ព័ត៌មានអន្ដរជាតិ
ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី
ភូមិគ្រឹះដ៏ស្គឹមស្គៃមានតម្លៃជិត៩លានដុល្លារ ដែលស្ថិតនៅជាប់មាត់សមុទ្រ និងជាកម្មសិទ្ធិរបស់ពាណិជ្ជករអ្នកមានគឺលោក David Steiner ស្រាប់តែបានរួចផុតពីភ្លើងឆេះព្រៃនៅទីក្រុង LA ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលបានបំផ្លាញផ្ទះនៅក្បែរនោះក្លាយជាផេះផង់ក្នុងមួយរំពេចភ្នែក។
អ្នកជំនួញប្រុសរូបនេះបានចែករំលែកថា «ខ្ញុំមិនប្រើពាក្យអព្ភូតហេតុទេ! ខ្ញុំនិយាយថាវាជាស្ថាបត្យកម្មដ៏អស្ចារ្យ អ្នកពន្លត់អគ្គីភ័យដ៏ក្លាហាន និងប្រហែលជាអព្ភូតហេតុតិចតួចប៉ុណ្ណោះ» ។ នៅពេលមានពេលភ្លើងឆាបឆេះ គ្រួសាររបស់លោកមិនបានស្នាក់នៅផ្ទះទេ ហើយពេលឮថាផ្ទះអ្នកជិតខាងកំពុងឆេះ គាត់ស្មានថា ផ្ទះរបស់គាត់ក៏អាចជួបវាសនាដូចគ្នា។ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើល គឺនៅតែនៅដដែល។
លោក David បាននិយាយថា គាត់បានទិញផ្ទះនេះក្នុងឆ្នាំ ២០១៥ នៅពេលដែលកូនប្រុសរបស់គាត់ពីរនាក់បានចូលរៀននៅមហាវិទ្យាល័យក្នុងតំបន់។ តាមពិតទៅលោកទិញផ្ទះ ក៏ដើម្បីឲ្យពេលចេញមកលេងកូនៗអាចមានកន្លែងស្នាក់នៅតែប៉ុណ្ណោះ! ជាពិសេស ផ្ទះនេះត្រូវបានទុកចោល និងមិនដែលមកស្នាក់នៅដូចអ្នកជិតខាងផ្សេងទេ។
លោក David បាននិយាយបន្ថែមទៀតថា មូលហេតុដែលភូមិគ្រឹះបស់គាត់រួចផុតពីភ្លើងគឺដោយសារតែរចនាសម្ព័ន្ធដ៏រឹងមាំរបស់វា ដែលត្រូវរចនាឡើងដើម្បីទប់ទល់នឹងការរញ្ជួយដី។ វាសង់ពីឥដ្ឋនិងថ្ម ដែលមានដំបូលប្រក់ស័ង្កសីមានជម្រៅ១៥ម៉ែត្រ ហើយសង់យ៉ាងរឹងមាំដោយសារគាត់ចង់ឲ្យវាងើបឡើងក្នុងពេលមានគ្រោះរញ្ជួយដី។
គួររម្លឹកដែរថា ទីក្រុង LA ទើបតែបានទទួលរងនូវគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ មិនត្រឹមតែប៉ុណ្ណោះ អគ្គីភ័យបានឆក់យកជីវិតមនុស្ស២៤នាក់ និងរបួសជាច្រើននាក់ទៀត ថែមទាំងបានឆេះបំផ្លាញទ្រព្យសម្បត្តិមានតម្លៃជាច្រើន បង្ខំឲ្យមនុស្សរាប់រយនាក់ត្រូវជម្លៀសចេញថែមទៀតផង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


