ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃកាន់តែសាហាវនៅអាហ្សង់ទីន ប៉ុន្តែប្រធានាធិបតី មិនជឿលើការប្រែប្រួលអាកាសធាតុ
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជម្រកព្រៃដ៏ធំសម្បើមមួយនៃតំបន់ Patagonia របស់ប្រទេសអាហ្សង់ទីន មើលទៅដូចជាតំបន់សង្រ្គាមដ៏ក្តៅគគុក។ ពពកផ្សែងហុយឡើងលើមេឃ ដូចការបាញ់មីស៊ីល។ អណ្ដាតភ្លើងដ៏ធំបំភ្លឺពេលយប់ ដូចព្រះចន្ទពណ៌ទឹកក្រូច។

ខណៈប្រធានាធិបតី អាហ្សង់ទីន លោក Javier Milei មិនជឿថាការប្រែប្រួលអាកាសធាតុជាបញ្ហាដែលគួរតែយកចិត្តទុកដាក់នោះទេ។ ថែមទាំងបានកាត់បន្ថយលើការចំណាយផ្នែកអគ្គិភ័យនៅក្នុងប្រទេសរបស់ខ្លួនទៀតផង។
ព្រៃដ៏ធំនៃឧទ្យានជាតិ Los Alerces ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ដែលជាជម្រករបស់ដើមឈើ មានអាយុ ២ ៦០០ ឆ្នាំ ឥឡូវនេះភ្លើងឆាបឆេះហើយ។
ភ្លើងឆេះព្រៃ ក្នុងចំណោមគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលបានវាយប្រហារតំបន់ Patagonia ដោយគ្រោះរាំងស្ងួតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក បានបំផ្លិចបំផ្លាញព្រៃឈើជាង ៤៥ ០០០ហិកតានៃប្រទេសអាហ្សង់ទីនក្នុងរយៈពេលមួយខែកន្លះចុងក្រោយនេះ។ ជាពិសេសស្ថានភាពបានបង្ខំឱ្យប្រជាជនជម្លៀសទៅកន្លែងសុវត្ថិភាព និងប៉ះពាល់ដល់ភ្ញៀវទេសចររាប់ពាន់នាក់។ តួរលេខនេះ គិតត្រឹមថ្ងៃចន្ទ ទី២ ខែកុម្ភៈ គ្រោះមហន្តរាយនេះនៅតែបន្តរីករាលដាល។
ភ្លើងឆេះនៅប្រទេសអាហ្សង់ទីននៅតែបន្ត លោក Luis Schinelli មន្ត្រីអនុរក្សឧទ្យានម្នាក់ក្នុងព្រៃដែលគ្របដណ្តប់លើផ្ទៃដី ២៥៩ ០០០ហិកតា នៃឧទ្យានជាតិ Los Alerces ថា៖ «គឺមានការសម្រេចចិត្តរបស់អ្នកនយោបាយ ក្នុងការរុះរើស្ថាប័នពន្លត់អគ្គិភ័យ។ ចំណែកក្រុមពន្លត់អគ្គិភ័យបានពង្រីកការការពារ លើសដែនកំណត់របស់ពួកគេ»។
បន្ទាប់ពីឡើងកាន់តំណែង ជាមួយយុទ្ធនាការជួយសង្គ្រោះសេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនពីបំណុលជាច្រើនទសវត្សរ៍មក ប្រធានាធិបតី លោក Javier Milei បានកាត់បន្ថយការចំណាយលើសេវាគ្រប់គ្រងអគ្គិភ័យជាតិចំនួន ៨០ ភាគរយ ក្នុងឆ្នាំ ២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្នុងនោះរួមមាន ទីភ្នាក់ងារទទួលខុសត្រូវលើការដាក់ពង្រាយកងពលតូច ថែទាំនាវាដឹកយន្តហោះ ការទិញឧបករណ៍បន្ថែម និងការតាមដានគ្រោះថ្នាក់ដោយភ្លើងឆេះ។
សេវាកម្មជួយសង្រ្គោះទាំងអស់នោះ ប្រឈមនឹងការកាត់បន្ថយចំនួន ៧១ ភាគរយក្នុងឆ្នាំនេះ។ បើយោងតាមការវិភាគនៃថវិកាឆ្នាំ ២០២៦ ដោយមូលនិធិបរិស្ថាន និងធនធានធម្មជាតិ និងអង្គភាព FARN ដែលជាក្រុមស្រាវជ្រាវ និងតស៊ូមតិបរិស្ថានរបស់ប្រទេសអាហ្សង់ទីន។
យ៉ាងណាភ្លើងឆេះព្រៃដ៏ខ្លាំងនេះ អ្នកវិទ្យាសាស្រ្តបាននិយាយថា វាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឱ្យបរិយាកាសកាន់តែក្តៅ និងធ្ងន់ធ្ងរ នាំឱ្យមានភ្លើងឆេះព្រៃជាបន្តបន្ទាប់។ លើសពីនេះការប្រែប្រួលអាកាសធាតុ គឺកើតឡើងដោយសកម្មភាពមនុស្សធ្ងន់ធ្ងរពេក៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


