មហាសន្និបាត UN Archives - Kampuchea Thmey Daily

កម្ពុជានិងថៃត្រូវឡើងថ្លែងនៅមហាសន្និបាត UN ក្នុងព្រឹកជាមួយ​គ្នា
រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រីការបរទេស​ថៃ នឹង​ត្រូវ​ឡើង​ថ្លែង​ក្នុង​ព្រឹក​តែមួយជាមួយ​គ្នា​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិនៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ម៉ោង​នៅទី​ក្រុង​ញ៉ូវយ៉ក សហរដ្ឋអាមេរិក ត្រូវ​នឹង​យប់​នៅ​កម្ពុជា។

តាមកាលវិភាគរបស់​អង្គការ​សហប្រជាជាតិតំណាងកម្ពុជានៅលេខរៀងទី៨ ​នឹង​ត្រូវ​ឡើង​ថ្លែងមុន​ប្រទេសថៃលេខរៀងទី១៦នៅ​ក្នុង​មហាសន្និបាត។ តាម​គោលការណ៍​តំណាង​ប្រទេស​មួយ​មាន​ពេល​១៥នាទី​ដើម្បី​ថ្លែង។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស តំណាងកម្ពុជាលោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន នឹងឡើងធ្វើសេចក្ដី​ថ្លែង​ការណ៍ជាតិកម្ពុជា ដោយបង្ហាញពី​ការ​ប្ដេជ្ញាចិត្ត​យូរអង្វែង​របស់​ព្រះរាជាណាចក្រកម្ពុជា​ចំពោះ​សន្ដិភាព ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព កិច្ចសហប្រតិបត្តិការពហុភាគី ការ​លើកកម្ពស់និង​ការ​ការពារសេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស​ជាតិ សន្ដិសុខសៃប៊័រ និង​ភាពធន់​នឺង​អាកាសធាតុ។

ដោយ​ឡែក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក Sihasak Phuangketkeow នឹងឡើង​ថ្លែង​បញ្ជាក់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ថៃ​លើ​ឆាក​អន្តរជាតិ និង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ពហុភាគីនិយម។ នេះ​បើតាម​ការបង្ហោះ​របស់​ក្រសួងការបរទេស​ថៃ​បណ្ដាញ​សង្គម X ។

ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិនៃ​រាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គិន ភា បានសរសេរលើ​បណ្ដាញ​សង្គម​របស់​លោកថាការ​តស៊ូ​មតិ​របស់​កម្ពុជាលើ​វេទិកាអន្តរជាតិនឹង​មានប្រសិទ្ធភាព តែ​ទន្ទឹម​នឹង​នេះ​កម្ពុជា​ក៏ត្រូវ​ប្រើប្រាស់​យន្ត​ការ​ការទូត បង្កើន​ការ​ផ្សព្វផ្សាយព័ត៌មាន យន្ត​ការ​តុលាការយុត្តិធម៌​អន្តរជាតិ និង​ពង្រឹង​សមត្ថភាព​យោធារបស់​ខ្លួន​ឯងផងដែរ។

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​គឺ​ជា​ស្ថាប័នសំខាន់មួយ​ក្នុង​ចំណោម​ស្ថាប័ន​សំខាន់​ទាំង​៦​របស់​ UN វាដើរ​តួជា​វេទិការ​ពិភាក្សា​ បង្កើត​គោលនយោបាយរបស់​ UN។ គ្រប់​ប្រទេស​ទាំង​ដែល​ជា​សមាជិកមាន​សំឡេងស្មើ​គ្នាដើម្បី​លើក​ឡើង​ និង​ការ​តតាំង​មតិរបស់​ខ្លួន​លើ​វេទិកានេះ។ មេដឹក​នាំ​ពិភព​លោក​តែង​តែង​បង្ហាញវត្តមាន​ក្នុង​វេទិកា​ដ៏​សំខាន់​មួយ​នេះ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post កម្ពុជានិងថៃត្រូវឡើងថ្លែងនៅមហាសន្និបាត UN ក្នុងព្រឹកជាមួយ​គ្នា appeared first on Kampuchea Thmey Daily.

ទោះបីមានការអំពាវនាវឲ្យឈប់បាញ់ ក៏អ៊ីស្រាអែលបន្តវាយប្រហារលើហ្គាហ្សាសម្លាប់មនុស្ស៨៥នាក់ទៀត
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកញ្ញា ទោះបីមានការអំពាវនាវជាអន្តរជាតិឲ្យមានបទឈប់បាញ់ក៏ដោយ ក៏ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាន់តែខ្លាំងឡើង ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៨៥ នាក់ ក្នុងនោះមាន ១២ នាក់ស្លាប់ក្នុងការវាយប្រហារលើកីឡាដ្ឋានមួយដែលជាជម្រកជនភៀសខ្លួននៅ Nuseirat។

ប្រជាជនហ្គាហ្សាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ (រូបភាព៖ AP)

អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលពីបទ «បង្កភេរវកម្ម» លើជនស៊ីវិល និងបង្ខំឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ដោយបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា សកម្មភាពរបស់ខ្លួនគឺដើម្បីសុវត្ថិភាពប៉ាឡេស្ទីន។ លើសពីនេះការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានបញ្ចប់យុទ្ធនាការរបស់អ៊ីស្រាអែលមានគោលបំណងពង្រឹងការគ្រប់គ្រងជាអចិន្ត្រៃយ៍លើតំបន់ហ្គាហ្សា និងពង្រីកការត្រួតត្រានៅក្នុងទឹកដីដែលខ្លួនកាន់កាប់។ បើតាមទិន្នន័យអង្គការសហប្រជាជាតិ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនជាង ៦ ម៉ឺន ៥ពាន់ នាក់ត្រូវបានសម្លាប់ ខណៈដែលជាង ១៦ ម៉ឺន៧ពាន់ នាក់បានរងរបួស។

គួរបញ្ជាក់ថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មេដឹកនាំមកពីប្រទេសអ៊ីរ៉ង់ ស៊ីរី និងន័រវែសបានបរិហារសង្រ្គាមអ៊ីស្រាអែលលើហ្គាហ្សា ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ រដ្ឋមន្ត្រីការបរទេសន័រវេសបានព្រមានថា សូម្បីតែសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក ក៏ទទួលស្គាល់ថាជម្លោះនេះមិនអាចបន្តរហូតបានទេ។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានណែនាំពីវឌ្ឍនភាពលើផែនការសន្តិភាព ២១ ចំណុចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទោះបីជាកិច្ចខិតខំប្រឹងប្រែងកន្លងមកបានដួលរលំនៅក្រោមការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើបទឈប់បាញ់ និងសំណើសន្តិភាពក៏ដោយ៕

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ទោះបីមានការអំពាវនាវឲ្យឈប់បាញ់ ក៏អ៊ីស្រាអែលបន្តវាយប្រហារលើហ្គាហ្សាសម្លាប់មនុស្ស៨៥នាក់ទៀត appeared first on Kampuchea Thmey Daily.

UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌
មហាសន្និបាតអង្គការសហប្រជាជាតិ គ្រោងនឹងបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ លើដំណោះស្រាយដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួនដោយក្រុមហាម៉ាស និងការទទួលបានជំនួយមនុស្សធម៌ដែលមិនមានការរឹតបន្តឹងតាមរយៈច្រកព្រំដែន​ឆ្លង​កាត់​អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ខែមិថុនានេះ។

ការផ្ទុះកើតចេញពីការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា (រូបភាព៖ Reuters)

មិនដូចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលថ្មីៗនេះ សហរដ្ឋអាមេរិកបានរារាំងដំណោះស្រាយបទឈប់បាញ់នៅតំបន់ហ្គាហ្សា មហាសន្និបាតអង្គការសហប្រជាជាតិមិនមានសិទ្ធិវេតូ​ពី​ប្រទេសណា​នោះទេ។ ដំណោះស្រាយថ្មីនេះ​ត្រូវបានគេរំពឹងថា នឹងទទួលបានការគាំទ្រខ្លាំង ប៉ុន្តែវានឹងមិនចាប់​បង្ខំ​ឲ្យ​​អនុវត្ត​​ពី​ប្រទេសដែលពាក់​ព័ន្ធ​នោះទេ​​​។

ដំណោះស្រាយនេះក៏សំដៅលើសេចក្តីសម្រេចក្នុងខែមីនាពីតុលាការយុត្តិធម៌អន្តរជាតិដែលបានប្រាប់អ៊ីស្រាអែលឱ្យបើកច្រកព្រំដែនបន្ថែមទៀតដើម្បីផ្តល់ជំនួយ។ ដំណោះស្រាយនេះរំលឹកអ៊ីស្រាអែលថា នៅក្រោមច្បាប់អន្តរជាតិ ត្រូវតែអនុញ្ញាត​ឱ្យអាហារ និងជំនួយផ្សេងទៀតទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា។

(រូបភាព៖ AP)

ដំណោះស្រាយនេះគាំទ្រដំណោះស្រាយរដ្ឋពីរ និងការចរចាសន្តិភាពដែលកំពុងបន្តដឹកនាំដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ខ្លះនិយាយថា ដំណោះស្រាយនេះមិនបាននិយាយអំពីការវាយប្រហាររបស់ពួកហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ឬទាមទារឱ្យក្រុមហាម៉ាស់​​បញ្ជប់​ការ​ប្រើប្រាស់​អាវុធ ដែលជាចំណុចសំខាន់ពីរដែលសហរដ្ឋអាមេរិកជឿថាមានសារៈសំខាន់។

ការវាយប្រហារ​​របស់​ក្រុមហាម៉ាស​នាពេលនោះបានសម្លាប់មនុស្ស ១២០០នាក់ ខណៈដែលជនជាតិប៉ាឡេស្ទីនជាង ៥៥០០០ នាក់ត្រូវ​បានស្លាប់នៅក្នុងការវាយប្រហារសងសឹក​របស់​យោធារបស់អ៊ីស្រាអែល។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា៕

ប្រជាជនប៉ាឡេស្ទីនប្រមូលសំណល់ដែលនៅសល់ពីការផ្ដល់ជំនួយ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post UN នឹងបោះឆ្នោតលើបទឈប់បាញ់នៅហ្គាហ្សា ដោះលែងចំណាប់ខ្មាំង និងជំនួយមនុស្សធម៌ appeared first on Kampuchea Thmey Daily.

មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់
ក្នុងសម័យប្រជុំពិសេស កាលពីថ្ងៃអង្គារទី១២ខែធ្នូ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលទាមទារឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

(រូបថត៖ PBS)

គណៈប្រតិភូមហាសន្និបាត បានបោះឆ្នោតលើសេចក្តីសម្រេចស្នើឡើងដោយប្រទេសអេហ្ស៊ីប ដែលបង្ហាញពីក្តីកង្វល់យ៉ាងខ្លាំង អំពីស្ថានភាពនៅជ្រោយហ្គាហ្សា។ សំណើនេះអំពាវនាវឲ្យមានការផ្អាកបាញ់ក្នុងជម្លោះ អ៊ីស្រាអែល-ហាម៉ាស រួមជាមួយការដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាឲ្យជំនួយមនុស្សធម៌អាចចូលទៅក្នុងតំបន់នោះបាន។

សេចក្តីសម្រេចខាងលើ ​ត្រូវ​បាន​អនុម័តដោយ​សំឡេងគាំទ្រ​ភាគ​ច្រើនចំនួន១៥៣ រួម​ទាំង​ប្រទេស​ជប៉ុននិង​បារាំងផងដែរ។ យ៉ាងណា មាន២៣ប្រទេសអនុបវាទ រួមទាំងអង់គ្លេសផងដែរ រីឯសហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​បោះឆ្នោត​ប្រឆាំងទាំង១០។

(រូបថត៖ CTV)

មុននេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាម ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមប្រឹក្សានេះ បានបរាជ័យក្នុងការអនុម័តសេចក្តីសម្រេចមួយសម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដោយសារសហរដ្ឋអាមេរិក វេតូ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចរបស់មហាសន្និបាត មិនមានកាតព្វកិច្ចផ្លូវច្បាប់ទេ ប៉ុន្តែវាជាការបង្ហាញពីមតិឯកភាពក្នុងសហគមន៍អន្តរជាតិ ដោយសារប្រទេសជាសមាជិក UN ទាំង១៩៣ប្រទេស អាចបោះឆ្នោតបាន។

(រូបថត៖ AFP)

មហាសន្និបាតកាលពីខែតុលា បានអនុម័តសេចក្តីសម្រេចមួយ ដោយអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌នៅក្នុងជម្លោះ ដែលពេលនោះមានសមាជិកចំនួន១២១ បោះឆ្នោតគាំទ្រ។

ការអនុម័តចុងក្រោយនៃសេចក្តីសម្រេចរបស់ UN ក៏បង្ហាញពីភាពឯកោជាអន្តរជាតិរបស់អ៊ីស្រាអែលនិងអ្នកគាំទ្ររបស់ខ្លួនគឺសហរដ្ឋអាមេរិកផងដែរ ស្របពេលតំបន់ហ្គាហ្សា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌ ខណៈការសងសឹករបស់អ៊ីស្រាអែលនៅតែបន្ត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា

The post មហាសន្និបាត UN អនុម័តសេចក្តីសម្រេចទាមទារឲ្យមានបទឈប់បាញ់ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់ appeared first on Kampuchea Thmey Daily.

UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រយ៉ាងលើសលប់ចំពោះសេចក្តីសម្រេច ដែលអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ រវាងអ៊ីស្រាអែលនិងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស់។

(រូបថត៖ )

ស្ថាប័នដែលមានសមាជិក១៩៣ប្រទេសមួយនេះ បានអនុម័តសេចក្តីសម្រេច ដែលព្រាងដោយក្រុមប្រទេសអារ៉ាប់ចំនួន២២ ជាមួយសំឡេង១២០ទល់នឹង១៤ ខណៈប្រទេសចំនួន៤៥អនុបវាទ ហើយគ្មានអ្វីត្រូវសង្ស័យឡើង, សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល ​បាន​បោះ​ឆ្នោតជំទាស់។

ថ្លែងមុនពេលបោះឆ្នោត រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយថា ការបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចនេះមានន័យថា ជាការគាំទ្រសង្គ្រាម និងការកាប់សម្លាប់គ្នា។

លោក Ayman Safadi (រូបថត៖ UN)

យ៉ាងណាក្តី ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Gilad Erdan និយាយថា “បទឈប់បាញ់នេះមានន័យថា ជាការផ្តល់ពេលវេលាដល់ក្រុមហាម៉ាស់ ដើម្បីត្រៀមខ្លួនសាជាថ្មី” ហើយការបោះឆ្នោតនេះ មិនមែនមានបំណងនាំមកនូវសន្តិភាពទេ ប៉ុន្តែដើម្បីចងដៃអ៊ីស្រាអែលប៉ុណ្ណោះ។

ស្ថាប័ននេះបានកោះប្រជុំ ចំពេលអ៊ីស្រាអែល បង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សា ជាកន្លែងដែលសេវាទូរស័ព្ទ និងអ៊ីនធើណិត ត្រូវបានកាត់ផ្តាច់រួចទៅហើយ ហើយអ៊ីស្រាអែលត្រៀមបើកការវាយលុកជើងគោក ទ្រង់ទ្រាយធំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ មហាសន្និបាត UN បើកសម័យប្រជុំបន្ទាន់ស្ដីពីជម្លោះ អ៊ីស្រាអែល និង ក្រុមហាម៉ាស់

The post UN បោះឆ្នោតគាំទ្រយ៉ាងលើសលប់ ឲ្យមានបទឈប់បាញ់មនុស្សធម៌នៅ ហ្គាហ្សា appeared first on Kampuchea Thmey Daily.

តើតំណាងរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះ ធ្លាប់ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ?
នាព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឡើងថ្លែងមហាសន្និបាត ក្នុងសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រព្រឹត្តទៅ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិករួចរាល់ហើយ។

ឆ្លៀតក្នុងឱកាស ដែលសម្ដេច ហ៊ុន ម៉ាណែត បានថ្លែងក្នុងមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិនេះ រួចរាល់ កម្ពុជាថ្មី សូមជម្រាបជូនប្រិយមិត្តអំពី បណ្ដានាយករដ្ឋមន្ត្រី តំណាងរដ្ឋាភិបាលកម្ពុជា ដែលមានវត្តមានឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ចាប់តាំងពីកម្ពុជាក្លាយជាសមាជិកអង្គការសហប្រជាជាតិកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ រហូតមកដល់បច្ចុប្បន្ន។

១/ លោក នង គឹមនី តំណាងកម្ពុជា ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូង

ក្រោយពីបានក្លាយជាសមាជិកពេញសិទ្ធិនៅអង្គការសហប្រជាជាតិ លោក នង គឹមនី តំណាងឲ្យកម្ពុជា បានថ្លែងអរគុណអង្គការសហប្រជាជាតិ ដែលបានបញ្ចូលកម្ពុជាជាសមាជិក ជាមួយគ្នានេះ លោក នង គឹមនី ក៏បានសម្តែងការខកចិត្ត ចំពោះការខ្ទាស់បេក្ខភាពក្នុងបញ្ជីតែមួយ ដែលក្នុងនោះមានទាំងកម្ពុជាផងដែរ។ កាលណោះ លោក នង គឹមនី ប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា ប្រជាជនកម្ពុជា ទូទាំងប្រទេសបានសោកស្ដាយជាខ្លាំង ព្រោះកម្ពុជាបានដឹងច្បាស់ថា កម្ពុជាបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ លើសពីនេះ លោក នង គឹមនី មិនបានប្រកាសពីបន្ទាត់នយោបាយអព្យាក្រឹតភាពរបស់កម្ពុជានៅឡើយទេ ទោះកម្ពុជាបានចូលរួមសន្និសីទទីក្រុងបាន់ដុង ជាសមាជិកចលនាមិនចូលបក្សសម្ព័ន្ធនាឆ្នាំ១៩៥៥ មុនពេលប្រកាសនេះប៉ុន្មានខែនោះ។

(©:United Nations Digital Library)

យ៉ាងណា នៅខែកញ្ញា ឆ្នាំ១៩៥៦ ថ្លែងក្នុងឋានៈជាសមាជិកពេញសិទ្ធិនៅមហាសន្និបាតជាលើកដំបូង ទើបលោក នង គឹមនី បានបញ្ជាក់ពីអព្យាក្រឹតភាពរបស់កម្ពុជា ដែលមានព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានយាងចូលរួមសន្និសីទចលនាមិនចូលបក្សសម្ព័ន្ធនាទីក្រុងបាន់ដុងនាឆ្នាំ១៩៥៥។

មកដល់ចំណុចនេះ សូមជម្រាបថា ការប្តូរពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយ មិនបានធ្វើឲ្យអាសនៈរបស់រដ្ឋមួយនៅអង្គការសហប្រជាជាតិបាត់បង់នោះទេ។

យ៉ាងណា នៅក្នុងរបបសាធារណរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់ លោក លន់ នល់ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មិនមានឯកសារណាមួយដែលបានបញ្ជាក់ពីអ្នកតំណាងកម្ពុជា ទៅចូលរួមថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិឡើយ។

២/ តំណាងខ្មែរក្រហមឡើងថ្លែងនៅ មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោយឆ្នាំ១៩៧៩

ចាប់ពីឆ្នាំ១៩៧៩ រដ្ឋាភិបាលខ្មែរក្រហម ជាតំណាងស្របច្បាប់ នៅអង្គការសហប្រជាជាតិ។ តំណាងខ្មែរក្រហមតែងតែឡើងថ្លែង រៀងរាល់មហាសន្និបាតអង្គការសហប្រជាជាតិ រហូតដល់ឆ្នាំ១៩៨៩ ទើបមានការផ្លាស់ប្ដូរអ្នកផ្សេងជំនួសរដ្ឋាភិបាលខ្មែរក្រហម។

(©:United Nations Digital Library)

៣/ លោក ស៊ឺន សាន ជាតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៨៩

លោក ស៊ឺន សាន ជាអ្នកតំណាងឱ្យរបបកម្ពុជាប្រជាធិបតេយ្យ បានឡើងថ្លែង នៅមហាសន្និបាតអង្គការសហប្រជាជាតិនាឆ្នាំ១៩៨៩។

(©:United Nations Digital Library)

៤/ សម្ដេចនរោត្ដម សី​ហនុ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩១

នៅឆ្នាំ១៩៩០ ជាពេលដែលអាសនៈ កម្ពុជាត្រូវទុកឲ្យនៅទំនេរ ពេលដែលកម្ពុជាកំពុងស្ថិតក្នុងអន្តរកាល។ រហូតដល់ឆ្នាំ១៩៩១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឯកភាពលើការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ ដែលមានសម្តេច នរោត្តម សីហនុ ជាប្រមុខ ទើបអាសនៈកម្ពុជានៅមហាសន្និបាតត្រូវប្រគល់ឲ្យឧត្តមក្រុមប្រឹក្សាជាតិនេះឯង។ ដូច្នេះហើយ ទើបគេឃើញសម្តេច នរោត្តម សីហនុ បានឡើងថ្លែងនៅមហាសន្និបាតក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា នៅខែកញ្ញា ឆ្នាំ១៩៩១។

(រូបថត សម្ដេចនរោត្ដម​ សីហនុ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ©Julio Jeldres)

៥/សម្ដេចតេជោ ហ៊ុន សែន ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩៩

សម្តេច ហ៊ុន សែន បានអញ្ជើញឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា ឆ្នាំ១៩៩៩។ សម្ដេចតេជោ ហ៊ុន សែន បានបន្តឡើងថ្លែងចាប់តាំងពីពេលនោះ រហូតមកដល់ឆ្នាំ២០២២ ដែលជាលើកចុងក្រោយបង្អស់ នៃការឡើងថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។

(រូបថត សម្ដេចតេជោ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ © Reuters)

៦/ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​ ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២៣នេះ

នេះជាលើកទីមួយហើយ ដែលសម្ដេច ហ៊ុន ម៉ាណែត ត្រូវឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន៖ បរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព (SDGs)៕

ដោយ៖​ ង៉ិល ណារ៉ាត់

The post តើតំណាងរាជរដ្ឋាភិបាលកម្ពុជារូបណាខ្លះ ធ្លាប់ឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ? appeared first on Kampuchea Thmey Daily.

ចិន ព្រមានចេញពី UN កុំឲ្យពិភពលោក មើលស្រាលឆន្ទៈរបស់ខ្លួន លើបញ្ហាកោះតៃវ៉ាន់
កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី២១ខែកញ្ញា ប្រទេសចិន បានព្រមាននៅអង្គការសហប្រជាជាតិ កុំឲ្យពិភពលោក មើលស្រាលឆន្ទៈដ៏មុតមាំរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ឲ្យសោះ ហើយនិយាយថា ទីក្រុងប៉េកាំង ចង់បានមធ្យោបាយសន្តិវិធីដើម្បីយកកោះនេះមកគ្រប់គ្រង។

លោក Han Zheng (រូបថត៖ AFP)

ថ្លែងទៅកាន់មហាសន្និបាត, អនុប្រធានាធិបតី Han Zheng បានលើកឡើងជាថ្មីម្តងទៀត នូវជំហររបស់ទីក្រុងប៉េកាំងដែលថា កោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន របស់ចិន។

លោកនិយាយថា “គ្មាននរណាម្នាក់ អាចមើលស្រាលការតាំងចិត្តដ៏រឹងមាំ ឆន្ទៈដ៏មុតមាំ និងអំណាចរបស់ប្រជាជនចិន ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ពួកគេបានទេ។ ការបង្រួបបង្រួមចិនឲ្យពេញលេញវិញ គឺជាសេចក្តីប្រាថ្នារួមគ្នា របស់កូនប្រុសស្រីទាំងអស់នៃប្រជាជាតិចិន។ យើងនឹងបន្តខិតខំធ្វើការបង្រួបបង្រួមដោយសន្តិវិធី ដោយស្មោះស្ម័គ្រ និងខិតខំប្រឹងប្រែងជាទីបំផុត”។

គួបញ្ជាក់ថា ប្រទេសស្ទើរតែទាំងអស់ បានទទួលស្គាល់ទីក្រុងប៉េកាំងជាជាងតៃប៉ិ ប៉ុន្តែសហរដ្ឋអាមេរិក មានទំនាក់ទំនងក្រៅផ្លូវការដ៏រឹងមាំជាមួយតៃវ៉ាន់ ហើយផ្តល់អាវុធដើម្បីធានាការការពារខ្លួន។

មន្ត្រីអាមេរិកមួយចំនួនបានសម្តែងក្តីបារម្ភថា ចិនកំពុងរៀបជើងព្រួល ដើម្បីប្រើកម្លាំងដណ្តើមយកកោះនេះមកវិញ ជាពិសេសប្រសិនបើតៃវ៉ាន់ ធ្វើសកម្មភាពប្រកាសឯករាជ្យជាផ្លូវការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តៃវ៉ាន់ ព្រមានថា ជម្លោះជាមួយចិន នឹងបណ្តាលឲ្យពិភពលោកទាំលមូល ជួបមហន្តរាយ

The post ចិន ព្រមានចេញពី UN កុំឲ្យពិភពលោក មើលស្រាលឆន្ទៈរបស់ខ្លួន លើបញ្ហាកោះតៃវ៉ាន់ appeared first on Kampuchea Thmey Daily.

មហាសន្និបាត​​ UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ
មេដឹកនាំពិភពលោក បានជួបជុំគ្នានៅទីក្រុងញូវយ៉ក សម្រាប់ជំនួបធំបំផុតនៃអ្នកធ្វើការសម្រេចចិត្តជាសកល ចាប់តាំងពីវិបត្តិជំងឺរាតត្បាតកូវីដ១៩។

(រូបថត៖ AP)

តំណាងមកពីប្រទេសជាសមាជិកទាំង១៩៣ បានចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)។

ខាងក្រោមនេះគឺជាអ្វីដែលបានកើតឡើងនៅថ្ងៃដំបូង នៃកិច្ចពិភាក្សារបស់ UNGA៖

លោក Zelensky និង Biden ជំរុញមេដឹកនាំពិភពលោក កុំបោះបង់ការតាំងចិត្តប្រឆាំងរុស្ស៊ី

ក្នុងការបង្ហាញខ្លួនដោយផ្ទាល់លើកដំបូង នៅឯមហាសន្និបាតចាប់តាំងពីប្រទេសត្រូវរុស្ស៊ីវាយលុក លោក Volodymyr Zelensky បានព្រមានថា រុស្ស៊ី កំពុងព្យាយាមប្រែក្លាយអ៊ុយក្រែនទៅជាអាវុធប្រឆាំងនឹងពិភពលោក។

លោក Zelensky (រូបថត៖ New York Times)

ប្រធានាធិបតីអ៊ុយក្រែន ព្រមានទៀតថា រុស្ស៊ី កំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពល ជាអាវុធហើយលទ្ធផល​ ពិភពលោកទាំងមូល នឹងត្រូវរងទុក្ខ។

ការ​ថ្លែង​របស់​លោក Zelensky គឺស្របគ្នាទៅនឹង​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​បាន​ជំរុញ​ដល់​មេដឹកនាំ​ពិភពលោក​ ឲ្យ​រក្សា​ជំហរ​រឹងមាំ​ ​គាំទ្រ​អ៊ុយក្រែន។

លោក Biden និយាយទៅកាន់មហាសន្និបាតថា “រុស្ស៊ីជឿថាពិភពលោកនឹងកាន់តែនឿយហត់ ហើយអនុញ្ញាតឲ្យខ្លួនធ្វើបាបអ៊ុយក្រែន។ បើ​យើង​អនុញ្ញាតឲ្យ​អ៊ុយ​ក្រែ​នដួល តើ​ឯករាជ្យ​របស់​ជាតិ​មួយ​ មាន​សុវត្ថិភាពដែរឬទេ? ចម្លើយគឺទេ”។

លោក Biden និយាយថា សហរដ្ឋអាមេរិក ចង់កាត់បន្ថយហានិភ័យ ជាជាងបែកបាក់ ជាមួយចិន

ក្រោយពេលរៀបរាប់អំពីសម្ព័ន្ធភាពនិងភាពជាដៃគូដែលសហរដ្ឋអាមេរិក បានជំរុញនៅជុំវិញពិភពលោក រួមទាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរនោះ លោក Biden បានសង្កត់ធ្ងន់ថា ពួកគេមិនមែននិយាយអំពីការគ្រប់គ្រងប្រទេសណាមួយទេ។ សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​ដោយទំនួលខុស​ត្រូវរវាង​ប្រទេស​ទាំង​ពីរ ដូច្នេះ​វា​មិន​ឈាន​ដល់​ជម្លោះ​ឡើយ។

លោក​ Joe Biden (រូបថត៖ សេតវិមាន)

លោក​​ប្រាប់​អង្គប្រជុំ​ថា “​ខ្ញុំ​បាន​និយាយ​ថា ​យើងកាត់បន្ថយ​ហានិភ័យ មិន​មែន​បំបែកបំបាក់​ជាមួយ​ចិន​ទេ។ យើងនឹងប្រឆាំងរាល់ការឈ្លានពាននិងការបំភិតបំភ័យ ដើម្បីការពារច្បាប់ ចាប់ពីសេរីភាពនៃការធ្វើនាវាចរណ៍ រហូតដល់ការហោះហើរ និងរហូតដល់កម្រិតសេដ្ឋកិច្ចមួយ ដែលជួយការពារសន្តិសុខ និងវិបុលភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ​ប៉ុន្តែយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការរួមគ្នាជាមួយប្រទេសចិន លើបញ្ហានានាដែលជាផលប្រយោជន៍រួមផងដែរ”។

លោក Biden សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ចាំបាច់ត្រូវសហការគ្នាលើបញ្ហាអាកាសធាតុ។ រលកកម្តៅ អគ្គិភ័យ គ្រោះរាំងស្ងួត និងទឹកជំនន់នៅទូទាំងពិភពលោក បានផ្តល់នូវទិដ្ឋភាពនៃរឿងបន្ទាន់ ដែលចូលមកដល់ ប្រសិនបើយើងនៅតែ មិនកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយមិនចាប់ផ្តើមការពារអាកាសធាតុពិភពលោក។

ប្រមុខ UN ព្រមានថា ពិភពលោកកំពុងគ្មានស្ថិរភាព

លោក Antonio Guterres បានព្រមានខ្លាំងៗ ដល់មេដឹកនាំពិភពលោក ដូចជាការគំរាមកំហែងនិងការបរាជ័យជាសកល ក្នុងកិច្ចសហប្រតិបត្តិការលើដំណោះស្រាយនានា។

លោក Antonio Guterres (រូបថត៖ T24)

អគ្គលេខាធិការ UN និយាយថា ពិភពលោកកំពុងគ្មានស្ថិរភាព។ ភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើង បញ្ហាប្រឈមជាសកលកំពុងកើនឡើង។ ហើយយើងហាក់ដូចជាមិនអាចរួមគ្នាដើម្បីឆ្លើយតបបានឡើយ។

អាទិភាពកំពូលសម្រាប់លោក Guterres គឺជា ផែនការសង្គ្រោះ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។

គោលដៅនេះ​ត្រូវ​បាន​កំណត់​ក្នុង​ឆ្នាំ២០១៥ និង​គ្រប​ដណ្តប់​លើ​វិស័យ​នានាដូច​ជា ភាព​អត់​ឃ្លាន ភាព​ក្រីក្រ សមភាព​យេនឌ័រ និង​អាកាសធាតុជាដើម។ ប៉ុន្តែរបាយការណ៍របស់ UN នាពេលថ្មីៗនេះបាននិយាយថា មានតែ១៥%ប៉ុណ្ណោះនៃគោលដៅជាក់លាក់ចំនួន ១៤០ ដែលកំពុងដំណើរការ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះនឹងលើកយករបៀបវារៈចំនួន ៤

The post មហាសន្និបាត​​ UN ថ្ងៃទី១៖ មេដឹកនាំពិភពលោក ចេញការព្រមានខ្លាំងៗ appeared first on Kampuchea Thmey Daily.