Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

បានផុស

នៅ

ក្រុមអ្នកព្យាករណ៍បាននិយាយថា រដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបន្តប្រឈម​នឹងខ្យល់បក់ដ៏គ្រោះថ្នាក់ ប៉ុន្តែអាចនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយកាត់បន្ថយភ្លើងឆេះព្រៃដ៏សាហាវ ប៉ុន្តែ​ជំនួស​មកវិញ​ ដោយ​ការ​បញ្ហាប្រឈមថ្មី​ដូចជាការហៀរផេះពុល និងទឹកភ្លៀងលាយ​សារធាតុ​ពុល​​​។ យោង​ទីភ្នាក់ងារព័ត៌មាន AP។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​ទីក្រុង​​ Los Angeles កំពុងរៀបចំទប់ទល់នឹងការព្យាករណ៍នេះ ទោះបីជាអ្នកស្រុកមួយចំនួនតូចត្រូវបានអនុញ្ញាត​ឱ្យ​ត្រឡប់​ទៅតំបន់ Pacific Palisades វិញក៏ដោយ ខណៈក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្ត​ប្រយុទ្ធនឹងអណ្តាតភ្លើងតូចៗ​ដែលបន្ត​ឆេះ​ថ្មីៗ​ទៀត​​។

អភិបាលក្រុង Los Angeles លោកស្រី Karen Bass បានចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង​សម្អាតនៅតំបន់ដែលមានភ្លើងឆេះ និងកាត់បន្ថយផលប៉ះពាល់បំពុលបរិស្ថានដែលទាក់ទងនឹងភ្លើង តាមរយៈការដំឡើង​របាំង និង​ពង្រឹង​ផ្លូវ​នៅ​មុន​ពេល​មាន​ភ្លៀង​ធ្លាក់​ចុង​សប្តាហ៍​ដែល​អាច​បង្ក​ឱ្យ​មាន​ភក់ និង​កម្ទេចកម្ទី​ហូរ​ចូល ។

តាមការព្យាករណ៍មានប្រហែល ៦០% ទៅ ៨០% នៃបរិមាណទឹកភ្លៀងធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង​​នឹង​ចាប់ផ្តើមថ្ងៃសៅរ៍ចុង​​សប្តាហ៍​នេះ​ ដោយតំបន់ភាគច្រើនទំនងជាទទួលបានមិនលើសពី០.៨សង់ទីម៉ែត្រ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកភ្លៀងមានរហូតដល់២សង់ទីម៉ែត្រលាយ​ឡំ​ជាមួយព្យុះ ផ្គរ និង​រន្ទះ នោះ​វា​នឹ​ងក្លាយ​ជាសេណារីយ៉ូដ៏អាក្រក់បំផុត បណ្ដាលឲ្យកំទេចកំទីលើភ្នំដែលឆេះហូរ​ធ្លាក់​មក​។

ខ្យល់បានធូរស្រាលបន្តិចនៅរសៀលថ្ងៃអង្គារ បន្ទាប់ពីបានឡើងដល់កំពូលក្នុងល្បឿន៩៦គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងតំបន់ជាច្រើន ប៉ុន្តែលក្ខខណ្ឌខ្យល់ព្យុះត្រូវបានគេរំពឹងថា នឹងត្រលប់មកវិញក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ ការព្រមាន​ទង់​ក្រហម​សម្រាប់​ហានិភ័យអគ្គីភ័យធ្ងន់ធ្ងរត្រូវបានបន្តរហូតដល់ម៉ោង៨យប់ថ្ងៃព្រហស្បត្តិ៍នៅក្នុងស្រុក LA និង Ventura។

ក្រុមហ៊ុនអគ្គិសនី​នៅ​ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានបិទភ្លើងជាបណ្តោះអាសន្នដល់អតិថិជនជាង ៦ម៉ឺន​នាក់នៅក្នុងតំបន់ចំនួន៥ ដើម្បីរារាំង​ភ្លើងឆេះ​ថ្មីពីឧបករណ៍អគ្គិសនី តែក្រោយ​មក​អគ្គិសនី​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ខ្លះ។ ក្រុមហ៊ុននេះក៏កំពុងពិចារណាបិទការផ្គត់ផ្គង់ដល់អតិថិជនជា​ង២០ម៉ឺននាក់បន្ថែមទៀត។

ទោះយ៉ាងណាមានពាក្យបណ្តឹងជាច្រើនប្តឹងដោយអ្នកដែលបាត់បង់ផ្ទះរបស់ពួកគេនៅក្នុងអគ្គីភ័យ ចោទប្រកាន់ថា ក្រុមហ៊ុន​អគ្គិសនី​នោះ​បានបង្កឱ្យមានអគ្គីភ័យ។

(រូបភាព៖​ AP)

តាមការ​សន្និដ្ឋាន​កន្លងមក សំណើមទាប អាកាសធាតុ​ស្ងួត​ខ្លាំង ស្មៅងាប់​និង​ស្ងួតខ្លាំង​ និងខ្យល់បក់ខ្លាំង បណ្ដាលឲ្យភ្លើងឆេះព្រៃរាលដាល​យ៉ាងឆាប់​រហ័ស​នៅរដ្ឋកាលីហ្វ័រញ៉ា សម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និងបានបំផ្លាញសំណង់ជាង១៤០០០ចាប់តាំងពីបានផ្ទុះឡើងកាលពីថ្ងៃទី​៧ខែមករា។

ពាក់ព័ន្ធបញ្ហានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានរិះគន់ចំពោះវិធាន​​ការឆ្លើយតបទៅនឹងភ្លើងឆេះព្រៃក្នុងអំឡុងពេលសុន្ទរកថាឡើងកាន់ដំណែងរបស់គាត់កាលពីថ្ងៃចន្ទថា គាត់នឹងធ្វើដំណើរទៅកាន់ទីក្រុង Los Angeles នៅថ្ងៃសុក្រនេះ៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម