ្តប់លើ​ផ្ទៃ​ដី ​២៥៩ ០០០ហិកតា​ នៃឧទ្យានជាតិ Los Alerces  ថា​៖ «គឺ​មានការសម្រេច​ចិត្ត​របស់​អ្នក​នយោបាយ ​ក្នុង​ការ​រុះរើ​ស្ថាប័ន​ពន្លត់​អគ្គិភ័យ។ ចំណែក​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ពង្រីកការការពារ​​ លើស​​ដែន​កំណត់​របស់​ពួក​គេ»។

បន្ទាប់​ពី​ឡើង​កាន់​តំណែង​ ជាមួយ​យុទ្ធនា​ការជួយ​សង្គ្រោះ​សេដ្ឋ​កិច្ច​របស់ប្រទេសអាហ្សង់ទីន​ពី​បំណុល​ជា​ច្រើនទសវត្សរ៍មក ប្រធានាធិបតី លោក Javier Milei បាន​កាត់​បន្ថយ​ការ​ចំណាយ​លើ​សេវា​គ្រប់​គ្រង​អគ្គិភ័យ​ជាតិ​ចំនួន ៨០ ភាគរយ ក្នុងឆ្នាំ ២០២៤ បើ​ប្រៀប​ធៀប​ទៅ​នឹងឆ្នាំមុន។

ក្នុង​នោះ​រួម​មាន ទីភ្នាក់ងារ​ទទួល​ខុស​ត្រូវ​លើ​ការ​ដាក់​ពង្រាយ​កង​ពល​តូច ថែ​ទាំ​នាវា​ដឹក​យន្ត​ហោះ ការទិញ​ឧបករណ៍​បន្ថែម និង​ការ​តាម​ដាន​គ្រោះ​ថ្នាក់​ដោយ​ភ្លើង​ឆេះ​។

សេវា​កម្ម​ជួយសង្រ្គោះទាំង​អស់​នោះ​​ ប្រឈម​នឹង​ការ​កាត់​បន្ថយ​​ចំនួន​ ៧១ ភាគរយក្នុង​​ឆ្នាំ​នេះ។ បើ​យោងតាមការវិភាគនៃថវិកាឆ្នាំ ២០២៦ ​ដោយ​មូល​និធិ​បរិស្ថាន និងធនធានធម្មជាតិ និងអង្គភាព​ FARN ដែល​​ជា​ក្រុមស្រាវជ្រាវ និង​តស៊ូមតិបរិស្ថាន​របស់​ប្រទេស​អាហ្សង់ទីន។

យ៉ាងណា​ភ្លើង​ឆេះ​ព្រៃ​ដ៏​ខ្លាំង​នេះ​ អ្នក​វិទ្យាសាស្រ្ត​បាន​និយាយ​ថា វា​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ធ្វើ​ឱ្យ​បរិយាកាស​កាន់​តែ​ក្តៅ​ ​និង​ធ្ងន់​ធ្ងរ នាំ​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ជា​បន្ត​បន្ទាប់​។ លើស​ពី​នេះ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​គឺ​កើត​ឡើង​ដោយ​សកម្មភាព​មនុស្ស​ធ្ងន់​ធ្ងរ​ពេក​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ​​​​​​​​ភ្លើង​ឆេះព្រៃ​កាន់តែ​​សាហាវនៅ​​អាហ្សង់ទីន​​ ប៉ុន្តែ​ប្រធានាធិបតី ​មិន​ជឿ​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ appeared first on Kampuchea Thmey Daily.

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​កំពុង​​​​បន្ត ក្រុមអ្នក​​ពន្លត់​អគ្គិភ័យ ​ព្រមាន​ពល​រដ្ឋ​ឱ្យ​ជម្លៀស​បន្ទាន់
ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​ក្នុង​រដ្ឋ Victoria នៃ​ប្រទេសអូស្ត្រាលី កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ដ៏​ធំ​ចំនួន​៦​ទីតាំង​​ផ្សេងៗគ្នា​​ ខណៈ​ដែល​រលក​កម្តៅ​បំបែក​កំណត់​ត្រា​ ក្នុង​ការ​វាយ​ប្រហារ​ភាគ​អាគ្នេយ៍​ប្រទេស​​កាន់តែ​​ធ្ងន់ធ្ងរ​​។

ភ្លើងឆេះព្រៃនៅអូស្រ្តាលី ឆ្នាំ​ ២០១៩។ Reuters

កា​រផ្សាយ​​របស់​​​ទូរទស្សន៍​ក្នុងស្រុក ABC News ឱ្យ​ដឹង​ថា​៖«អគ្គិភ័យ​ចំនួន​​ពីរកន្លែង​​​កំពុង​​ឆេះ​​​​ដល់​​​កម្រិត​​​ប្រកាស​​អាសន្ន​។ ប្រជា​ជន​​ក្នុង​សហគមន៍​​​ជា​ច្រើន​ត្រូវ​ ​អាជ្ញាធរ​ព្រមានឱ្យ​​ជម្លៀស​ចេញ​ជា​​បន្ទាន់​ដើម្បី​សុវត្ថិភាព។ ស្ថាន​ការណ៍​​កំពុង​​មាន​​ការ​​​ប្រែ​ប្រួល​​យ៉ាង​​ឆាប់​រហ័ស​​»។ ​

ការិ​យា​ល័យ​ឧតុនិយម​បានឱ្យ​ដឹង​ថាផ្នែក​ខ្លះ​នៃ​រដ្ឋ​ ឱ្យ​ដឹង​ថា សីតុណ្ហភាព​ហក់​ឡើង​ខ្ពស់​គ្រប់​ពេល​វេលា​ ដោយ​តំបន់​ខ្លះ​ឡើងដល់​កម្រិត​ ៤៨.៩ °C ចំណែក​ទីក្រុងមែល​ប៊ន [Melbourne] បាន​កត់​ត្រា​សីតុណ្ហ​ភាព ៤១°C ។

លោក Chris Hardman ប្រធាន​ផ្នែក​ពន្លត់​អគ្គិភ័យនៅ​រដ្ឋ​ ​Victoria [Forest Fire Management Victoria] បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា៖ « ស្ថាន​ភាព​កម្តៅ​ក្នុង​រដ្ឋ​កំពុង​មាន​លក្ខខណ្ឌពិបាក​ស្មាន សម្រាប់​អ្នក​ពន្លត់​អគ្គិភ័យ»។

ចំណែក​អគ្គិភ័យចំនួន​ពីរ នៅតំបន់​ Camperdown និង Otways កំពុង​ឆេះ​ក្នុង​​កម្រិត​សង្គ្រោះ​បន្ទាន់​។ ភ្លើង​​ថ្មី ​​ឆាប​ឆេះ​នៅ​តំបន់ Larralea ក៏​​កំពុង​​តែ​​បង្ក​ឱ្យ​​មាន​​​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​។

ប្រធាន​អាជ្ញា​ធរអគ្គិភ័យ​ប្រចាំ​ប្រទេស (CFA) លោក Jason Heffernan បាន​ប្រាប់​វិទ្យុ ABC ថា៖«​មាន​គ្រោះ​ថ្នាក់​ដែល​ភ្លើងឆេះ​នៅ​តំបន់​ Otways អាច​បង្កើត​ជា​ភ្លើង​រូប​រាង​ផ្កា​ឈូក អាច​បង្កើត​ភ្លើង​បន្ថែម​ទៀត​នៅ​ពី​មុខ​ភ្លើង​ធំ» ។

ចំណែក​ លោក Alistair Drayton អនុប្រធាន​គ្រប់​គ្រង​ឧប្បត្តិ​ហេតុ​របស់​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «វា​មិនច្បាស់​ថា ការ​ខូច​ខាត​បណ្តាល​មក​ពី​ភ្លើង​អ្វី​នោះ​ទេ​​។ ចំណែក​ភស្តុ​តាង​វា​អាថ៌កំបាំងពេក​ ដែល​មាន​ផ្ទះ​​មួយ​ចំនួន​ឆេះ​អស់​»។

ក្រៅ​ពីរដ្ឋ​ Victoria ជា​កន្លែង​ដែល​មាន​ការ​ហាម​ឃាត់​ភ្លើង​ឆេះ​ទាំង​ស្រុង អូ​ស្ត្រា​លី​ខាងត្បូង​ក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោមការប្រុងប្រយ័ត្ន​ ចំពោះ​ហា​និភ័យ​ភ្លើងឆេះ​ខ្លាំងផងដែរ។

មិន​តែ​ប៉ុណ្ណោះ មន្ត្រី​សុខា​ភិបាលតំបន់​​ Meanhwile ព្រមាន​ថា​ កម្តៅ​ដែល​អូស​បន្លាយ​យូរ​ នាំ​មក​នូវ​ហានិភ័យ​ចំពោះ​សុខភាព​យ៉ាង​ខ្លាំង​។

ប្រធាន​មន្ត្រី​សុខាភិបាល Victoria លោកស្រី Caroline McElnay បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ « មនុស្សចាស់ កុមារ និង​មនុស្ស​ដែល​មាន​ស្ថាន​ភាព​សុខ​ភាព​ស្រាប់ គឺ​មាន​គ្រោះ​ថ្នាក់​បំផុត»។ វា​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខភាព​ដែល​អាច​បណ្តាល​ឱ្យ​ស្លាប់​ ដូច​ជា​ការ​ហត់​នឿយ​នឹង​កម្តៅ និង​អាច​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ប៉ុន្តែ​វា​ក៏​អាច​បង្ក​ឱ្យ​មាន​ការ​គាំង​បេះដូង​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ផង​ដែរ»។

អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា៖ «ច្បាស់​ណាស់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដែល​បង្ក​ឡើង​ដោយ​មនុស្ស កំពុង​ធ្វើ​ឱ្យ​រលក​កម្តៅ​កាន់​តែ​មាន​ការ​កើន​ឡើង​ និង​កាន់​តែ​ខ្លាំង​នៅ​ទូទាំង​ពិភព​លោក»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​កំពុង​​​​បន្ត ក្រុមអ្នក​​ពន្លត់​អគ្គិភ័យ ​ព្រមាន​ពល​រដ្ឋ​ឱ្យ​ជម្លៀស​បន្ទាន់ appeared first on Kampuchea Thmey Daily.

​អាជ្ញាធរ​ព្រមានឲ្យ​ឈប់តស៊ូ​ពន្លត់​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​រីករាល​ដាល​​ដល់​សហគមន៍​​ច្រើន​នៅអូស្រ្តាលី​
ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​នៃ​ប្រទេសអូស្ត្រាលី បាន​ព្រមាន​​ថា ភ្លើង​ឆេះ​ព្រៃ​បាន​គំរាម​កំហែង​ដល់​ទី​ប្រ​ជុំ​ជន ​ជន​បទ រាប់សិប​​​សហគមន៍​​​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូ​ស្ត្រាលី​​នៅ​​​ថ្ងៃ​សុក្រ ទី៩ខែ​មករានេះ​ ខណៈ​ដែល​ខ្យល់​ក្តៅ​បាន​បង្កើន​ឥទ្ធ៊ិពល​​ក្នុង​លក្ខខណ្ឌរាល​ដាល​​កាន់តែ​ខ្លាំង​និ​ងលឿន​ នៅ​តំបន់​ជន​បទ​ដែល​ស្ងួត​ហួត​ហែង​ខ្លាំង​។

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្តាលី។ Reuters

យោង​តាម​ការ​ផ្សាយ​​របស់​​​ទីភ្នាក់ងារ​សារព័ត៌មាន AFP សី​តុ​ណ្ហ​ភាព​​​ត្រូវ​បាន​ព្យាករណ៍​​នឹង​កើន​ឡើង​​កម្រិត​កម្តៅ​​​លើស​ពី​ ៤០អង្សារ​សេ​ នៅ​ក្នុង​តំបន់​មួយ​ចំនួន ដែល​បង្កើត​បាន​ជា​បរិយា​កាស​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​​អាក្រក់​និង​គ្រោះ​ថ្នាក់​បំផុត ​ចាប់​តាំង​ពី​ភ្លើងឆេះនា​រដូវក្តៅខ្លាំង [ Black Summer]​ កាល​​ឆ្នាំ២០១៩ ដល់ ២០២០។

ក្នុង​នោះ​ដែរ ភូមិ​ជន​បទ​រាប់​សិប​នៅ​ក្នុង​រដ្ឋវីតូរៀ (Victoria) ត្រូវ​បានអាជ្ញាធរ​ជំរុញ​ឱ្យ​ជម្លៀស​ចេញ​ឲ្យ​បាន​ឆាប់បំផុត ខណៈ​ពេល​​ដែល​ពួក​គេ​នៅ​តែ​​​ប្រឹងប្រយុទ្ធ​​​ពន្លត់ភ្លើង​​ដោយ​​ខ្លួន​ឯងនោះ​។

លោក Jason Heffernan ប្រធាន​អាជ្ញា​ធរ​អគ្គី​ភ័យ​ប្រចាំ​ប្រទេស​បាន​និយាយ​ថា៖ «ស្ថាន​ភាព​ភ្លើង​ឆេះ​​គឺ​ខ្លាំង​កាល​ពី​ម្សិល​មិញ​។ ថ្ងៃ​នេះ​គ្រោះ​ថ្នាក់​ណាស់»។

លោក​បាន​បន្ថែម​ថា​៖ «​អ្នក​ភូមិនៅ​រដ្ឋនេះ​ ​គួរ​តែ​​ការពារ​​ខ្លួន​​ឯង​ឱ្យ​បាន​សិន កុំ​ចង់​បាន​​ទ្រព្យ​សម្បត្តិ​ទៅ​ជាមួយ​ ព្រោះ​វា​អាច​បាត់បង់​​ជីវិត​​អាក្រក់​​ជាង​​នេះ​​។ [ …] ថ្ងៃនេះ​នឹង​ក្លាយ​ជាថ្ងៃដែល​ភ្លើង​រីក​រាល​ដាល​ខ្លាំង​ ជា​ពិសេស​អ្នក​ពន្លត់​អគ្គីភ័យ អាជ្ញា​ធរ​ពន្លត់អគ្គីភ័យ ពិបាក​ស្មាន​ស្ថានការណ៍»។

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​បំផុត​នេះ​បាន​លេប​ត្របាក់​ផ្ទៃ​ដី​ប្រហែល ​២៨ ០០០ហិកតា នៅ​ជិត​ទី​ក្រុង​ Longwood ចម្ងាយ​ប្រហែល​ ១៥០គីឡូម៉ែត្រ​​​ភាគ​ខាង​ជើង​នៃ​ក្រុង Melbourne របស់​រដ្ឋ Victoria ។

លោក George Noye ប្រធាន​ក្រុម​ពន្លត់​អគ្គីភ័យ​ក្នុង​តំបន់​ បាន​និយាយ​ថា៖«ទ្រព្យ​សម្បត្តិ​មួយ​​ចំនួនរបស់​ប្រជា​ជន​បាន​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់​ហើយ​​»​។

លោក​​បាន​​ប្រាប់​​ទូរទស្សន៍​​ជាតិ ABC ថា​៖«ពួកគេ​​បាន​​បាត់​​បង់ទ្រព្យ​សម្បត្តិ ​​​ចំណែក​សត្វពាហនៈ​ខ្លះ​ទៀតបាន​ឆេះ​រោម​ យ៉ាង​អណោច​អធម​។ ប៉ុន្តែ​​យើង​ក៏​អរគុណ​​ដែល​​នៅ​​ពេល​​នេះ​​មិន​​មាន​​នរណា​​ម្នាក់​​​បាត់​បង់​ជីវិត​​នៅ​ឡើយ​​ទេ​»៕​​

ប្រែសម្រួល៖ ណឺ មិនា

The post ​អាជ្ញាធរ​ព្រមានឲ្យ​ឈប់តស៊ូ​ពន្លត់​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​រីករាល​ដាល​​ដល់​សហគមន៍​​ច្រើន​នៅអូស្រ្តាលី​ appeared first on Kampuchea Thmey Daily.

ទប់ស្កាត់ភ្លើងឆេះក្នុងរដូវប្រាំង អាជ្ញាធរខេត្តកណ្ដាល ហាមពលរដ្ឋដុតសំរាមនៅតាមទីវាល
ជាវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវប្រាំង រដ្ឋបាលខេត្តកណ្ដាលបានហាមដាច់ខាតមិនឱ្យពលរដ្ឋដុតសំរាម និងសំណល់រឹងនៅតាមដងផ្លូវ ទីសាធារណៈ ទីវាល ដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំងនៅទីចំហ ឬក្នុងដីកម្មសិទ្ធិឯកជន។

ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាជ្ញាធរណែនាំនូវការអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងឆេះព្រៃ។ នេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ជារៀងរាល់ឆ្នាំ ធាតុអាកាសនៅទូទៅប្រទេសកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ជាការកត់សម្គាល់របស់រដ្ឋបាលខេត្តកណ្តាល ក្រៅពីបាតុភូតធម្មជាតិ ដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃ ដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។

រដ្ឋបាលខេត្ត បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ធនធានធម្មជាតិ និងឈានដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។

ការណ៍នេះ រដ្ឋបាលខេត្តកណ្តាល ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ ជាអាទិ៍។ បើក្នុងករណី កើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវដឹកនាំបញ្ជាផ្ទាល់ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឱ្យមានប្រសិទ្ធភាព៕

ដោយ៖ ធឿន វ៉ាន់សុង

The post ទប់ស្កាត់ភ្លើងឆេះក្នុងរដូវប្រាំង អាជ្ញាធរខេត្តកណ្ដាល ហាមពលរដ្ឋដុតសំរាមនៅតាមទីវាល appeared first on Kampuchea Thmey Daily.

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​
ក្រុមអ្នកព្យាករណ៍បាននិយាយថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបន្តប្រឈម​នឹងខ្យល់បក់ដ៏គ្រោះថ្នាក់ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយកាត់បន្ថយភ្លើងឆេះព្រៃដ៏សាហាវ ប៉ុន្តែ​ជំនួស​មកវិញ​ ដោយ​ការ​បញ្ហាប្រឈមថ្មី​ដូចជាការហៀរផេះពុល និងទឹកភ្លៀងលាយ​សារធាតុ​ពុល​​​។ យោង​ទីភ្នាក់ងារព័ត៌មាន AP។

(រូបភាព៖​ AP)

មន្ត្រី​​ទីក្រុង​​ Los Angeles កំពុងរៀបចំទប់ទល់នឹងការព្យាករណ៍នេះ ទោះបីជាអ្នកស្រុកមួយចំនួនតូចត្រូវបានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅតំបន់ Pacific Palisades វិញក៏ដោយ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្ត​ប្រយុទ្ធនឹងអណ្តាតភ្លើងតូចៗ​ដែលបន្ត​ឆេះ​ថ្មីៗ​ទៀត​​។

អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង​សម្អាតនៅតំបន់ដែលមានភ្លើងឆេះ និងកាត់បន្ថយផលប៉ះពាល់បំពុលបរិស្ថានដែលទាក់ទងនឹងភ្លើង តាមរយៈការដំឡើង​របាំង និង​ពង្រឹង​ផ្លូវ​នៅ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ចុង​សប្តាហ៍​ដែល​អាច​បង្ក​ឱ្យ​មាន​ភក់ និង​កម្ទេចកម្ទី​ហូរ​ចូល ។

តាមការព្យាករណ៍មានប្រហែល ៦០% ទៅ ៨០% នៃបរិមាណទឹកភ្លៀងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង​​នឹង​ចាប់ផ្តើមថ្ងៃសៅរ៍ចុង​​សប្តាហ៍​នេះ​ ដោយតំបន់ភាគច្រើនទំនងជាទទួលបានមិនលើសពី០.៨សង់ទីម៉ែត្រ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកភ្លៀងមានរហូតដល់២សង់ទីម៉ែត្រលាយ​ឡំ​ជាមួយព្យុះ ផ្គរ និង​រន្ទះ នោះ​វា​នឹ​ងក្លាយ​ជាសេណារីយ៉ូដ៏អាក្រក់បំផុត បណ្ដាលឲ្យកំទេចកំទីលើភ្នំដែលឆេះហូរ​ធ្លាក់​មក​។

ខ្យល់បានធូរស្រាលបន្តិចនៅរសៀលថ្ងៃអង្គារ បន្ទាប់ពីបានឡើងដល់កំពូលក្នុងល្បឿន៩៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ជាច្រើន ប៉ុន្តែលក្ខខណ្ឌខ្យល់ព្យុះត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ការព្រមាន​ទង់​ក្រហម​សម្រាប់​ហានិភ័យអគ្គីភ័យធ្ងន់ធ្ងរត្រូវបានបន្តរហូតដល់ម៉ោង៨យប់ថ្ងៃព្រហស្បត្តិ៍នៅក្នុងស្រុក LA និង Ventura។

ក្រុមហ៊ុនអគ្គិសនី​នៅ​ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានបិទភ្លើងជាបណ្តោះអាសន្នដល់អតិថិជនជាង ៦ម៉ឺន​នាក់នៅក្នុងតំបន់ចំនួន៥ ដើម្បីរារាំង​ភ្លើងឆេះ​ថ្មីពីឧបករណ៍អគ្គិសនី តែក្រោយ​មក​អគ្គិសនី​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ខ្លះ។ ក្រុមហ៊ុននេះក៏កំពុងពិចារណាបិទការផ្គត់ផ្គង់ដល់អតិថិជនជា​ង២០ម៉ឺននាក់បន្ថែមទៀត។

ទោះយ៉ាងណាមានពាក្យបណ្តឹងជាច្រើនប្តឹងដោយអ្នកដែលបាត់បង់ផ្ទះរបស់ពួកគេនៅក្នុងអគ្គីភ័យ ចោទប្រកាន់ថា ក្រុមហ៊ុន​អគ្គិសនី​នោះ​បានបង្កឱ្យមានអគ្គីភ័យ។

(រូបភាព៖​ AP)

តាមការ​សន្និដ្ឋាន​កន្លងមក សំណើមទាប អាកាសធាតុ​ស្ងួត​ខ្លាំង ស្មៅងាប់​និង​ស្ងួតខ្លាំង​ និងខ្យល់បក់ខ្លាំង បណ្ដាលឲ្យភ្លើងឆេះព្រៃរាលដាល​យ៉ាងឆាប់​រហ័ស​នៅរដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និងបានបំផ្លាញសំណង់ជាង១៤០០០ចាប់តាំងពីបានផ្ទុះឡើងកាលពីថ្ងៃទី​៧ខែមករា។

ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានរិះគន់ចំពោះវិធាន​​ការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃក្នុងអំឡុងពេលសុន្ទរកថាឡើងកាន់ដំណែងរបស់គាត់កាលពីថ្ងៃចន្ទថា គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles នៅថ្ងៃសុក្រនេះ៕

(រូបភាព៖​ AP)

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

The post ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​ appeared first on Kampuchea Thmey Daily.

ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
កាលពីរាត្រីថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ ខេត្តឈុនបុរី នៃប្រទេសថៃ បានកើតមានភ្លើងឆេះភ្នំ យ៉ាងសន្ធោសន្ធៅ ធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើលនិងភ័យរន្ធត់យ៉ាងខ្លាំង។

(រូបថត៖ Khaosod)

តាមការចុះផ្សាយរបស់ Khaosod, ហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទីយប់ ក្នុងភូមិ៤ នៃឃុំ Pong ស្រុក Bang Lamung ហើយរាលដាលយ៉ាងខ្លាំង គំរាមកំហែងដល់វត្តលើភ្នំផងដែរ។

ភ្លាមៗនោះ ក្រុមពន្លត់អគ្គិភ័យក៏ត្រូវបានបញ្ជូនទៅដើម្បីពន្លត់ភ្លើងផងដែរ ប៉ុន្តែដោយសារវាមានទំហំធំពេក ហើយរាលដាលខ្លាំងដោយសារខ្យល់បក់និងព្រៃស្ងួត ស្ថានការណ៍មិនអាចគ្រប់គ្រងបានឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាឲ្យជម្លៀសពលរដ្ឋនោះទេព្រោះតែទីតាំងឆេះ ហាក់នៅឆ្ងាយពីតំបន់លំនៅដ្ឋានប្រជាជនរស់នៅគួរសម ខណៈភ្លាមៗ ក៏មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតដែរ ប៉ុន្តែគេបារម្ភថា គុណភាពខ្យល់ដែលបណ្តាលមកពីផ្សែងភ្លើង នឹងប៉ះពាល់ដល់សុខភាពមនុស្ស។

គេនៅមិនទាន់ដឹងឡើយថាតើអគ្គិភ័យនេះ បណ្តាលមកពីអ្វី ប៉ុន្តែបើតាមធម្មតា រាល់ឆ្នាំឲ្យតែដល់ខែធ្លាក់ខ្យល់ ប្រទេសថៃ តែងកើតមានភ្លើងឆេះព្រៃជានិច្ច គ្រាន់តែថាឆ្នាំនេះ រដូវភ្លើងឆេះព្រៃ ហាក់កើតឡើងលឿនជាងសព្វមួយដង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទិន្នន័យសំខាន់ៗ​​ក្នុងហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​នៅ LA រយៈពេល​១ស​ប្តាហ៍​ដល់​ថ្ងៃ​​អង្គារ​នេះ​​

The post ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់ appeared first on Kampuchea Thmey Daily.

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី
ភូមិគ្រឹះដ៏ស្គឹមស្គៃមានតម្លៃជិត៩លានដុល្លារ ដែលស្ថិតនៅជាប់មាត់សមុទ្រ និងជាកម្មសិទ្ធិរបស់ពាណិជ្ជករអ្នកមានគឺលោក David Steiner ស្រាប់តែបានរួចផុតពីភ្លើងឆេះព្រៃនៅទីក្រុង LA ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានបំផ្លាញផ្ទះនៅក្បែរនោះក្លាយជាផេះផង់ក្នុងមួយរំពេចភ្នែក។

អ្នកជំនួញប្រុសរូបនេះបានចែករំលែកថា «ខ្ញុំមិនប្រើពាក្យអព្ភូតហេតុទេ! ខ្ញុំនិយាយថាវាជាស្ថាបត្យកម្មដ៏អស្ចារ្យ អ្នកពន្លត់អគ្គីភ័យដ៏ក្លាហាន និងប្រហែលជាអព្ភូតហេតុតិចតួចប៉ុណ្ណោះ» ។ នៅពេលមានពេលភ្លើងឆាបឆេះ គ្រួសាររបស់លោកមិនបានស្នាក់នៅផ្ទះទេ ហើយពេលឮថាផ្ទះអ្នកជិតខាងកំពុងឆេះ គាត់ស្មានថា ផ្ទះរបស់គាត់ក៏អាចជួបវាសនាដូចគ្នា។ ប៉ុន្តែ​គួរ​ឲ្យភ្ញាក់​ផ្អើល គឺ​នៅ​តែ​នៅ​ដដែល។

លោក David បាននិយាយថា គាត់បានទិញផ្ទះនេះក្នុងឆ្នាំ ២០១៥ នៅពេលដែលកូនប្រុសរបស់គាត់ពីរនាក់បានចូលរៀននៅមហាវិទ្យាល័យក្នុងតំបន់។ តាមពិតទៅលោកទិញ​ផ្ទះ ក៏​ដើម្បី​ឲ្យ​ពេល​ចេញ​មក​លេង​កូនៗអាច​មាន​កន្លែង​ស្នាក់​នៅតែប៉ុណ្ណោះ! ជាពិសេស ផ្ទះនេះត្រូវបានទុកចោល និងមិនដែលមកស្នាក់នៅដូចអ្នកជិតខាងផ្សេងទេ។

លោក David បាននិយាយបន្ថែមទៀតថា មូលហេតុដែលភូមិគ្រឹះបស់គាត់រួចផុតពីភ្លើងគឺដោយសារតែរចនាសម្ព័ន្ធដ៏រឹងមាំរបស់វា ដែលត្រូវរចនាឡើងដើម្បីទប់ទល់នឹងការរញ្ជួយដី។ ​វា​សង់​ពី​ឥដ្ឋ​និង​ថ្ម ដែលមាន​ដំបូល​ប្រក់​ស័ង្កសី​មាន​ជម្រៅ​១៥​ម៉ែត្រ ហើយសង់យ៉ាង​រឹង​មាំ​ដោយ​សារគាត់ចង់​ឲ្យ​វា​ងើប​ឡើង​ក្នុង​ពេល​មាន​គ្រោះ​រញ្ជួយ​ដី។​

គួររម្លឹកដែរថា ទីក្រុង LA ទើបតែបានទទួលរងនូវគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ អគ្គីភ័យបានឆក់យកជីវិតមនុស្ស២៤នាក់ និងរបួសជាច្រើននាក់ទៀត ថែមទាំងបានឆេះបំផ្លាញទ្រព្យសម្បត្តិមានតម្លៃជាច្រើន បង្ខំឲ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ

The post ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី appeared first on Kampuchea Thmey Daily.

ទិន្នន័យសំខាន់ៗ​​ក្នុងហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​នៅ LA រយៈពេល​១ស​ប្តាហ៍​ដល់​ថ្ងៃ​​អង្គារ​នេះ​​
ចាប់​តាំង​ពីថ្ងៃអង្គារ​ទី​៧​សប្តាហ៍​មុន ​​ភ្លើង​ឆេះ​ព្រៃ​​ដ៏សាហាវបំផុតក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក បាន​ចាប់​ផ្តើម​ដោយ​​​វា​បង្កើន​ការ​ឆាបឆេះ​​រាលដាល​យ៉ាង​រហ័ស​បំផុត​ ដោយសារ​​តែ​​​អាកាសធាតុស្ងួត ការ​ចាប់​ផ្តើម​រដូវ​ប្រាំង​លឿន​ជា​សព្វ​ដង និង​ជាពិសេស​ខ្វល់​បាក់​ខ្លាំង។ ក្នុងរយៈពេល​​១សប្តាហ៍​នេះ គ្រោះមហន្តរាយ​ភ្លើង​ឆេះ​ដែល​គេ​អាច​សន្និដ្ឋាន​​ថា ជា​គ្រោះមហន្តរាយ​ធំបំផុត​ក្នុង​​ប្រវត្តិសាស្ត្រ​អាមេរិក បាន​បង្ក​មហន្តរាយ​ធ្ងន់​ធ្ងរ​​។ ខាងក្រោម​នេះ គឺ​ជាការសង្ខេប​​ព្រឹត្តិការណ៍​​និង​វិធានការ​ចុង​ក្រោយ​របស់​រដ្ឋបាល​សហព័ន្ធ​និង​រដ្ឋ​កាលីហ្វ័រញ៉ា​៖​

ក្រុមពន្លត់​អគ្គីភ័យ​​ត្រូវ​បាន​ដាក់​ពង្រាយ​បន្ថែម​នៅ​ Palisades ដែលឆេះ​ខ្លាំង​និង​គ្រប់គ្រង​បានតិច​​គិតត្រឹមថ្ងៃទី​១៤ខែ​មករានេះ​។ Reuter

​​ ​អភិបាល​រដ្ឋ​កាលីហ្វ៍័រញ៉ា ​លោក Gavin Newsom ​បាន​អំពាវនាវ​​ឲ្យ​​​​ស្ថាប័ន​នីតិ​បញ្ញត្តិ​​នៅ​ក្នុងរដ្ឋ​ដ៏​ធំ​ជាប់​មហាសមុទ្រប៉ាស៊ីហ្វិក​នេះ​​ អនុម័ត​​កញ្ចប់​ជំនួយ​​​បន្ថែ​មទៀត​ដែល​មាន​ទំហំ​ទឹកប្រាក់ ​​២,៥​​​ពាន់​លាន​​ដុល្លារ ស្របពេលដែល​​​អ្នក​ជំនាញ​បាន​ព្យាករ​ថា​ ​​ភ្លើង​ឆេះ​ព្រៃ​​​អាច​ជា​​គ្រោះ​មហន្តរាយ​​​ដ៏​ធំបំផុត​​ក្នុង​ប្រវត្តិសាស្ត្រសហរដ្ឋ​អាមេរិក​។

រដ្ឋកាលីហ្វ័រញ៉ា​បានដាក់​ពង្រាយ​​ក្រុម​ពន្លត់អគ្គីភ័យ​​​​ប្រមាណ​១៥៣០០នាក់ ដោយ​​​បន្ថែម​ការ​ដាក់​ពង្រាយ​​​​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​៣០០​ទៀត​​នៅថ្ងៃ​អង្គារ។​

​មនុស្ស​យ៉ាង​ហោច​ណាស់​២៤​នាក់​​បាន​​ស្លាប់​ក្នុងហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​ ខណៈពេលនេះ​​​សាច់ញាតិ​​បាន​​កំណត់​អត្តសញ្ញាណ​​​​សាកសព​​នៃ​អ្នកស្លាប់​​ ​នៅ​ពេល​ពួកគេ​ត្រូវ​ឡប់​ទៅកាន់​​​ទីតាំង​ផ្ទះ​​ បន្ទាប់​ពីអាជ្ញាធ​រ​​​មូលដ្ឋាន​ជូន​ដំណឹង​។​

ភ្លើង​ឆេះ​​ព្រៃ​នេះ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​​ជាង​​១២០០០​​កន្លែង​ ទៅ​ជាគំនរ​ផេះ​ផង់​ក្នុង​រយៈពេលដ៏ខ្លី​បំផុត​។​

​យោង​​​​កា​រ​ប៉ានស្មាន់​​បឋម​នៃ​ការ​ខូចខាត និង​​ការ​បាត់បង់​ផ្នែក​សេដ្ឋកិច្ច ច្រើន​​ជាង​២៥០​​ពាន់​លាន​ដុល្លារ។ យោង​តាម  AccuWeather ដែល​ជា​​ក្រុមហ៊ុន​​​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​វិស័យ​ឯក​ជន​អាមេរិក ដែល​ផ្តល់​​​សេវា​​​ព្យាករ​ណ៍​​​អាកាសធាតុពាណណិច្ចកម្ម។

​ដោយ​​អាកាសធាតុក្តៅ​​​ត្រូវ​បាន​រំពឹង​បន្ត​ទៀត​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង​ Los Angeles (LA) ​រហូត​ដល់​ថ្ងៃ​ពុធ ​មន្ត្រី​​ពន្លត់​អគ្គីភ័យ​​​នៅ​ក្នុង​រដ្ឋ និងទីក្រុង​ បាន​ដាក់​ពង្រាយ​​ក្រុម​ពន្លត់អគ្គីភ័យ​​នៅ​ទូទាំង​ LA​។ ​

អាជ្ញាធរ​នៅ​​ LA បាន​ចាប់​មនុស្ស​៣នាក់ ពាក់​ពាន់​​​ការ​ប្រើប្រាស់​ដ្រូន​​២​គ្រឿង​​ដែល​ប៉ះពាល់​ដល់​ប្រតិបត្តិការប្រយុទ្ធ​អគ្គិភ័យ​ ខណៈ​ពេល​ដែល​ការិយាល័យ​មេធាវី​​តំបន់ LA ក៏បាន​ចោទ​ប្រកាន់​​​មនុស្ស​១០​នាក់​ទាក់​ទង​ប​ទល្មើស​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​​ភ្លើង​ឆេះ​ព្រៃ​​ ដោយ​៩​នាក់​ពាក់​ព័ន្ធ​ការ​លួច​​។

​ប្រជាជន​​រស់​នៅ​​តំបន់ Altadena បាន​ដាក់​ពាក្យ​បណ្តឹង​​​ចំនួន​៣ ​ប្រឆាំង​អាជ្ញាធរ​នៅ​តំបន់ Edison ​​​ដោយចោទ​ប្រកាន់​ជុំវិញ​ការ​ប្រើប្រាស់​​​សម្ភារៈ​​ឆ្លើយ​តប​ចំពោះ​​ភ្លើង​ឆេះ​នៅ​ Eaton ដោយ​ពាក្យបណ្តឹង​នោះ​​​លើកឡើង​នូវភស្តុតាង​​​ដែល​ថា ភ្លើង​ចាប់​​ផ្តើម​ឆេះ​​ក្រោម​​បង្គោល​​ខ្សែភ្លើង​ និង​យោង​ទៅលើ​​តួនាទី​​​​អង្គភាព​​​​ក្នុង​​​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដទៃ​ទៀត​។ ទោះបី​យ៉ាងណា ក៏​មិន​មាន​​​មូលហេតុផ្លូវការ​​​ត្រូវ​បាន​បញ្ជាក​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​បញ្ជាក់​នៅឡើយ។

​ប្រធានសភា​អាមេរិក លោក Mike Johnson ​បាន​និយាយថា គាត់​ជឿ​ថា នឹង​មាន​​លក្ខខណ្ឌ​​ស្តីពី​ជំនួយ​​គ្រោះ​​មហន្តរាយ​ទៅ​ដល់​រដ្ឋ​កាលីហ្វ័រញ៉ា ដោយ​លើក​ឡើង​ថា ​«ថ្នាក់​ដឹកនាំ​រដ្ឋ និង​​មូលដ្ឋាន​ព្រងើយ​កណ្តើយ​​​​តួនាទី​របស់​ពួកគេ​។

ប៉ុន្មាន​ម៉ោង​ក្រោយ​​ការ​លើក​ឡើង​របស់​ប្រធានរដ្ឋសភា ​ប្រធានាធិបតី​​​​​ដេលផុតអាណត្តិនៅសប្តាហ៍ក្រោយ បាន​និយាយ​នៅ​ក្នុង​​ស​ន្និសីទ​សារព័ត៌មាន​ថា  «សភា​​ត្រូវការ​បង្កើ​ន​ល្បឿន​ និង​អនុម័ត​មូលនិធី។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីជាប់ឆ្នោត ​លោក ដូណាល់ ត្រាំ (Donald Trump) បានប្រាប់សារព័ត៌មានអភិរក្សនិយម NewsMax ថាគាត់កំពុងសម្លឹងមើលការខូចខាតជាមួយនឹងទស្សនវិស័យដែលគាត់បានអភិវឌ្ឍជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

​រហូតដល់​ពេល​នេះ ​ភ្លើងឆេះ​ព្រៃ​​នៅតែ​បន្ត​ចំនួន​៣​​តំបន់​ផ្សេង​ៗ​គ្នា នៅ​  Los Angeles រួម​មានៈ ភ្លើង​ឆេះ​ព្រៃនៅ​តំបន់ Polisades មាន​ទំហំ​២៣​​៧១៣​អា  និង​គ្រប់គ្រង​បានត្រឹមតែ​​​១៤ភាគរយប៉ុណ្ណោះ។ ​ភ្លើង​ឆេះ​ព្រៃ​នៅ​ Eaton មាន​ទំហំ​ ១៤១១៤ អា ​និង​គ្រប់​គ្រង​បាន​៣៣​ភាគរយ​ និង ភ្លើង​ឆេះ​ព្រៃ​នៅ​ Hurst មាន​ទំហំ​៧៩៩​អា និង​គ្រប់គ្រង​បាន​៩៧ភាគរយ​​។

ដោយ រ៉ាន់ រើយ​

អគារ​ពាណិជ្ជកម្ម​​ឆេះ​នៅ​Pacific Palisades។ REUTERS

ទិដ្ឋភាព​ភ្នំឆេះ​ នៅ​តំបន់​ Palisades។ REUTERS

The post ទិន្នន័យសំខាន់ៗ​​ក្នុងហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​នៅ  LA រយៈពេល​១ស​ប្តាហ៍​ដល់​ថ្ងៃ​​អង្គារ​នេះ​​ appeared first on Kampuchea Thmey Daily.