Connect with us

ព័ត៌មានអន្ដរជាតិ

ទោះបីមានការអំពាវនាវឲ្យឈប់បាញ់ ក៏អ៊ីស្រាអែលបន្តវាយប្រហារលើហ្គាហ្សាសម្លាប់មនុស្ស៨៥នាក់ទៀត

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៥ខែកញ្ញា ទោះបីមានការអំពាវនាវជាអន្តរជាតិឲ្យមានបទឈប់បាញ់ក៏ដោយ ក៏ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាកាន់តែខ្លាំងឡើង ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ៨៥ នាក់ ក្នុងនោះមាន ១២ នាក់ស្លាប់ក្នុងការវាយប្រហារលើកីឡាដ្ឋានមួយដែលជាជម្រកជនភៀសខ្លួននៅ Nuseirat។

ប្រជាជនហ្គាហ្សាស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។ (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលពីបទ «បង្កភេរវកម្ម» លើជនស៊ីវិល និងបង្ខំឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ដោយបានច្រានចោលការអះអាងរបស់អ៊ីស្រាអែលថា សកម្មភាពរបស់ខ្លួនគឺដើម្បីសុវត្ថិភាពប៉ាឡេស្ទីន។ លើសពីនេះការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានបញ្ចប់យុទ្ធនាការរបស់អ៊ីស្រាអែលមានគោលបំណងពង្រឹងការគ្រប់គ្រងជាអចិន្ត្រៃយ៍លើតំបន់ហ្គាហ្សា និងពង្រីកការត្រួតត្រានៅក្នុងទឹកដីដែលខ្លួនកាន់កាប់។ បើតាមទិន្នន័យអង្គការសហប្រជាជាតិ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនជាង ៦ ម៉ឺន ៥ពាន់ នាក់ត្រូវបានសម្លាប់ ខណៈដែលជាង ១៦ ម៉ឺន៧ពាន់ នាក់បានរងរបួស។

គួរបញ្ជាក់ថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មេដឹកនាំមកពីប្រទេសអ៊ីរ៉ង់ ស៊ីរី និងន័រវែសបានបរិហារសង្រ្គាមអ៊ីស្រាអែលលើហ្គាហ្សា ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។ រដ្ឋមន្ត្រីការបរទេសន័រវេសបានព្រមានថា សូម្បីតែសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក ក៏ទទួលស្គាល់ថាជម្លោះនេះមិនអាចបន្តរហូតបានទេ។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានណែនាំពីវឌ្ឍនភាពលើផែនការសន្តិភាព ២១ ចំណុចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទោះបីជាកិច្ចខិតខំប្រឹងប្រែងកន្លងមកបានដួលរលំនៅក្រោមការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើបទឈប់បាញ់ និងសំណើសន្តិភាពក៏ដោយ៕

ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម