Connect with us

ព័ត៌មានអន្ដរជាតិ

​អាជ្ញាធរ​ព្រមានឲ្យ​ឈប់តស៊ូ​ពន្លត់​ ខណៈ​ភ្លើង​ឆេះ​ព្រៃ​រីករាល​ដាល​​ដល់​សហគមន៍​​ច្រើន​នៅអូស្រ្តាលី​

បានផុស

នៅ

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​​នៃ​ប្រទេសអូស្ត្រាលី បាន​ព្រមាន​​ថា ភ្លើង​ឆេះ​ព្រៃ​បាន​គំរាម​កំហែង​ដល់​ទី​ប្រ​ជុំ​ជន ​ជន​បទ រាប់សិប​​​សហគមន៍​​​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូ​ស្ត្រាលី​​នៅ​​​ថ្ងៃ​សុក្រ ទី៩ខែ​មករានេះ​ ខណៈ​ដែល​ខ្យល់​ក្តៅ​បាន​បង្កើន​ឥទ្ធ៊ិពល​​ក្នុង​លក្ខខណ្ឌរាល​ដាល​​កាន់តែ​ខ្លាំង​និ​ងលឿន​ នៅ​តំបន់​ជន​បទ​ដែល​ស្ងួត​ហួត​ហែង​ខ្លាំង​។

ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្រ្តាលី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​​របស់​​​ទីភ្នាក់ងារ​សារព័ត៌មាន AFP សី​តុ​ណ្ហ​ភាព​​​ត្រូវ​បាន​ព្យាករណ៍​​នឹង​កើន​ឡើង​​កម្រិត​កម្តៅ​​​លើស​ពី​ ៤០អង្សារ​សេ​ នៅ​ក្នុង​តំបន់​មួយ​ចំនួន ដែល​បង្កើត​បាន​ជា​បរិយា​កាស​ដែល​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​​អាក្រក់​និង​គ្រោះ​ថ្នាក់​បំផុត ​ចាប់​តាំង​ពី​ភ្លើងឆេះនា​រដូវក្តៅខ្លាំង [ Black Summer]​ កាល​​ឆ្នាំ២០១៩ ដល់ ២០២០។

ក្នុង​នោះ​ដែរ ភូមិ​ជន​បទ​រាប់​សិប​នៅ​ក្នុង​រដ្ឋវីតូរៀ (Victoria) ត្រូវ​បានអាជ្ញាធរ​ជំរុញ​ឱ្យ​ជម្លៀស​ចេញ​ឲ្យ​បាន​ឆាប់បំផុត ខណៈ​ពេល​​ដែល​ពួក​គេ​នៅ​តែ​​​ប្រឹងប្រយុទ្ធ​​​ពន្លត់ភ្លើង​​ដោយ​​ខ្លួន​ឯងនោះ​។

លោក Jason Heffernan ប្រធាន​អាជ្ញា​ធរ​អគ្គី​ភ័យ​ប្រចាំ​ប្រទេស​បាន​និយាយ​ថា៖ «ស្ថាន​ភាព​ភ្លើង​ឆេះ​​គឺ​ខ្លាំង​កាល​ពី​ម្សិល​មិញ​។ ថ្ងៃ​នេះ​គ្រោះ​ថ្នាក់​ណាស់»។

លោក​បាន​បន្ថែម​ថា​៖ «​អ្នក​ភូមិនៅ​រដ្ឋនេះ​ ​គួរ​តែ​​ការពារ​​ខ្លួន​​ឯង​ឱ្យ​បាន​សិន កុំ​ចង់​បាន​​ទ្រព្យ​សម្បត្តិ​ទៅ​ជាមួយ​ ព្រោះ​វា​អាច​បាត់បង់​​ជីវិត​​អាក្រក់​​ជាង​​នេះ​​។ [ …] ថ្ងៃនេះ​នឹង​ក្លាយ​ជាថ្ងៃដែល​ភ្លើង​រីក​រាល​ដាល​ខ្លាំង​ ជា​ពិសេស​អ្នក​ពន្លត់​អគ្គីភ័យ អាជ្ញា​ធរ​ពន្លត់អគ្គីភ័យ ពិបាក​ស្មាន​ស្ថានការណ៍»។

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​បំផុត​នេះ​បាន​លេប​ត្របាក់​ផ្ទៃ​ដី​ប្រហែល ​២៨ ០០០ហិកតា នៅ​ជិត​ទី​ក្រុង​ Longwood ចម្ងាយ​ប្រហែល​ ១៥០គីឡូម៉ែត្រ​​​ភាគ​ខាង​ជើង​នៃ​ក្រុង Melbourne របស់​រដ្ឋ Victoria ។

លោក George Noye ប្រធាន​ក្រុម​ពន្លត់​អគ្គីភ័យ​ក្នុង​តំបន់​ បាន​និយាយ​ថា៖«ទ្រព្យ​សម្បត្តិ​មួយ​​ចំនួនរបស់​ប្រជា​ជន​បាន​បាត់​បង់​ស្ទើរ​តែ​ទាំង​អស់​ហើយ​​»​។

លោក​​បាន​​ប្រាប់​​ទូរទស្សន៍​​ជាតិ ABC ថា​៖«ពួកគេ​​បាន​​បាត់​​បង់ទ្រព្យ​សម្បត្តិ ​​​ចំណែក​សត្វពាហនៈ​ខ្លះ​ទៀតបាន​ឆេះ​រោម​ យ៉ាង​អណោច​អធម​។ ប៉ុន្តែ​​យើង​ក៏​អរគុណ​​ដែល​​នៅ​​ពេល​​នេះ​​មិន​​មាន​​នរណា​​ម្នាក់​​​បាត់​បង់​ជីវិត​​នៅ​ឡើយ​​ទេ​»៕​​

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម