Connect with us

ជីវិតកម្សាន្ដ

ភ្លើងឆេះព្រៃនៅ LA លេបត្របាក់ផ្ទះតារាហូលីវូដជាច្រើន ខណៈអ្នកផ្សេងត្រូវបង្ខំចិត្តជម្លៀសចេញ

បានផុស

នៅ

ភ្លើងឆេះព្រៃជាបន្តបន្ទាប់បានបំផ្លិចបំផ្លាញតំបន់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដែលបណ្តាលឲ្យអ្នកស្រុករាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីផ្ទះ​ ខណៈដែលវាបានលេបត្របាក់ផ្នែកដ៏ធំនៃតំបន់ Los Angeles យ៉ាងឆាប់រហ័ស។ ក្នុងចំណោមមនុស្សជាង៨ម៉ឺននាក់ដែលត្រូវជម្លៀស សុទ្ធសឹងជាផ្ទះសេដ្ឋី អ្នកជំនួញ តារាចម្រៀង និងតារាសម្តែងល្បីៗជាច្រើនរូបផងដែរ។

តារាហូលីវូដជាច្រើននាក់ រួមទាំងប៉ារីស ហ៊ីលតុន បានបាត់បង់ផ្ទះសម្បែងតម្លៃ​រាប់​លាន​ដុល្លារ ដែល​ឥឡូវ​វាបានក្លាយជា​ផេះ។ ផ្ទះតម្លៃ ៦.៥ លានដុល្លាររបស់តារាសម្តែង Leighton Meester និង Adam Brody ត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃនៅក្នុងសង្កាត់ Pacific Palisades ដ៏ធំនៃទីក្រុង Los Angeles រដ្ឋ California កាលពីថ្ងៃទី ០៨ ខែមករា។

រូបថត Paparazzi បង្ហាញផ្ទះវីឡាដែលមានបន្ទប់គេងប្រាំ ដែលមានទេសភាពសមុទ្រ ឥឡូវនេះត្រូវបានកាត់បន្ថយមកត្រឹមតែជារបងការពារដើមឈើប៉ុណ្ណោះ។ យ៉ាងណា តារា​ទាំង​ពីរ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ ឬ​ផ្តល់​ព័ត៌មាន​ថ្មី​ណា​មួយ​ជុំវិញ​ការ​បាត់​បង់​នោះ​ទេ។ ការបង្ហោះ Instagram ចុងក្រោយរបស់តួសម្តែង Gossip Girl គឺមកពីព្រឹត្តិការណ៍ Golden Globes កាលពីប៉ុន្មានថ្ងៃមុន។

តារាសម្តែងវ័យ ៧៣ ឆ្នាំ John Goodman ក៏ស្ថិតក្នុងបញ្ជីតារាដែលបានបាត់បង់ផ្ទះសម្បែងដោយសារភ្លើងឆេះព្រៃដ៏មហន្តរាយ។ ក្នុងពេលដែល Anna Faris ក៏​គ្មាន​ផ្ទះ​សម្រាប់​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ភ្លើង​ឆេះ​ព្រៃ។ វីឡាប៉ាស៊ីហ្វិក Palisades ត្រូវបានទិញដោយ តារាភាពយន្តកំប្លែងហូលីវូដ ក្នុងតម្លៃ ៤.៩លានដុល្លារក្នុងឆ្នាំ ២០១៨។

ងាកមកកាន់វិមានរបស់ Miles Teller និងភរិយា Keleigh Teller ក៏មិនខុសពីអ្នកទាំងប៉ុន្មានខាងល់នោះដែរ។ ទ្រព្យសម្បត្តិទាំងមូលរបស់ពួកគេបានឆេះអស់ បន្សល់ទុកតែគ្រឹះប៉ុណ្ណោះ។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ទិញ​វីឡា​ក្នុង​ក្តី​ស្រមៃ​របស់​ខ្លួន​ក្នុង​តម្លៃ ៧.៥ លាន​ដុល្លារ​ក្នុង​រយៈពេល​មិន​ដល់ ២ ឆ្នាំ។

រូបថតមួយពីកន្លែងកើតហេតុបង្ហាញថា វិមានរបស់ Anthony Hopkins ក៏ឆេះព្រមទៅជាមួយគ្នា។ តារាសម្តែងដែលឈ្នះពានរង្វាន់អូស្ការបានទិញផ្ទះតម្លៃ ៦ លានដុល្លារនៅប៉ាស៊ីហ្វិក Palisades ក្នុងឆ្នាំ ២០១៩ ។ ជាមួយគ្នានោះដែរ កូនប្រុសរបស់តារាអាមេរិក Eugene Levy បានចែករំលែករូបថតផ្ទះកំពុងឆេះនៅលើ Instagram Story របស់គាត់ជាមួយនឹងចំណងជើងថា ពិតជាសោកស្ដាយនិងខូចចិត្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងអ្នករស់នៅ LA ដែលរងគ្រោះដោយភ្លើងសោកនាដកម្មនេះ ។

វិមានដ៏អស្ចារ្យរបស់ Billy Crystal ក៏សល់ត្រឹមតែទីលានវាយកូនបាល់។ គាត់ និងប្រពន្ធ Janice បានបញ្ជាក់ពីការបាត់បង់នេះថា Janice និងខ្ញុំបានរស់នៅក្នុងផ្ទះនេះតាំងពីឆ្នាំ ១៩៧៩។ យើងបានចិញ្ចឹមកូន និងចៅរបស់យើងនៅទីនេះ។ គ្រប់គន្លៀតនៃផ្ទះរបស់យើងគឺពោរពេញទៅដោយសេចក្តីស្រឡាញ់ អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។

ដោយឡែក នៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី ០៨ ខែមករា តារាចម្រៀង Paris Hilton បាននិយាយថា ផ្ទះនៅមាត់សមុទ្ររបស់នាងនៅ Malibu រដ្ឋកាលីហ្វ័រញ៉ា ត្រូវណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយជាផេះ។

មិនត្រឹមប៉ុណ្ណឹងទេ តារាស្រីនិងកក្រុមគ្រួសារមិនបានត្រឹមតែអង្គុយមើលព័ត៌មានអំពីផ្ទះរបស់ខ្លួន ហើយក៏ជារឿងដែលគ្មាននរណាម្នាក់គួរជួបប្រទះ។ ផ្ទះនេះគឺជាកន្លែងដែលនាងសាងអនុស្សាវរីយ៍ដ៏មានតម្លៃជាច្រើន។ តារាទូរទស្សន៍ការពិត Hilton បានទិញអចលនទ្រព្យរមណីយដ្ឋាននេះក្នុងតម្លៃ ៨.៤ លានដុល្លារក្នុងឆ្នាំ ២០២១។

តួស្រីក្នុងរឿង How i met your mother និងស្វាមីបានទិញផ្ទះតម្លៃ ៥.៦ លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយចំណាយពេលមួយឆ្នាំជួសជុលវាឡើងវិញ។ នៅឆ្នាំ២០១៨ នាងបានប្រាប់ Architectural Digest ថាការចំណាយដ៏ធំបំផុតនៅក្នុងផ្ទះគឺការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ នាងក៏បានបន្ថែមស្តង់ថតរូបស្វ័យប្រវត្តិដែលមានអាយុ ៤០ ឆ្នាំផងដែរ។

តារាទូរទស្សន៍ Reality លោក Spencer Pratt និង Heidi Montag បានបញ្ជាក់ថា ផ្ទះរបស់ពួកគេក៏ត្រូវបានបាត់បង់ផងដែរ។ ភ្លើងឆេះរាលដាលយ៉ាងលឿនឆ្ពោះទៅផ្ទះរបស់គាត់ដោយមិនអាចអន្តរាគមន៍ទាន់ពេល។ នៅព្រឹកថ្ងៃទី ០៨ ខែមករា Montag បានចែករំលែកព័ត៌មានសោកសៅនៅលើ Snapchat ។

រូបភាព៖REUTERS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អាមេរិក ខាត​បង់​ប្រហែល ៥៧​ពាន់​លាន​ដុល្លារ ព្រោះ​ភ្លើង​ឆេះ​ព្រៃនៅ LA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

តំបន់​ឆ្នេរ​ពីរកន្លែង​នៅ​ខេត្ត​កែប និង​ខេត្តព្រះសីហនុ​ នឹង​រៀបចំ​សោភ័ណភាពថ្មីទាក់ទាញ​ទេសចរ​​ជាតិ​និង​អន្តរជាតិ​មក​​​កម្សាន្ត​

ចរាចរណ៍២៣ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

កីឡា៣៧ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ៣៨ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម