ព័ត៌មានជាតិ
ទប់ស្កាត់ភ្លើងឆេះក្នុងរដូវប្រាំង អាជ្ញាធរខេត្តកណ្ដាល ហាមពលរដ្ឋដុតសំរាមនៅតាមទីវាល
ជាវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរដូវប្រាំង រដ្ឋបាលខេត្តកណ្ដាលបានហាមដាច់ខាតមិនឱ្យពលរដ្ឋដុតសំរាម និងសំណល់រឹងនៅតាមដងផ្លូវ ទីសាធារណៈ ទីវាល ដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំងនៅទីចំហ ឬក្នុងដីកម្មសិទ្ធិឯកជន។

ក្នុងករណីចាំបាច់ដែលត្រូវប្រើភ្លើងជាមធ្យោបាយក្នុងការដុតកាកសំណល់ឈើព្រៃ ក្រោមគោលបំណងដាំដំណាំកសិកម្ម និងសកម្មភាពស្របច្បាប់ផ្សេងទៀត ត្រូវជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីអាជ្ញាធរណែនាំនូវការអនុវត្តវិធានការបច្ចេកទេសសមស្របដែលអាចធានាសុវត្ថិភាពចំពោះភ្លើងឆេះព្រៃ។ នេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។
ជារៀងរាល់ឆ្នាំ ធាតុអាកាសនៅទូទៅប្រទេសកម្ពុជា នៅរដូវប្រាំងមានសភាពក្តៅ ហួតហែង ស្ងួតខ្លាំង ដែលជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ជាការកត់សម្គាល់របស់រដ្ឋបាលខេត្តកណ្តាល ក្រៅពីបាតុភូតធម្មជាតិ ដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃ ដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។

រដ្ឋបាលខេត្ត បានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ធនធានធម្មជាតិ និងឈានដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន។
ការណ៍នេះ រដ្ឋបាលខេត្តកណ្តាល ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើងសម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ ជាអាទិ៍។ បើក្នុងករណី កើតមានភ្លើងឆេះព្រៃត្រូវប្រញាប់ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ហើយ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវដឹកនាំបញ្ជាផ្ទាល់ ដើម្បីរួមគ្នាទប់ស្កាត់ និងពន្លត់ភ្លើងឱ្យមានប្រសិទ្ធភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


